ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អ្នកស្រី ឡាយ ហួង ​សាលា​ឧទ្ធ​រណ៍​ប្រកាសសាល​ក្រម​នៅ​ថ្ងៃ​ទី​៣ មីនា

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ចៅក្រម​សាលា​ឧទ្ទ​រណ៍ លោក សេង ស៊ី​វុ​ត្ថា​ កាលពី​ព្រឹកថ្ងៃ​ទី​២៥ ​កុម្ភៈ ​២០១៥​ បាន​លើកយក​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ឡាយ ហួង ដែល​ត្រូវ​បាន​ជាប់​

​រាជធានី​ភ្នំពេញ​ ៖ ចៅក្រម​សាលា​ឧទ្ទ​រណ៍ លោក សេង ស៊ី​វុ​ត្ថា​ កាលពី​ព្រឹកថ្ងៃ​ទី​២៥ ​កុម្ភៈ ​២០១៥​ បាន​លើកយក​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ឡាយ ហួង ដែល​ត្រូវ​បាន​ជាប់​ពី​បទ​ប៉ុង​ប៉ង​សម្លាប់​ប្រពន្ធ​របស់​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ មក​ធ្វើ​សវនា​ការ ​ប៉ុន្តែ​បន្ទាប់​ពី​សវនាការ​សាលា​ឧទ្ធ​រណ៍​បាន​ប្រកាស​ពន្យា​រពេល​ប្រកាស​សាលក្រម ​និង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ​​មិ​នា ​​២០១៥​។

ក្នុង​សំណុំរឿង​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​អ្នកស្រី​ឡាយ ហួង​ នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​នាំ​ខ្លួន​ពី​ប្រទេស​ថៃ​ ដែល​មាន​​លោក​ស៊ុន ចាន់​ថុ​ល ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ជាដើម​បណ្តឹង​ក្នុង​សំណុំរឿង​នេះ​។

ជនជាប់ចោទ​អ្នកស្រី​ឡាយ ហួង បា​នប​ដិ​សេដ​ថា​ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន​អ្នកស្រី​ជារឿង​អ​យុ​ត្តិ​ធ​ម៌បំផុត ។​ អ្នកស្រី​ថ្លែ​ងថា ​«ខ្ញុំ​ត្រូវ​គេ​មួលបង្កាច់ និង​ទំលាក់​កំហុស​»​ខ្ញុំ​មិន​ដែល​ស្គាល់​កូន និង​ប្រពន្ធ​លោក​ស៊ុន ចាន់​ថុ​ល នោះ​ទេ ហើយ​លោក​ជំទាវ​ស៊ុន ចាន់​ថុ​ល ក៏​មិន​ដែល​ស្គាល់​នាង​ខ្ញុំ​ដែរ ។ សូម​លោក​តុលាការ​ជួយ​រក​យុ​ត្តិ​ធ​ម៍​ដល់​នាង​ខ្ញុំ​ផង “ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព