ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អង្ករ

9 ឆ្នាំ មុន

តម្លៃ​អង្ក​រលើ​ទីផ្សារ​អា​ស៊ី​មិន​ប្រែប្រួល
អា​ស៊ី ៖ គិត​មក​ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ បណ្ដា​អ្នកលក់​អង្ករ​នៅ​តំបន់​អា​ស៊ី​ន​បាន​រក្សា​តម្លៃ​ហាងឆេង​លក់​ចេញ​ក្នុង​អត្រា​ថេរ ដោយឡែក​តែ​វៀតណាម​គឺ​បាន​

តម្លៃ​អង្ក​រលើ​ទីផ្សារ​អា​ស៊ី​មិន​ប្រែប្រួល
អា​ស៊ី ៖ គិត​មក​ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ បណ្ដា​អ្នកលក់​អង្ករ​នៅ​តំបន់​អា​ស៊ី​ន​បាន​រក្សា​តម្លៃ​ហាងឆេង​លក់​ចេញ​ក្នុង​អត្រា​ថេរ ដោយឡែក​តែ​វៀតណាម​គឺ​បាន​អវត្តមាន​ដោយសារ​តែ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ពួក​គេ ។

អង្ករ​បាក់​៥%
អង្ករ​បាក់​៥%​របស់​ថៃ​មាន​តម្លៃ​ហាងឆេង​ក្នុង​រង្វង់​៤០៥​ដុល្លារ​ទៅ​៤១៥​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​បាក់​៥%​របស់​ឥណ្ឌា​លក់​ចេញ​៣៩០​ដុល្លារ​ទៅ​៤០០​ដុល្លារ​ក្នុង​មួយ​តោន​និង​ប៉ា​គី​ស្ថាន​លក់​ចេញ​៣៣៥​ដុល្លារ​ទៅ​៣៤៥​ដុល្លារ​ក្នុង​មួយ​តោន ។

អង្ករ​បាក់​២៥%
អង្ករ​បាក់​២៥%​របស់​ថៃ​មាន​ហាងឆេង​៣៦៥​ដុល្លារ​-៣៧៥​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​បាក់​២៥%​វៀតណាម​មាន​៣២៥​ដុល្លារ​-៣៣៥​ដុល្លារ​ក្នុង​មួយ​តោន ។ អង្ករ​បាក់​២៥%​ឥណ្ឌា​៣៥៥​ដុល្លារ​-៣៦៥​ដុល្លារ​ក្នុង​មួយ​តោន និង​ប៉ា​គី​ស្ថាន​៣០៥-​ដុល្លារ​៣១៥​ដុល្លារ​ក្នុង​មួយ​តោន ។

អង្ក​របាយ​ទន់
អង្ក​របាយ​ទន់​ថៃ​លក់​ចេញថ្លៃ​៤០៥​ដុល្លារ​-៤១៥​ដុល្លារ​ក្នុង​មួយ​តោន ។ ឥណ្ឌា​៣៨៥​ដុល្លារ​-៣៩៥​ដុល្លារ​ក្នុង​មួយ​តោន និង​ប៉ា​គី​ស្ថាន​៣៨៥​ដុល្លារ​ក្នុង​មួយ​តោន ។

អង្ករ​បាក់​១០០%
អង្ករ​ថៃ​A1 Super លក់​ចេញ​បាន​៣២០​ដុល្លារ​-៣៣០​ដុល្លារ​ក្នុង​មួយ​តោន ។ អង្ករ​បាក់​១០០%​វៀតណាម​ដែល​បាន​បង្ហាញ​កាលពីមុន​៣០៥​ដុល្លារ​-៣១៥​ដុល្លារ​ក្នុង​មួយ​តោន ។ ឥណ្ឌា​២៨០-២៩០​ដុល្លារ​ក្នុង​មួយ​តោន និង​ប៉ា​គី​ស្ថាន​២៧៥​ដុល្លារ​-២៨៥​ដុល្លារ​ក្នុង​មួយ​តោន ។

ឥណ្ឌូ​ណេ​ស៊ីបញ្ចេញ​អង្ករ​៤០​ម៉ឺ​ុ​ន​តោន​ដើម្បី​គ្រប់គ្រង​ការ​ឡើងថ្លៃ
ហ្សា​ការ​តា ៖ យោង​តាម​សារព័ត៌មាន​Bloomberg បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ភស្ដុ​ភារ​បស់​រដ្ឋ​ឥណ្ឌូ​ណេ​សី​ុ​Bulog បាន​សម្រេច​បញ្ចេញ​អង្ករ​ប្រមាណ​ជា​៤០​ម៉ឺន​តោន​ចូល​ទៅ​ក្នុង​ទីផ្សារ​ដើម្បី​គ្រប់គ្រង​ការ​ឡើងថ្លៃ ។

អនុ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​សី​ុ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា Bulog បច្ចុប្បន្ន​មាន​អង្ករ​ក្នុង​ឃ្លាំង​១,៤​លាន​តោន ហើយ​អាច​បញ្ចេញ​៥០​ម៉ឺន​តោន​ទៀត​ប្រសិនបើ​ចាំបាច់ ។ លោក​បាន​កត់​សម្គាល់ថា​រដ្ឋាភិបាល​កំពុង​ដាក់​ទិស​ដៅ​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​ស្ដុក​ទុក​របស់​Bulog បាន​៣​លាន​តោន​នៅ​ដំណាច់​រដូវ​ប្រមូល​ផល​នេះ ។ ម្យ៉ាង​ទីភ្នាក់ងារ​មួយ​នោះ​ក៏​ដាក់​ទិស​ដៅ​នាំ​មក​នូវ​អង្ករ​៣,២​លាន​តោន​ដែរ​ក្នុង​ឆ្នាំ​២០១៥ នេះ ។ ហើយ​ថ្មី​ៗ​នេះ​Bulog ចែកចាយ​អង្ករ​នៅ​ក្នុង​តម្លៃ​កំណត់​មួយ​០,៥៧​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​(៥៧៦​ដុល្លារ​ក្នុង​មួយ​តោន​) លើ​ទីផ្សារ ។ ចំណែក​តម្លៃ​ហាងឆេង​អង្ករ​ក្នុងស្រុក​បាន​និង​កំពុង​ឡើងថ្លៃ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤ មក ។ តាម​ទិន្នន័យ​ពី​អង្គការ​កសិកម្ម​និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ តម្លៃ​អង្ករ​ក្នុងស្រុក​ស្ថិត​ក្នុង​រង្វង់​៧៦១​ដុល្លារ​ក្នុង​មួយ​តោន​ឡើងថ្លៃ​១០% ពី​អត្រា​ហាងឆេង​៧៥០​ដុល្លារ​ក្នុង​មួយ​តោន ខែកញ្ញា ឆ្នាំ​២០១៤ និង​ឡើងថ្លៃ​៩%​ធៀប​នឹង​កម្រិត​ឆ្នាំ​មុន ។

ជា​ថ្មី​ម្ដងទៀត​លោក​អនុ​ប្រធានាធិបតី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​នឹង​មិន​នាំ​ចូល​អង្ករ​ឡើយ បើ​ទោះជា​តម្លៃ​ឡើងថ្លៃ​នៅ​រដូវ​ប្រមូល​ផល​ខាង​មុខ​ក៏​ដោយ ខណៈ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ក្នុងអំឡុងពេល​ច្រូតកាត់​ចន្លោះ​ពី​ខែមីនា​និង​ឧសភា​ឆ្នាំ​នេះ ។

ការ​នាំ​ចេញ​អង្ករ​ប៉ា​គី​ស្ថាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ខែមករា
អីុ​ស្លា​ម៉ា​បា​ដ ៖ ទិន្នន័យ​ជា​បណ្ដោះអាសន្ន​ពី​ការិយាល័យ​ស្ថិតិ​ប៉ា​គី​ស្ថាន​បង្ហាញ​ថា ប្រទេស​អា​សី​ុ​មួយ​នេះ​នាំ​ចេញ​អង្ករ​បាន​ក្នុង​រង្វង់​៤១៩.១៥៣​តោន​ក្នុង​ខែមករា ឆ្នាំ​២០១៥ ថយ​ចុះ​ប្រហែល​១៤,៦៥%​ពី​បរិមាណ​៤៩០.៣៧១​តោន​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ។

បើក​គិត​ពី​ទំហំ​ទឹកប្រាក់​ការ​នាំ​ចេញ​អង្ករ​របស់​ប៉ា​គី​ស្ថាន​សម្រេច​បាន​២០៤,៧​លាន​ដុល្លារ​ថយ​ចុះ​១៤%​ធៀប​នឹង​បរិមាណ​២៣៨,២​លាន​ដុល្លារ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៤ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រទេស​នេះ​នាំ​អង្ករ​ចេញ​ថយ​ចុះ​១៨%​ពី​បរិមាណ​៥១១.០១៩​តោន​ក្នុង​ខែមករា ឆ្នាំ​២០១៤ ។ ផ្នែក​ខាង​ទំហំ​ទឹកប្រាក់​ក៏​ធ្លាក់​ចុះ​២៤%​ដែរ​ពី​អត្រា​២៦៧,៨​លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ​ចាស់ ។

ដោយឡែក​ក្នុងអំឡុងពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ ប៉ា​គី​ស្ថាន​បាន​នាំ​ចេញ​អង្ករ​ក្នុង​រង្វង់​២,២៦​លាន​តោន​កើនឡើង​២%​ធៀប​នឹង​បរិមាណ​២,២២​លាន​តោន កាលពី​ឆ្នាំ​ចាស់​(២០១៣-២០១៤) ។ រីឯ​ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ក្នុង​អំឡុង​ខែកក្កដា ២០១៤ ដល់​ខែមករា ២០១៥ សម្រេច​បាន​ចំនួន​១.១៨១​លាន​ដុល្លារ​ធ្លាក់​ចុះ​២,៥%​ពី​អត្រា​១.២១២​លាន​ដុល្លារ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣-២០១៤ ៕