ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ទួ​រី​ស​ឆេះ​ស្លា.ប់​10​នាក់ និង​រង​របួស​9​នាក់​នៅ​ប៉ា​គី​ស្ថាន

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​បាន​ផ្សាយ​ដោយ​យោង​លើស​ម្តី​របស់​លោក​ណា​អីុ​ម ឆា​អីុ​ក ប៉ូលិស​ប៉ាគី​ស្ថាន​ថា កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ មាន​កើត​ឧបទ្ទវហេតុ​រថយន្ត​ទួ​រី​ស​ក្រឡាប់

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​បាន​ផ្សាយ​ដោយ​យោង​លើស​ម្តី​របស់​លោក​ណា​អីុ​ម ឆា​អីុ​ក ប៉ូលិស​ប៉ាគី​ស្ថាន​ថា កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ មាន​កើត​ឧបទ្ទវហេតុ​រថយន្ត​ទួ​រី​ស​ក្រឡាប់ និង​មាន​ភ្លើង​ឆាបឆេះ​នៅ​ទីក្រុង Nooriabad ភាគ​ខាងត្បូង ឆ្ងាយ​ពី​ក្រុង​កា​រ៉ា​ជី​ទៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រហែល​១០០​គីឡូម៉ែត្រ បណ្តាល​ឱ្យ​អ្នកដំណើរ​ស្លាប់​យ៉ាងតិច​១០​នាក់ និង​៩​នាក់​ទៀត​រង​របួស ប៉ុន្តែ​មាន​អ្នកដំណើរ​៣​នាក់​មាន​សុវត្ថិភាព​ពី​ឧបទ្ទវហេតុ​នោះ ។

គួរ​បញ្ជាក់​ថា កន្លង​មក​ប៉ា​គី​ស្ថាន​កើត​មាន​ឧបទ្ទវហេតុ​ដ៏​អាក្រក់​ជា​ច្រើន​លើក មូលហេតុ​ដោយសារ​តែ​ទ​ង្វើ​របស់​អ្នកបើកបរ​រថយន្ត​ធ្វេសប្រហែស​ពេល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ។ ជាក់ស្តែង​ដូច​កាលពី​ខែ​មុន មាន​អ្នក​ស្លាប់​ចំនួន​៦២​នាក់​រួម​មាន​ស្ត្រី​និង​កុមារ ព្រោះ​រថយន្តក្រុង​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​នៅ​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ ៕