ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​2​នៅ​នី​ហ្សេ​រី​យ៉ា

9 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ក្នុង​ការ​រ​វាយប្រហារ​ភេរវកម្ម​២​ប្រឆាំង​ស្ថានីយ​រថយន្ត​បឺស​នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ដែល​ក្រុម​អ៊ិ​ស្លា​ម​និយម​បូ​កូ​ហា​រ៉ា​ម​កំពុង​

មនុស្ស​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ក្នុង​ការ​រ​វាយប្រហារ​ភេរវកម្ម​២​ប្រឆាំង​ស្ថានីយ​រថយន្ត​បឺស​នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ដែល​ក្រុម​អ៊ិ​ស្លា​ម​និយម​បូ​កូ​ហា​រ៉ា​ម​កំពុង​មាន​សកម្មភាព​ខ្លាំង ។ ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​ខណៈ​សល់​ពេល​តែ​៥​ស​ប្តា​ហ៍​ទៀត​ដល់​ការ​បោះ​ឆ្នោត​ទូទៅ​ថ្ងៃ​ទី​២៨ មីនា ។

ទោះបី​នា​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា អះអាង​ពី​ការ​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន​ជា​ច្រើន​នៅ​ភាគ​ឦសាន​ប្រទេស​ពី​ក្រុម​បូ​កូ​ហា​រ៉ា​ម​ក្តី ការ​វាយប្រហារ​ភេរវកម្ម​ទាំង​២​នោះ​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ បង្ហាញ​ជា​ថ្មី​ម្តងទៀត​ពី​សមត្ថភាព​វាយប្រហារ​របស់​ពួក​ជ្រុលនិយម​នេះ​ដែរ ។

ចំណែក​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​លោក GOODLUCK JONATHAN ក្រោយ​ការ​វាយប្រហារ​ទាំងនោះ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ​ថា ខ្យល់​កំពុង​បក់​ត្រឡប់​ក្រោយ​បោក​លើ​ក្រុម​បូ​កូ​ហា​រ៉ា​ម ។

នៅ​ក្រុង​កា​ណូ ជាទី​ក្រុង​ធំ​ជាងគេ​នៅ​ភាគ​ខាងជើង​ប្រទេស ការ​វាយប្រហារ​អត្តឃាត​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក ដោយ​ជន​អត្តឃាត​២​នាក់​ដែល​ទើប​ចុះ​ពី​រថយន្ត​បឺស​មួយ ។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ណូ និយាយ​ថា មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ ។

៤​ម៉ោង​មុន​នេះ​នៅ​ទីក្រុង POTISKUM ទីក្រុង​សេដ្ឋកិច្ច​នៃ​រដ្ឋ YOBE មានការ​វាយប្រហារ​មួយ​សំដៅលើ​រថយន្ត​បឺស​មួយ​ដែល​មាន​មនុស្ស​ជិះ​ពេញ នៅ​ស្ថានីយ​រថយន្ត TASHAR DAN-BORNO ជាង​ក្រុង​នេះ​។ បុគ្គលិក​ម្នាក់​នៃ​មន្ទីរពេទ្យ​ក្រុង​និយាយ​ថា​យើង​ទទួល​អ្នក​ស្លាប់​១៧​នាក់ និង​អ្នក​របួស​២៧​នាក់  ។

ស្ថិត​នៅ​ចម្ងាយ​២៨០ គ​.​ម​ខាងកើត​ក្រុង​កា​ណូ​តាម​ផ្លូវថ្នល់​សំខាន់​មួយ​ទៅ​ទីក្រុង​ម៉ា​អីុ​ឌូ ហ្គូ​វី រដ្ឋធានី​នៃ​រដ្ឋ​ប័​រ​ណូ ទីក្រុង POTISKUM  ជា​កន្លែង​កើត​មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​ជា​ច្រើន​លើក​ពី​សំណាក់​ក្រុម​បូ​កូ​ហា​រ៉ា​ម ។ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ កន្លង​មកនេះ ក្មេង​ស្រី​អាយុ​ទើប​៧​ឆ្នាំ​ម្នាក់ ដែល​មាន​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ផ្សារ​លក់​និង​ជួសជុល​ទូរស័ព្ទ​ចល័ត​មួយ​ពេល​មាន​មនុស្ស​ច្រើន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ហើយ​ក្មេង​ស្រី​នោះ​ក៏​ស្លាប់​ដែរ ៕