ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ចាប់​ចំណុច​មិត្ត​ប្រុស​ដែល​លួច​មាន​អ្នក​ថ្មី

9 ឆ្នាំ មុន

មាន​មិត្ត​ប្រុស​អាច​ជា​ការ​ដក​ពិសោធ​មួយ​ក្នុង​ជីវិត​យុវវ័យ ប៉ុន្តែ​វា​ក៏​អាច​ងាយ​នឹង​បែកបាក់​គ្នា​ទៅ​វិញ​ដែរ ប្រសិនជា​ភាគី​បុរស​ចាប់ផ្តើម​បង្ហាញ​ចរិត ប្លែក​ៗ។

ដូចនេះ​សូម​ណែនាំ​របៀប​ឈ្វេងយល់​ពី​មិត្ត​ប្រុស​របស់​អ្នក តើ​គេ​កុហក​អ្នក​ឬ​យ៉ា​ង​ណា ៖

មាន​មិត្ត​ប្រុស​អាច​ជា​ការ​ដក​ពិសោធ​មួយ​ក្នុង​ជីវិត​យុវវ័យ ប៉ុន្តែ​វា​ក៏​អាច​ងាយ​នឹង​បែកបាក់​គ្នា​ទៅ​វិញ​ដែរ ប្រសិនជា​ភាគី​បុរស​ចាប់ផ្តើម​បង្ហាញ​ចរិត ប្លែក​ៗ។

ដូចនេះ​សូម​ណែនាំ​របៀប​ឈ្វេងយល់​ពី​មិត្ត​ប្រុស​របស់​អ្នក តើ​គេ​កុហក​អ្នក​ឬ​យ៉ា​ង​ណា ៖
១-​គេ​បញ្ចេញ​ឥរិយា​បទ​ប្លែក​ៗ​ជាមួយ​អ្នក ។
២-​គេ​មិនសូវ​ប្រើ​ក្រសែភ្នែក​ផ្តោត​លើ​អ្នក​ច្រើន​ដូចដែល​ធ្លាប់​អនុវត្ត​កន្លង​មក ។
៣-​គេ​តែងតែ​និយាយ​ពី​នារី​ដទៃ​ចំពោះ​មុខ​អ្នក​ច្រើន​ជាង​សព្វមួយដង ឬ​ក៏​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។
៤-​គេ​មិនសូវ​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​អ្នក​ដូច​កន្លង​មក ។
៥-​នៅ​ពេល​គេ​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​អ្នក ហើយ​លើក​ឡើង​ថា ត្រូវ​ទៅ​នេះ​ទៅ​នោះ ពីព្រោះ​ជាប់រវល់ ហើយ​ពេល​អ្នក​ហៅ​ទូរស័ព្ទ​ទៅ​គេ​វិញ បែរជា​ទូរស័ព្ទ​ជាប់រវល់ ។

៦-​មិនសូវ​ទូរស័ព្ទ ឬ​ជជែក​ជាមួយ​អ្នក​ដូច​សព្វមួយដង ។
៧-​គ្រាន់តែ​ធ្វើ​ខុស​តិចតួច សុំ​ទោស​អ្នក​ខុស​ពី​ធម្មតា ។
៨-​និយាយ ឬ​ជជែក​តែ​ពី​រឿង​រីករាយ​ទៅ​ជា​ទម្លាប់​ច្រើន​ជាង​និយាយ​ពី​រឿង​អ្នក ។
៩-​យកចិត្តទុកដាក់​កាន់តែ​ច្រើន​ជាមួយនឹង​មនុស្ស​ស្រី​នៅ​ចំពោះ​មុខ ជាក់ស្តែង​ជាង​អនុវត្ត​ជាមួយ​អ្នក ។
១០-​តែងតែ​ធុញថប់ ឬ​មួម៉ៅ​ពេល​អ្នក​សួរ​ថា កំពុង​នៅឯណា ។
១១-​អ្នក​ជួប ឬ​ឃើញ​គេ​នៅ​ជាមួយ​ស្រី​ដទៃ ខណៈ​ដែល​គេ​ថា នៅ​កន្លែង​ផ្សេង​ពី​ទីនោះ ។
១២-​អ្នក​តាម​ទាន់​ពេល​ឃើញ​កំពុង​ស្និទ្ធស្នាល​ជាមួយ​ស្រី​ដទៃ ។
១៣-​គេ​សារភាព​ប្រាប់​អ្នក​ពី​រឿង​ទាក់ទង​ស្រី​ម្នាក់​នោះ​ដោយ​ខ្លួនឯង ។
១៤-​និយាយ​អំពី​នារី​ម្នាក់​នោះ​ឱ្យ​អ្នកដឹង ។
១៥-​បាត់បង់ ឬ​ឈប់​ចាប់អារម្មណ៍​អ្នក ។
១៦-​លាក់លៀម​ពី​ការ​ប្រើប្រាស់ ការ​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក ។
១៧-​មិន​ទទួល​ទូរស័ព្ទ​នៅ​ចំពោះ​មុខ​អ្នក ។
វិធីសាស្ត្រ​សម្រាប់​ឆ្លើយ​តប
-​ប្រសិនជា​គេ​កំពុង​កុហក អ្នក​គួរតែ​បែកផ្លូវ​គ្នា​ជាមួយ​គេ​ទៅ​ទើប​ប្រសើរ ។
-​កុំឱ្យ​គេ​ដឹង​ថា អ្នក​បានដឹង​រឿង​គ្រប់​យា​៉​ង​ឱ្យ​សោះ​រហូត​វា​ក្លាយជា​ការណ៍​ពិត ។
-​ប្រសិនជា​អ្នក​គិត​ថា គេ​កំពុង​កុហក​អ្នក​គឺ​អ្នក​ត្រូវ​ក្លាហាន ហើយ​សួរ ពេល​នោះ​គេ​ប្រហែលជា​កុហក​អ្នក​ទៀត​មិន​ខាន ប៉ុន្តែ​ប្រសិនជា​គេ​មិន​មើល​អ្នក​ក្នុង​ក្រសែភ្នែក​ទាំង​គូ​នោះ ប្រហែលជា​កុហក​មែនហើយ ។
-​កុំ​អៀនខ្មាស​ឱ្យ​សោះ ពីព្រោះ​អ្នក​អាច​បញ្ចប់​បញ្ហា​ដ៏​ធ្ងន់​នេះ ។
-​ត្រូវ​ច្បាស់​ថា​គេ​មិន​សង្ស័យ​ថា​អ្នក​កំពុង​តាមដាន​គេ​ឡើយ ។
បម្រាម
-​កុំ​ព្យាយាម​បា​៉​ន់​ស្មានថា មិត្ត​ប្រុស​របស់​អ្នក​កំពុង​កុហក​អ្នក​ដោយ​ពុំ​មាន​ភស្តុ​តាង​ឱ្យ​សោះ ។
-​កុំ​ព្យាយាម​ស្មាន​រឿង ផ្សេង​ៗ ពោល​គឺ​អង្គុយ​ចុះ ហើយ​ជជែក​ជាមួយ​គេ​តាម​សម្រួល ។
-​ព្យាយាម​តាម​ឱ្យទាន់​ជាន់កែង​ឱ្យ​ជាប់ ៕