ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨​ឆ្នាំ​គត់ ពៅ បញ្ញា​ពេជ្រ រស់​នៅ​តែ​លើ​រទេះរុញជាមួយ​ក្តី​​អស់​សង្ឃឹម ​បន្ទាប់​ពី​ការ​បា.ញ់ប្រហារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង​ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង រៀបរាប់​ពី​សុខភាព​របស់​នាង​ស្រប​ខួប​៨​ឆ្នាំ​នៃ​ការ​បា.ញ់ប្រហារ​នាង ។

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង​ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង រៀបរាប់​ពី​សុខភាព​របស់​នាង​ស្រប​ខួប​៨​ឆ្នាំ​នៃ​ការ​បាញ់ប្រហារ​នាង ។

ក្រោយ​ការ​បាញ់ប្រហារ​រយៈពេល​៨​ឆ្នាំ​មកនេះ ពៅ បញ្ញា​ពេជ្រ ក្លាយជា​ជន​ពិការ​នៅ​តែ​លើ​រទេះរុញ ហើយ​បន្ត​ព្យាបាល​ដោយ​ស្ងៀមស្ងាត់ និង​មិន​មាន​ក្តី​សង្ឃឹម ។

វី​ដេ​អូ​ឃ្លី​ប​រយៈពេល​ប្រមាណ​៧​នាទី​កន្លះ  បង្ហាញ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៥ ពៅ បញ្ហា​ពេជ្រ បាន​រ៉ា​យ​រាប់​ពី​ទុក្ខ​លំបាក​នៃ​អាការ​ជំងឺ​របស់​នាង ដែល​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​បន្ត​អង្គុយ​នៅ​លើ​រទេះរុញ​ដដែល ចំណែក​ក្តី​សង្ឃឹម​នៃ​ការ​ជា​សះស្បើយ​នោះ​គឺ​ហាក់​មិន​មាន​ពន្លឺ​ទេ ។

ពៅ ប​ញ្ញ​ពេជ្រ បាន​រៀបរាប់​ថា នេះ​ជា​វី​ដេ​អូ​ថ្មី​មួយទៀត​របស់​នាង​ស្រប​ខួប​៨​ឆ្នាំ​ដែល​នាងរង​ការ​បាញ់ប្រហារ តែ​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​ពិបាក និង​បន្ត​អង្គុយតែ​នៅ​លើ​តែ​រទេះរុញ​ដដែល ។ វី​ដេ​អូ​ឃ្លី​ប​នេះ​គឺ​នាង​ចង់​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​នាង​សម្រាប់​អ្នក​ដែល​ចង់​ដឹង​ពី​សុខទុក្ខ​របស់​នាង ជា​ពិសេស​ផ្ញើ​ដល់​អ្នក​ដែល​នៅ​តែ​ចង​ចាំ និង​គាំទ្រ​រូប​នាង ។

តាម​ការ​ឲ្យ​ដឹង​ពី ពៅ បញ្ហា​ពេជ្រ រយៈពេល​៨​ឆ្នាំ​ហើយ​សុខភាព​របស់​នាង​មិន​វិ​វ​ឌ្ឍ​អ្វី​ជា​ដុំ​កំភួន​ឡើយ ខណៈ​ពេល​ដែល​ជើង​របស់​នាង​ដែល​ស្ពឹក​ស្រពន់​នោះ​នៅ​មិន​ទាន់​អាច​លើក​ឡើង​ដោយ​ខ្លួនឯង​បាន​នៅឡើយ​ទេ ។ កន្លង​មក​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​ងឿងឆ្ងល់​ថា តើ​ហេតុ​អ្វី​បានជា​នាង​បង្ហោះ​រូបភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ប៉ុន្តែ​ហេតុ​អ្វី​បានជា​នាង​មិន​អាច​ដើរ​បាន ។ ត្រង់​ចំណុច​នេះ​នាង​ចង់​បញ្ជាក់​ថា នាង​មាន​បញ្ហា​ផ្នែក​ខួរឆ្អឹងខ្នង ហើយ​ជំងឺ​មួយ​នេះ​គឺ​ពិបាក​ព្យាបាល​បំផុត ។ វា​មិន​ដូច​ជា​អ្នក​ដែល​មាន​បញ្ហា​បាក់ឆ្អឹង ដាច់​ស្បែក ដែល​អា​ចត​ភ្ជាប់​គ្នា​វិញ​បាន​ឡើយ ប៉ុន្តែ​ជំងឺ​របស់​នាង​ជាប់​ទាក់ទង​ជាមួយ​សរសៃ ដែល​វា​ពិបាក​រីក​លូតលាស់​ណាស់ ។ ហេតុ​ដូច្នេះ​រូប​នាង ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​បាន​នៅឡើយ​ទេ​ថា រូប​នាង​អាច​នឹង​ដើរ​បាន​នៅ​ក្នុងអំឡុងពេល​ណា​ឡើយ គឺ​អាស្រ័យ​ទៅ​លើ​ពេលវេលា និង​ជោគ​ជាតា​រាសី គួប​ផ្សំ​ជាមួយនឹង​ការ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ផង ។

ពៅ បញ្ញា​ពេជ្រ បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ​នាង​មិន​អាច​ចេញ​ទៅ​ណា​ក្រៅពី​ក្នុងផ្ទះ​ឡើយ ហើយ​នាង​អាច​ទទួល​ដឹង​ព័ត៌មាន​ទាំងឡាយ​គឺ​អាស្រ័យ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​មាន​មិត្តភក្តិ​ជា​ច្រើន ។ នាង​ថតរូប​បង្ហោះ​ក្នុង​សភាព​ញញឹមញញែម​នោះ គឺ​មិន​ប្រាកដ​ថា នាង​ធូរស្រាល​ពី​ជំងឺ​ឡើយ ផ្ទុយ​ទៅ​វិញ ពេល​ខ្លះ​នាង​បង្ហោះ​រូប​នេះ​ហើយ​ចាប់ផ្តើម​ឈឺ​ចុកចាប់​ក៏​មាន ។ ម្យ៉ាងទៀត​បច្ចុប្បន្ន​នាង​ក៏​ប្រឈម​មុខ​ជាមួយនឹង​ជំងឺ​តម្រងនោម​ផង​ដែរ ។ នៅ​ពេល​ដែល​នាង​មានការ​ឈឺចាប់ ម្តង​ៗ គឺ​នាង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដោយ​ការ​ចំណាយ​ក្នុង មួយ​លើក​ៗ ពី​១​ពាន់​ទៅ​២​ពាន់​ដុល្លារ ។ ការ​ចំណាយ​នេះ​ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​នាង​មិនសូវ​មាន​ចំណូល​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​របស់​នាង ប៉ុន្តែ​បើ​មិន​ព្យាបាល​ទេ​នោះ នាង​នឹង​បាត់បង់​ជីវិត ។

ក្នុង​នាម​ជា​អតីត​តារាចម្រៀង​ដែល​ធ្លាប់​មានការ​គាំទ្រ​មួយ​រូប ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ការ​ដឹងគុណ​ដល់​បណ្តា​ទស្សនិកជន​ដែល​តែងតែ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​រូប​នាង  ជា​ពិសេស​អ្នក​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​រូប​នាង​នា​ពេល​កន្លង​មក ។

អតីត​តារាចម្រៀង​នាង ពៅ បញ្ញា​ពេជ្រ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​រយៈពេល​៧​ឆ្នាំ ធ្វើ​ឱ្យ​នាង​មានកេរ្តិ៍ឈ្មោះ​ល្បី​តាម​រយៈ​ទឹកដម​សំឡេង​ពីរោះ ។

ពៅ បញ្ញា​ពេជ្រ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ២០០៧ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​នៅ​ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្ទើរ​ស្លាប់ ស្ទើរ​រស់ ៕