ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សម្លឹង​ឃើញ​ចំណូល​3,68​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​អាហារ​ទៅ​អឺរ៉ុប

9 ឆ្នាំ មុន

បាងកក ៖ ក្រសួង​សហប្រតិបត្តិការ និង​កសិកម្ម នឹង​ដឹកនាំ​ការ​សិក្សា​ឱ្យ​បាន​ទូលំទូលាយ​អំពី​តម្រូវការ​ទីផ្សារ​អឺរ៉ុប​ចំពោះ​ផលិតផល​អាហារ និង​កសិកម្ម​ថៃ​ដែល​ស្ថិត​ក្នុង​ក្តី​រំពឹង​ថា​នឹង​បង្កើន​ការ​

បាងកក ៖ ក្រសួង​សហប្រតិបត្តិការ និង​កសិកម្ម នឹង​ដឹកនាំ​ការ​សិក្សា​ឱ្យ​បាន​ទូលំទូលាយ​អំពី​តម្រូវការ​ទីផ្សារ​អឺរ៉ុប​ចំពោះ​ផលិតផល​អាហារ និង​កសិកម្ម​ថៃ​ដែល​ស្ថិត​ក្នុង​ក្តី​រំពឹង​ថា​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​តំបន់​នោះ​ឱ្យ​បាន​១២០​ពាន់​លាន​បាត ឬ​ស្មើនឹង​៣,៦៨​ពាន់​លាន​ដុល្លារ ប្រចាំឆ្នាំ ។

ចំណែក​ការិយាល័យ​ស្តង់ដា​អាហារ​និង​ទំនិញ​កសិកម្ម​ជាតិ នឹង​សហការ​ជាមួយ​ការិយាល័យ​កិច្ចការ​កសិកម្ម​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ក្នុង​ការងារ​សិក្សា​នោះ ដែល​នឹង​ផ្តោត​ទៅ​លើ​ផលិតផល​ថៃ​៩​មុខ ដូច​ជា ផ្លែ​ឈើ ផលិតផល​សរីរាង្គ រុក្ខជាតិ ក្លិនក្រអូប​ប្រើ​ជា​គ្រឿងសម្ល ឬ​ថ្នាំ (​ជី​)​គ្រឿងទេស បង្គា ត្រី​សមុទ្រ និង​សាច់​មាន់​ជាដើម ដែល​នឹង​ត្រូវ​បាន​នាំ​ចេញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ចាប់ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២០​។ ការ​សិក្សា​នេះ​នឹង​ពិនិត្យ​ទៅ​លើ​ការ​ប្រែប្រួល​នៃ​ទិដ្ឋភាព​សង្គម​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ស្ថានភាព​បរិស្ថាន​ផង​ដែរ​នៅ​តំបន់​អឺរ៉ុប ដែល​អាច​មាន​ឥទ្ធិពល​ដល់​ផ្សារ​ហ៊ុន​ផលិតផល​ថៃ ។ ការ​សិក្សា​នេះ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំ​ចេញ​របស់​ថៃ​ទៅ​ទីផ្សារ​នោះ​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​អ្នកមាន​អំណាច​ទិញ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ដោយ​មាន​អត្រា​ប្រជាជន​៥​រយ​លាន​នាក់ ។

លោក Sakchai Sriboonsue លេខាធិការ​ការិយាល័យ​ស្តង់ដា​អាហារ​និង​ទំនិញ​កសិកម្ម​ជាតិ​បាន​ថ្លែង​ថា ការ​សិក្សា​នឹង​ចំណាយពេល​៨​ខែ​គិត​ចាប់ពី​ខែកុម្ភៈ​ដល់​ខែកញ្ញា នឹង​គ្របដណ្តប់​លើ​គ្រប់​ផ្នែក​ទាំងអស់​របស់​សហគមន៍​អឺរ៉ុប​រួម​មាន ១១​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ៩​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច ៦​ប្រទេស​ខាងត្បូង​៤ និង​ប្រទេស​ក្នុង​តំបន់ Scandinavian ៕