ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ប្រមូល​ពន្ធ​កើន​20,2%​ក្នុង​ខែមករា

9 ឆ្នាំ មុន

ហាណូយ ៖ ការ​ប្រមូល​ចំណូល​ពន្ធ​ពី​ការ​នាំ​ចូល​និង​នាំ​ចេញ​តាម​រយៈ​ទីភ្នាក់ងារ​ពន្ធដារ​របស់​វៀតណាម​ក្នុង​រយៈពេល​ពេញ​មួយ​ខែមករា ឆ្នាំ​២០១៥ កន្លង​មកនេះ ត្រូវ​បាន​គេ​វាយតម្លៃ​ថា

ហាណូយ ៖ ការ​ប្រមូល​ចំណូល​ពន្ធ​ពី​ការ​នាំ​ចូល​និង​នាំ​ចេញ​តាម​រយៈ​ទីភ្នាក់ងារ​ពន្ធដារ​របស់​វៀតណាម​ក្នុង​រយៈពេល​ពេញ​មួយ​ខែមករា ឆ្នាំ​២០១៥ កន្លង​មកនេះ ត្រូវ​បាន​គេ​វាយតម្លៃ​ថា សម្រេច​បាន​១​ពាន់​លាន​ដុល្លារ​កើនឡើង​២០,២%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ ។

យោង​តាម​នាយកដ្ឋាន​ពន្ធដារ​ទូទៅ ការ​កើនឡើង​បែប​ប​នេះ គឺជា​លទ្ធផល​ផ្លែផ្កា​នៃ​កំណើន​១៣,៥% នៅ​ក្នុង​ការ​នាំ​ចូល​ទំនិញ​ផ្សេង​ៗ​ដែល​អាច​យកពន្ធ​បាន​ដូច​ជា សាំង រថយន្ត និង​គ្រឿងចក្រ ក៏​ដូច​ជា​កំណើន​៤៤% ក្នុង​ការ​នាំ​ចេញ​ប្រេង​ឆៅ​ជាដើម ។ ជាង​នេះ​ទៅ​ទៀត នាយកដ្ឋាន​ក៏​បាន​ដាក់​កម្រិត​ប្រមូល​ចំណូល​ឱ្យ​បាន​១២,២​ពាន់​លាន​ដុល្លារ​ផង​ដែរ ក្នុង​ឆ្នាំ​២០១៥ នេះ កើន​២,៤%​ធៀប​នឹង​ឆ្នាំ​២០១៤ ។

នៅ​ក្នុង​ខែមករា ទីភ្នាក់ងារ​មួយ​នេះ​បាន​កត់សម្គាល់​ឃើញ​ពី​ករណី​លួច​រត់ពន្ធ​ទំនិញ​មាន​ចំនួន​១.៤០០​ករណី ទំនិញ​ក្លែងក្លាយ​ចាប់​បាន​មាន​ចំនួន​ជិត​៥៩២.២០០​ដុល្លារ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ថវិការដ្ឋ​ជាង​៥២១.៧០០​ដុល្លារ ៕