ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ពេជ្រ​របស់​ចិន​បន្ត​ធ្លាក់​ចុះ​ដដែល​ក្នុង​ខែមករា

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ យោង​តាម​ទីភ្នាក់ងារ​ជួញដូរ​ពេជ្រ​ប្រចាំ​ក្រុង​សៀង​ហៃ​បង្ហាញ​ថា បរិមាណ​ពេជ្រ​កែ​ច្នៃ​រួច​ដែល​បាន​នាំ​ចូល​ប្រទេស​ចិន​បន្ត​ធ្លាក់​ចុះ​បួន​ខែ​ជាប់​ៗ​គ្នា​គិត​មក​ដល់​ខែមករា​ដើមឆ្នាំ​២០១៥​នេះ ។

ប៉េ​កាំ​ង ៖ យោង​តាម​ទីភ្នាក់ងារ​ជួញដូរ​ពេជ្រ​ប្រចាំ​ក្រុង​សៀង​ហៃ​បង្ហាញ​ថា បរិមាណ​ពេជ្រ​កែ​ច្នៃ​រួច​ដែល​បាន​នាំ​ចូល​ប្រទេស​ចិន​បន្ត​ធ្លាក់​ចុះ​បួន​ខែ​ជាប់​ៗ​គ្នា​គិត​មក​ដល់​ខែមករា​ដើមឆ្នាំ​២០១៥​នេះ ។

តួលេខ​បញ្ជាក់​ថា កាលពី​ខែមករា កន្លង​មក​ប្រទេស​ចិន​បាន​នាំ​ចូល​ពេជ្រ​កែ​ច្នៃ​ស្រាប់ ក្នុង​ទំហំ​ទឹកប្រាក់​១៥៧​លាន​ដុល្លារ ធ្លាក់​ចុះ​២៤%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​។ ដោយ​ផ្អែក​តាម​ទីភ្នាក់ងារ​ខាងលើ និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​ភាព​ស្ពឹក​ស្រពន់​នៃ​ការ​ងើបឡើង​វិញ​សេដ្ឋកិច្ច​សាកលលោក គួប​ផ្សំ​ទាំង​ភាព​កម្សោយ​នៃ​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ ។ នៅ​ឆ្នាំ​២០១៤ ការ​ប្រើប្រាស់​ពេជ្រ​របស់​ប្រទេស​ចិន​បាន​វាយលុក​ក្នុង​លទ្ធផល​សម្រេច​បាន​ខ្ពស់​ដោយសារ​តែ​កំណើន​ដ៏​ខ្លាំង​នៅ​ក្នុង​៣​ត្រីមាស​ដំបូង ។ នៅ​គ្រានោះ​ដែរ បរិមាណ​នៃ​ពេជ្រ​ច្នៃ​ក្នុង​ទំហំ​ទឹកប្រាក់​២,២៤​ពាន់​លាន​ដុល្លារ​កើន​៣១% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ត្រូវ​បាន​នាំ​ចេញ​តាម​រយៈ​ទីភ្នាក់ងារ​ជួញដូរ​ប្រចាំ​ក្រុង​សៀង​ហៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​បច្ចុប្បន្ន​គឺជា​អតិថិជន​ត្បូង​ពេជ្រ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក និង​ជា​អ្នក​ជួញដូរ​ធំ​ទី​៤​ផង​ដែរ ៕