ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ឌី ហ្គា​ហ្គា​ប្រកាស​រៀប​ការ​ជាមួយ​ថៃ​ល័​រ គី​ន​នី បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​រយៈពេល​4​ឆ្នាំ​មក

9 ឆ្នាំ មុន

តារា​សិច​ស៊ី​អា​មេ​រិ​ក​វ័យ​២៨​ឆ្នាំ​នាង​ឡេ​ឌី ហ្គា​ហ្គា​បាន​ប្រកាស​ថា នាង​គ្រោង​រៀប​ការ​ជាមួយ​គូសង្សារ​របស់​នាង​គឺ​លោក​ថៃ​ល័​រ គី​ន​នី តារា​សម្តែង និង​ម៉ូ​ដែល​អាម​រិ​ក​វ័យ​៣៣​ឆ្នាំ

តារា​សិច​ស៊ី​អា​មេ​រិ​ក​វ័យ​២៨​ឆ្នាំ​នាង​ឡេ​ឌី ហ្គា​ហ្គា​បាន​ប្រកាស​ថា នាង​គ្រោង​រៀប​ការ​ជាមួយ​គូសង្សារ​របស់​នាង​គឺ​លោក​ថៃ​ល័​រ គី​ន​នី តារា​សម្តែង និង​ម៉ូ​ដែល​អាម​រិ​ក​វ័យ​៣៣​ឆ្នាំ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។

ការ​ប្រកាស​ពី​គម្រោង​រៀប​ការ​នេះ​បន្ទាប់​ពី​គូស្នេហ៍​របស់​នាង​ថៃ​ល័​រ គី​ន​នី សុំ​នាង​រៀប​ការ​នៅ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ព្រមទាំង​មាន​ចិញ្ចៀន​ត្បូង​ពេជ្រ​រាង​បេះដូង​សម្រាប់​នាង ។

ខណៈ​ឃើញ​សកម្មភាព​ផ្អែមល្ហែម និង​មាន​ន័យ​បែប​នេះ ឡេ​ឌី ហ្គា​ហ្គា ព្រម​ទទួល​ការ​បំពាក់​ចិញ្ចៀន​នោះ ហើយ​ពោល​ពាក្យ​តប​ម្ចាស់​ចិត្ត​ថា «​អូន​យល់ព្រម​រៀប​ការ​ជាមួយ​បង​» ។

ឡេ​ឌី ហ្គា​ហ្គា បាន​បង្ហោះ​រូប​ចិញ្ចៀន​ភ្ជាប់ពាក្យ​លើ​បណ្តាញ​កម្សាន្ត Instagram ហើយ​មាន​អ្នកគាំទ្រ​របស់​នាង​ប្រមាណ​ជា ៥,៥​លាន​នាក់​ចុ​ុ​ច​ចូល​ទស្សនា ហើយ​ពួក​គេ​ទន្ទឹងរង់ចាំ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង ។

នាង​ឡេ​ឌី ហ្គា​ហ្គា កើត​ថ្ងៃ​ទី ២៨ មីនា ឆ្នាំ​១៩៨៦​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​។ នាង​ចូល​ប្រឡូក​វិស័យ​សិល្បៈ​នៅ​ឆ្នាំ​២០០១ និង​ល្បីល្បាញ​ដល់​ពេល​បច្ចុប្បន្ន ។

តារាចម្រៀង​ទម្រង់​មុខ​ពងក្រពើ​ឡេ​ឌី ហ្គា​ហ្គា ធ្លាប់​បែកធ្លាយ​វី​ដេ​អូ​សិច​ជាមួយ​មិត្ត​ប្រុស​របស់​នាង​កាលពី​វ័យ​១៨​ឆ្នាំ ។  ឡេ​ឌី ហ្គា​ហ្គា និង​ថៃ​ល័​រ គី​ន​នី ជួប​គ្នា​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១១ ពេល​សម្តែង​រឿង​«​អូន និង​បង​» ៕