ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​ប័ណ្ណឥណទាន​របស់​ពលរដ្ឋ​ចិន​កើនឡើង​ក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ បណ្តាញ​ក្នុងស្រុក​ផ្សាយ​ថា ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៤ កន្លង​មកនេះ ប្រជាជន​ចិន​បាន​ប្រើប្រាស់​កាត​ឥណទាន​កាន់តែ​ច្រើន​ឡើង​ដែល​សបញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា

ប៉េ​កាំ​ង ៖ បណ្តាញ​ក្នុងស្រុក​ផ្សាយ​ថា ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៤ កន្លង​មកនេះ ប្រជាជន​ចិន​បាន​ប្រើប្រាស់​កាត​ឥណទាន​កាន់តែ​ច្រើន​ឡើង​ដែល​សបញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ដែល​ប្រកាន់​ប្រពៃណី​សន្សំ​សំចៃ​មួយ​នេះ​កំពុង​ស្វែងរក​ប័ណ្ណឥណទាន (CreditCard)  សម្រាប់​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ ។

តាម​ការ​ឱ្យ​ដឹង​ពី​ធនាគារ​ប្រជាជន​ចិន (PBOC) បរិមាណ​កាត​ឥណទាន​ដែល​ធនាគារ​ចេញ​ឱ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​មាន​ចំនួន​៤៥៥​លាន​កាត​កើន​៤,៣៨%​ធៀប​នឹង​ឆ្នាំ​២០១៣ ។ កាត​ទាំងនោះ​មាន​កំណត់​ឥណទាន​ជា​មធ្យម​១២.៣០០​យន់ ឬ​ស្មើនឹង​២.០០៥​ដុល្លារ ដែល​សរុប​ទាំងអស់​មាន​ចំនួន​៨៩៥,១២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ កើន​២២,៥%​ពី​ឆ្នាំ​មុន ។ ចំណែក​បរិមាណ​អ្នកកាន់កា​ត​នោះ​ដែល​បាន​ប្រើប្រាស់​ជា​មធ្យម​៤១,៦៩%​នៃ​គណនី​របស់​ពួក​គេ និង​កើនឡើង​១,៤% ពី​ឆ្នាំ​២០១៣ ។

ទោះជា​យ៉ាងណា អ្នក​តាំង​ទីលំនៅ​ក្នុង​ក្រុង​ធំ​ៗ​ដូច​ជា​រដ្ឋធានី​ប៉េ​កាំ​ង និង​ក្រុង​សៀង​ហៃ​ហាក់​មាន​ទំនោរ​រក​ការ​ប្រើប្រាស់​កាត​នេះ​ផ្ទាល់ខ្លួន​ច្រើន​និង​ខ្ពស់​ជាងគេ​ក្នុង​បញ្ជី គឺ​ខ្ពស់​ជាង​ក្រុង​ដទៃ​ជា​មធ្យម​០,៣៤% ៕