ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​ក្នុង​ខែមករា ធ្លាក់​ចុះ​1,93%

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​ការិយាល័យ​ស្ថិតិ​និង​ទំនាក់​ទ​ន​ង​នៃ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ លោក អ៊ុ​ក តុ​មេធី បាន​ឲ្យ​ដឹង​ថា ក្នុង​ខែមករា​កន្លង​ទៅ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែស្វ័​យ​ត​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​ការិយាល័យ​ស្ថិតិ​និង​ទំនាក់​ទ​ន​ង​នៃ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ លោក អ៊ុ​ក តុ​មេធី បាន​ឲ្យ​ដឹង​ថា ក្នុង​ខែមករា​កន្លង​ទៅ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែស្វ័​យ​ត​ក្រុងព្រះសីហនុ ធ្លាក់​ចុះ​តិចតួច​ដែល​បណ្ដាល​មក​ពី​ការ​នាំ​ចូល​ថយ​ចុះ​ជាង​៨% និង​ការ​នាំ​ចូល​ប្រេង​ថយ​ចុះ ព្រមទាំង​ការ​នាំ​ចូល​ដែក​ក៏​ថយ​ចុះ​ដែរ ។ រីឯ​ទំនិញ​នាំ​ចេញ​កើន​ប្រមាណ​២០% ក្នុង​នោះ​ទំនិញ​ដែល​ជំរុញ​ឲ្យ​មានការ​កើនឡើង​ដូច​ជា ការ​នាំ​ចេញ​អង្ករ​ជាដើម ។

លោក​បន្ត​ថា ជា​ទូទៅ​នៅ​ខែមករា រៀង​រាល់​ឆ្នាំ​ទំនិញ​ឆ្លងកាត់​តែងតែ​ថយ​ចុះ​ជាង​ខែ​ណា​ៗ​ទាំងអស់ ព្រោះតែ​ក្រុមហ៊ុន​ខ្លះ​ៗ​ជាប់កិច្ចសន្យា​របស់​ខ្លួន ។ ចំណែក​នៅ​ដើមខែ​កុម្ភៈ នេះ បរិមាណ​ទំនិញប្រើប្រាស់​ឆ្លងកាត់​កំពង់​ផែ​ហាក់​មានការ​កើនឡើង​វិញ ។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ បាន​បង្ហាញ​ថា នៅ​ខែមករា កន្លង​មកនេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​មាន​ចំនួន​៣០៣.២២៧​តោន ក្នុង​នោះ​ទំនិញ​ជា​កុងតឺន័រ​ចំនួន​១៨៩.៩៧៩​តោន ទំនិញ​ទូទៅ​ចំនួន​១២.៣៦៤​តោន ទំនិញ​ជា​ប្រេង​ចំនួន​១០០.៨៨៤​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​មាន​ចំនួន​៣០៩.២០៥​តោន ក្នុង​នោះ​ទំនិញ​ជា​កុងតឺន័រ​ចំនួន​១៦៨.២៦៤​តោន ទំនិញ​ជា​ទូទៅ​ចំនួន​១៨.០០១​តោន​និង​ទំនិញ​ជា​ប្រេង​ចំនួន​១២២.៩៣៩​តោន ពោល​គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ​១,៩៣% ។

ក្នុង​របាយការណ៍​បង្ហាញ​ថា ទំនិញ​នាំ​ចូល​ដូច​ជា សម្ភារ​ផ្សេង​ៗ​ធ្លាក់​ចុះ​ប្រមាណ​៣៥% លោហៈធាតុ​ធា្ល​ក់​ចុះ​ប្រមាណ​៦៩% ប្រេងធា្ល​ក់​ចុះ​ប្រមាណ​១៧% តែ​ដោយឡែក​ចំពោះ​មុខទំនិញ​នាំ​ចេញ​ដូច​ជា​កុងតឺន័រ កើនឡើង​ជាង​៣៩% អង្ករ​កើនឡើង​ជាង​១៦% និង​នាវា​ចូល​ចត​កើនឡើង​ជាង​៣២%​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤  ៕