ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រុមព្រះ​ស្នើឲ្យ​ “ទទក” ​នៅកណ្តាល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេចក្រុម​ព្រះ នរោត្តមរណប្ញទ្ឋិ ​ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​បានស្នើឲ្យ​ទូរទស្សន៍ជាតិកម្ពុជា​(ទទក)​ ស្ថិតនៅអព្យាក្រឹត​ក្នុងការ​ផ្សាយ​​ព័ត៌មាន​របស់ខ្លួន ។

រាជធានីភ្នំពេញ ​៖ សម្តេចក្រុម​ព្រះ នរោត្តមរណប្ញទ្ឋិ ​ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​បានស្នើឲ្យ​ទូរទស្សន៍ជាតិកម្ពុជា​(ទទក)​ ស្ថិតនៅអព្យាក្រឹត​ក្នុងការ​ផ្សាយ​​ព័ត៌មាន​របស់ខ្លួន ។

សម្តេចក្រុមព្រះ​មានបន្ទូលស្នើបែបនេះ​ បានធ្វើឡើង​នៅក្នុងបទសម្ភាសន៍​មួយក្នុងកម្មវិធី​ទំនើបភាវូបនីយកម្ម​របស់ទូរទស្សន៍ជាតិកម្ពុជា ​ដែលត្រូវបានចាក់​ផ្សាយ​នៅ​រសៀលថ្ងៃទី១៦ ​កុម្ភៈ ​២០១៥ ។

លោក កឹម គុណវឌ្ឍ ​អគ្គនាយកទូរទស្សន៍​ជាតិកម្ពុជាមិនអាច​សុំការអត្ថាធិប្បាយ​បានភ្លាមៗនៅឡើយទេ ​នៅ​រសៀល​ថ្ងៃចន្ទដដែលនេះ ។

ជាការកត់សម្គាល់ ​ព្រះរាជបន្ទូល​របស់សម្តេចក្រុមព្រះ​នាពេលនេះ ​បានធ្វើឡើងបន្ទាប់ពី​មជ្ឈដ្ឋានមួយ​ចំនួន និងមន្រ្តីបក្សប្រឆាំង​​បានលើកឡើងជា​ញឹក​ញាប់ថា​ ការផ្សាយរបស់​ ទទក ​នាពេលកន្លង​មក​ខ្វះអព្យាក្រឹតភាព ​មានន័យថាផ្សាយ​តែសកម្មភាព​របស់គណបក្ស​កាន់អំណាច​ (គណបក្សប្រជាជន​កម្ពុជា​)​ ជាដើម ៕