ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ ចិន-ខ្មែរ​​ស្មើ​គ្នា​

9 ឆ្នាំ មុន

នៅ​សល់​តែ​ប៉ុ​នា្ម​ន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​សែន​និង​បុណ្យប្រពៃណី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នឹង​​ចូល​​មក​ដល់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន​ភាគច្រើន ​បាន​

នៅ​សល់​តែ​ប៉ុ​នា្ម​ន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​សែន​និង​បុណ្យប្រពៃណី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នឹង​​ចូល​​មក​ដល់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន​ភាគច្រើន ​បាន​ត្រៀម​លក្ខណៈ​​រួចរាល់​អស់ហើយ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​ថ្មីនេះ​ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់ នៅ​រៀង​រាល់​ចូល​ឆ្នាំ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ត្រូវ​មជ្ឈដ្ឋាន​នានា​មើលឃើញ​ថា ប្រពៃណី​ចូល​ឆ្នាំ​ចិន​នេះ វា​ស្ទើរតែ​ក្លាយ​ជា​​បុណ្យប្រពៃណី​ជាតិ​មួយ​របស់​ជនជាតិ​ខ្មែរ​ទៅ​ហើយ ព្រោះ​ពលរដ្ឋ​ខ្មែរ​មួយ​​ចំនួន ​ដែល​​មាន​លំនៅ​ឋាន​ជាប់​នឹង​ពលរដ្ឋ​ខ្មែរសែ​​ស្រ​ឡាយ​ចិន ដែល​រៀង​រាល់​ឆ្នាំ​មិន​ដែល​សែន​​សោះ បែរជា​ឃើញ​គេ​សែនសប្បាយ​ក៍​ចាប់ផ្តើម​ទិញ​សាច់​គោ សាច់​ជ្រូក មាន់ បន្លែ​​បង្ការ​​នានា ភេសជ្ជៈ​និង​សម្ភារ​សម្រាប់​សែន ក៏​ដូច​ជា​ទិញ​ដើម​អង្គា​​សីល​ចូល​រួម​សែន​​នឹង​​ជនជាតិ​ខ្មែរ​សែស្រឡាយ​ចិន ឬ​វៀតណាម​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត​ សម្រាប់​មន្ត្រី​ធំ​ៗ​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ តុលាការ មន្ត្រីរាជការ និង​​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ​មួយ​ចំនួន​ក៏​បាន​ចូលរួម​សែន​ចូល​ឆ្នាំ​ចិន ផឹកស៊ី​សប្បាយ​​ជាមួយ​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន​ដែរ ។

មួយវិញទៀត​ នៅ​តាម​សាលារៀន​ទាំង​ឯកជន​-​រដ្ឋ​និង ក្រសួង​-​ស្ថាប័នរដ្ឋ​ភាគច្រើន​ត្រូវ​​បាន​គេ​មើលឃើញ​ថា ស្ទើរតែ​បិទទ្វារ​ព្រោះ​ទាំង​គ្រូ សិស្ស អត់​មក​រៀន​និង​បង្រៀន រីឯ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​និង​មន្ត្រីរាជការ​ទាំងនោះ​អត់​មក​ធ្វើការ ធ្វើ​ឲ្យ​សំណុំ​​ឯកសារ​ផ្សេង​ៗ​ត្រូវ​បន្ត​ពន្យារពេល​ចេញ​លិខិត​ស្នាម​គតិយុត្ត​នានា ដោយសារ​ត​​ែ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន ​និង​មន្ត្រីរាជការ​ជាប់រវល់​ចូលរួម​សែន​និង​ចូល​ឆ្នាំ​ចិន​ដែរ ។

តើ​ទ​ង្វើ​របស់​ជនជាតិ​ខ្មែរ អស់លោក លោកស្រី​ជា​មន្ត្រី​ធំ​ៗ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​ខាងលើ​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ?

ជា​ការ​ពិត ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ បាន​ចែង​អំពី​សេរីភាព​ក្នុង​ការ​ជ្រើសរើស​និង​គោរព​សាសនា​​ ប្រពៃណី​ផ្សេង​ៗ ប៉ុន្តែ​អ្វី​ដែល​គួរ​នាំ​គ្នា​ពិចារណា​​នូវ​ចំណុច​ខ្លះ​​នោះ ​គឺ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ ក្រសួង​ស្ថាប័ន​​ និង​​​សាលា​រៀន​​មួយ​ចំនួន​​ មិន​គួរ​ចូលរួម​សែន​និង​ចូល​ឆ្នាំ​ចិន ​បើ​ទោះបីជា​ថ្នាក់ដឹកនាំ​​ខ្លះ​​​មាន​សែស្រឡាយ​កាត់​​ចិន​ក្តី ព្រោះ​ចង់​មិន​ចង់វា​បាន​ប៉ះពាល់​ទៅ​ដល់​​ចង្វាក់​ការងារ ការ​សិក្សា​របស់​​សិស្ស​ និស្សិត ​ជា​ពិសេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​វាយ​តម្លៃ និង​​​ហាក់បីដូចជា​លើក​ទឹកចិត្ត​ឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ចូលរួម​សែន​ និង​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ចិន​យ៉ាង​ដូច្នេះ​​ដែរ ។

នេះ​គ្រាន់តែ​ជា​ទស្សនៈ​និង​ការ​ចូលរួម​យោបល់​សឹងតែ​ដដែល​ៗ​ទៅ​ហើយ ព្រោះ​កន្លង​មក​មានការ​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន​តាម​ទូរទស្សន៍ វិទ្យុ និង​សារព័ត៌មាន​​នានា​ ពី​សំណាក់​ក្រុម​​អ្នកវិភាគ​មួយ​​ចំនួន ប៉ុន្តែ​សម្រាប់​ទស្សនៈ​របស់​ក្រុម​អ្នក​អភិរក្ស​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​វិញ ទំនងជា​វាយប្រហារ​ធ្ងន់​ៗ​ទៅ​លើ​សកម្មភាព​ថ្នាក់ដឹកនាំ​ក្រសួង​​-​​​ស្ថាប័ន ​និង​មន្ត្រី​រាជ​ការ​​មួយ​ចំនួន​ដែល​ចូលរួម​សែន ​និង​បុណ្យប្រពៃណី​ជន​​ជាតិ​​​ចិន​-​វៀតណាម ព្រោះ​ច្បាស់​ណាស់​ប្រសិនបើ​យើង​គោរព​សាសនា​ ឬ​ប្រកាន់​យក​​ទំនៀម​ទម្លាប់​ជាតិ​សាសន៍​​ដទៃ​មក​ប្រតិបត្តិ ​គឺ​មាន​ន័យ​ស្មើ ឬ​ប្រហាក់ប្រហែល​យើង​​​ជា​​ជាតិ​​សាសន៍នោះ​​ដែរ​ ​៕ ដោយ ជួប ថា​