ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP​ និង CNRP​ ព្រមព្រៀងគ្នា​កំណត់រយៈពេល២០ថ្ងៃ​សម្រាប់ឃោសនាបោះឆ្នោត​ និង ហែក្បួន៤ថ្ងៃ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមការងារ​ចរចា​រវាង​គណបក្សប្រជាជនកម្ពុជា​​ ( CPP ) ​​និង​គណបក្សសង្គ្រោះជាតិ​ ​( CNRP ) ​​បានព្រមព្រៀងគ្នា​លើសេចក្តី​ស្នើ​

រាជធានីភ្នំពេញ​ ៖ ក្រុមការងារ​ចរចា​រវាង​គណបក្សប្រជាជនកម្ពុជា​​ ( CPP ) ​​និង​គណបក្សសង្គ្រោះជាតិ​ ​( CNRP ) ​​បានព្រមព្រៀងគ្នា​លើសេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ​​ដោយកំណត់​រយៈពេល​​២០ថ្ងៃ​​​សម្រាប់ការឃោសនា​បោះឆ្នោត ​និង​ ​ការហែក្បួន​​ឃោសនារយៈពេល៤ថ្ងៃ ។

ការព្រមព្រៀងគ្នានេះ​ បានធ្វើឡើងនៅ​ក្នុងជំនួបរវាងក្រុមការងារទំាងពីរ​នៅរសៀលថ្ងៃទី១៣ ​កុម្ភៈ ២០១៥​ នៅវិមានរដ្ឋសភាជាតិ​ ដែលភាគីខាង CPP ដឹកនំាដោយ​លោកឧបនាយករដ្ឋមន្រ្តី ​ប៊ិន ឈិន ​និង ខាង CNRP ​ដឹកនំា​ដោយលោកតំណាងរាស្រ្ត​ គួយ ប៊ុនរឿន ។

គួរបញ្ជាក់ថា​ នៅក្នុងច្បាប់បោះឆ្នោត​បានកំណត់រយៈពេល៣០ថ្ងៃ​សម្រាប់ឃោសនាបោះឆ្នោត ​និង ២ថ្ងៃសម្រាប់​គណបក្សនយោបាយហែក្បួន ។