ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះឈើ​មួយខ្នង​នៅ​ខណ្ឌពោធិ៍សែន​ជ័យបង្កភ្ញាក់​ផ្អើល​ទាំងព្រឹក​​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ផ្ទះ​ឈើ​ទំហំ​៥ម៉ែត្រ គុណនិង​៦ម៉ែត្រ​មួយខ្នង ត្រូវបានអគ្គិភ័យ​ឆាបឆេះ​អស់​ទាំង​ព្រឹក​ ដោយ​គេ​សង្ស័យ​ថា

រាជ​ធានីភ្នំពេញ ៖ ផ្ទះ​ឈើ​ទំហំ​៥ម៉ែត្រ គុណនិង​៦ម៉ែត្រ​មួយខ្នង ត្រូវបានអគ្គិភ័យ​ឆាបឆេះ​អស់​ទាំង​ព្រឹក​ ដោយ​គេ​សង្ស័យ​ថា បណ្តាល​​មក​ពី​ទុស្សេ​​ខ្សែភ្លើង​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង០៧ និង​៤៥នាទីព្រឹក​ថ្ងៃទី​១០ ធ្នូ ២០១៥ នេះ ស្ថិតនៅ​ចំណុចភូមិ​រំដួល​​ខាងត្បូង សង្កាត់ស្នោ ខណ្ឌពោធិ៍​សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ម្ចាស់​ផ្ទះ​ត្រូវបានស្គាល់​ឈ្មោះ​មាន ស្រីណាន ភេទស្រី អាយុ​៤១​ឆ្នាំ ដែល​ទើបតែ​ទិញ​បានប៉ុន្មានខែនេះទេ ហើយ​ក៏បាន​ជួល​ឱ្យ​ឈ្មោះ​គីម សោភ័ណ្ឌ ភេទប្រុស អាយុ​៣៥​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា មុន​ពេលកើតហេតុអ្នក​ជួលផ្ទះឈ្មោះ​គីម សោភ័ណ្ឌ មិនបាននៅផ្ទះទេ ដោយរវល់​ជូន​កូនទៅសាលា​រៀន ចំណែក​ឯ​ប្រពន្ធ​​ចេញទៅធ្វើការបាត់ដែរ លុះពេលត្រឡប់​មកវិញ ទើប​ភ្ញាក់​ផ្អើល​មានអគ្គិភ័យឆាបឆេះផ្ទះតែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព