ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP​ ស្នើឲ្យបង្កើតទីតំាង​ចុះឈ្មោះបោះឆ្នោត​នៅព្រំដែន​សម្រាប់ពលករធ្វើការនៅថៃ តែ​ CPP ​មិនទាន់ឯកភាព

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ក្រុមការងារ​ចរចាខាងគណបក្សសង្គ្រោះជាតិ​ (CNRP) ​បានស្នើឲ្យមាន​ការបង្កើតទីតំាង​ចុះឈ្មោះបោះឆ្នោត​មួយកន្លែង​​នៅក្បែរ​ព្រំដែន

រាជធានីភ្នំពេញ ៖​ ក្រុមការងារ​ចរចាខាងគណបក្សសង្គ្រោះជាតិ​ (CNRP) ​បានស្នើឲ្យមាន​ការបង្កើតទីតំាង​ចុះឈ្មោះបោះឆ្នោត​មួយកន្លែង​​នៅក្បែរ​ព្រំដែន​កម្ពុជា-ថៃ ​ប្រយោជន៍ដើម្បីឲ្យ​ពលករដែលកំពុង​បម្រើការងារនៅក្នុងប្រទេសថៃ​ មានលទ្ឋភាពចូលរួម​បោះឆ្នោត​ ប៉ុន្តែសំណើនេះ​បានត្រូវក្រុមការងារ​ចរចា​ខាងគណបក្សប្រជាជនកម្ពុជា​ (CPP) ​មិនទាន់ឯកភាព ។

នេះបើយោងតាមលោក​ គួយ ប៊ុនរឿន​ ​ប្រធានក្រុមការងារ ​CNRP ​ដែលបា្រប់ក្រុមអ្នករាយការណ៍​ព័ត៌មាននៅប៉ុន្មាននាទីមុននេះ​ ​ក្រោយ​ការបិទបញ្ចប់​ជំនួប​​ជាមួយក្រុមការងារ ​CPP​ នៅវិមានរដ្ឋសភា ​នារសៀលថ្ងៃទី០៩​ កុម្ភៈ​ ​២០១៥ ។

យ៉ាងណាក៍ដោយ​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ នៅក្នុងជំនួបថ្ងៃនេះដែរ ​ភាគីទំាងពីរ​បានព្រមព្រៀងគ្នា​​លើចំណុច​មួយ​ចំនួនទៀត​ដូចជា ​​អ្នកបោះឆ្នោតអាច​ប្រើស្នាមម្រាមដៃ ​និងយកអត្តសញ្ញាណប័ណ្ណទៅជាមួយ​ និងអាចប្រើទម្រង់​១០១៨ជាដើម ។

ចំណែកចំណុចទាក់ទង​ទៅនឹងការសុំបង្កើន​ចំនួនអាសនៈសភា ដែលខាងCNRP ​ស្នើឡើងដែរនោះ ​គឺក្រុមការងារទំាងពីរបាន​ទុកលទ្ឋភាព​ជូនថ្នាក់ដឹកនំា​គណបក្សទំាងពីរ​សម្រេច ៕