ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ CPP​ និង CNRP​ បន្តពិភាក្សាគ្នា​នូវចំណុចដែល​មិនទាន់ព្រមព្រៀងគ្នា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុមការងារចរចា​រវាងគណបក្សប្រជាជនកម្ពុជា​ ( CPP ) និង ​គណបក្សសង្គ្រោះជាតិ​ ( CNRP )​ បានបើកការ​ជជែកគ្នា​បន្តទៀតលើ​ចំណុច​ដែល​​សេសសល់មិនទាន់ព្រមព្រៀងគ្នាលើ​សេចក្តីស្នើវិសោធនកម្ម​ច្បាប់បោះឆ្នោត ។

ការពិភាក្សាគ្នានេះ​ បាននិងកំពុង​ប្រព្រឹត្តទៅនៅ​ម៉ោង៣រសៀលថ្ងៃទី០៩​ កុម្ភៈ ២០១៥ ​នៅវិមានរដ្ឋសភាជាតិ ​ដែលភាគីខាង​គណបក្សប្រជាជនកម្ពុជា​ដឹកនំាដោយ​លោកឧបនាយករដ្ឋមន្រ្តី​ ប៊ិន ឈិន និង​ខាងគណបក្សសង្គ្រោះជាតិ​ដឹកនំាដោយលោក​តំណាងរាស្រ្ត​ គួយ ប៊ុនរឿន ។

គួរបញ្ជាក់ថា ​រយៈពេលជាច្រើន​សប្តាហ៍មកហើយភាគីទំាងពីរ​បានជជែកគ្នាដល់ជំពូកទី៨​ក្នុងចំណោម១២ជំពូក​នៃច្បាប់បោះឆ្នោត​ ហើយចំណុច​សេស​សល់ដែលភាគីទំាងពីរ​មិនទាន់ឯកភាពគ្នានោះ​ទាក់ទងទៅនឹងការកំណត់ចំនួន​ថ្ងៃឃោសនាបោះឆ្នោត ​ការកំណត់អត្តសញ្ញាណ​អ្នកចុះឈ្មោះ​បោះឆ្នោត​និង​ការបញ្ចេញមតិ​របស់ក្រុមសង្គម​ស៊ីវិលទៅលើបេក្ខភាព​តំណាងរាស្រ្តរបស់គណបក្សនយោបាយ​ដែលចូលរួមប្រកួតប្រជែង​នោះជាដើម  ៕