ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​កុដិ​រួម​និង​សមិទ្ធផល នៅ​វត្ត​ជោ​ត​នា​រាម​គរ ក្នុង​ឃុំ​គរ​បាន​សម្ពោធ និង​ប្រា​ព្ធ​បុណ្យ​ឆ្លង​ជា​ចំណងដៃ​ឆ្នាំ​ថ្មី

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មហា​កុដិ​រួម និង​សមិទ្ធផល​នានា​មួយ​ចំនួន​ទៀត ស្ថិត​នៅ​វត្ត​ជោ​ត​នា​រាម ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បាន​សម្ពោធ និង​ប្រារព្ធ​បុណ្យ​ឆ្លង​តាម​ពុទ្ធា​នុ​ញ្ញាត្តិ​ជា​ចំណងដៃ​ឆ្នាំ​ថ្មី​នេះ

ខេត្តកំពង់ចាម ៖  មហា​កុដិ​រួម និង​សមិទ្ធផល​នានា​មួយ​ចំនួន​ទៀត ស្ថិត​នៅ​វត្ត​ជោ​ត​នា​រាម ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បាន​សម្ពោធ និង​ប្រារព្ធ​បុណ្យ​ឆ្លង​តាម​ពុទ្ធា​នុ​ញ្ញាត្តិ​ជា​ចំណងដៃ​ឆ្នាំ​ថ្មី​នេះ ថ្ងៃ​ទី​១ កុម្ភៈ ក្រោម​អធិបតីភាព​លោក​ខេ​ង ច័​ន្ថា ទីប្រឹក្សា​សម្ដេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​លោក​ជំទាវ​។

គណកម្មការ​វត្ត​ជោ​ត​នា​រាម បាន​ឲ្យ​ដឹង​ថា មហា​កុដិ​រួម​និង​សមិទ្ធផល​នានា ស្ថិត​នៅ​វត្ត​ជោ​ត​នា​រាម ដែល​បាន​ដាក់​សម្ពោធ និង​ប្រារព្ធ​បុណ្យ​ឆ្លង​នា​ពេល​នេះ​ផ្ដួច​ផ្ដើមកសាង​ឡើង​ពី​សំណាក់ លោក ខេ​ង ច័​ន្ថា និង​លោក​ជំទាវ ព្រះ​ចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ហើយ មហា​កុដិ សាលា​ពុទ្ធិក បឋម​សិក្សា​បណ្ណាល័យ ការិយាល័យ​សិក្សា និង​សមិទ្ធផល​ទាំង​អស់នេះ បាន​ចាប់ផ្ដើម​កសាង​ឡើង​ចាប់ពី​ខែមករា ២០១២ និង​រួចរាល់​នៅ​ខែមករា ២០១៥ នេះ ក្នុង​មហា​កុដិ​ថ្មី​នេះ មាន​បណ្ដោយ​២៤​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ សង់​ពី​ថ្ម​ប្រក់​ក្បឿង ដោយ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជិត​១៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​តាម​រយៈ លោក​ខេ​ង ច័ន្ថា និង​លោក​ជំទាវ​សម្ដេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន និង លោក​ជំទាវ​ចូលរួម​ចាប់កុសល​បច្ច័យ​ចំនួន​២៥​លាន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៣.៥០០​ដុល្លារ​អា​មេ​រិ​ក​។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ លោក ខេ​ង ច័​ន្ថា និង​លោក​ជំទាវ​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជោ​ត​នា​រាម ប្រមាណ​១៨​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​នា​ពេល​នោះ​លោក ខេ​ង ច័​ន្ថា​បាន​ជួប​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង ពុទ្ធបរិស័ទ លោក​បាន​លើក​ឡើង​ថា ការ​រួបរួម​គ្នា​ជួយ​កសាង​សមិទ្ធផល​នានា​តាម​វត្ត​អារាម  គឺ​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ព្រោះ​ទី​អារាម គឺជា​ស្រែបុណ្យ​របស់​ប្រជា​ពុទ្ធបរិស័ទ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព