ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​នារី​ម្នាក់​ក្នុង​ថ្លុក​ត្រពាំង

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នារី​ម្នាក់​​​ក្នុង​ថ្លុក​ត្រពាំង​ទឹក​មួយ​កន្លែង​​ កាល​ពី​​វេលា​ម៉ោង​១​ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងែ​ទី​១​ កុ​ម្ភៈ ​២០១៥​​​

ខេត្ត​កំពង់​ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នារី​ម្នាក់​​​ក្នុង​ថ្លុក​ត្រពាំង​ទឹក​មួយ​កន្លែង​​ កាល​ពី​​វេលា​ម៉ោង​១​ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងែ​ទី​១​ កុ​ម្ភៈ ​២០១៥​​​នៅ​ភូមិ​តាំង​តា​ឡា​ត់​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។

នារី​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ​ម៉ៅ​ សុខា​ អាយុ​២០​ឆ្នាំ​ ជា​កម្មការិនី​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជួន​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ ។ នៅ​ឆ្ងាយ​ពី​សព​គេ​ឃើញ​មាន​ម៉ូតូ​ធុនC១២៥​មួយ​គ្រឿង​។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​លី ​ផុ​ន​ អាយុ​៥០​ឆ្នាំ​  ជា​ម្តាយ​របស់​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កូនស្រី​របស់​គាត់​បាន​សុំ​គាត់​ជា​ម្តា​យមក​ទទួលយក​បង​ប្អូ​ន​ជីដូនមួយ​របស់​នាង​នៅ​ភូមិ​កើតហេតុ​ក្នុង​គោលបំណង​ទៅ​ចូលរួម​បុណ្យដារលាន​នៅ​ឃុំ​ស្រង់​ ស្រុក​គងពិសី​ ដែល​ជា​ផ្ទះ​មិត្តភក្តិ​របស់​គេ​(​សព​)​ម្នាក់​។ ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា​ ពេល​កូនស្រី​គាត់​ចេញពីផ្ទះ​មក ​គាត់​បាន​​​ទូរស័ព្ទរ​កកូន​នៅ​វេលា​ម៉ោង​១០​យប់​ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​ តែ​មិន​មាន​អ្នក​ទទួល​នោះ​ទេ ​ធ្វើ​ឱ្យគាត់​ជា​ម្តាយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​ស្វែងរក​រហូត​ដល់​យប់​ជ្រៅ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​ និង​ប្រទះ​ឃើញ​សព​ជា​ក្រោយ​។

ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា​ ករណី​នេះ​គាត់​សង្ស័យ​ជា​រឿង​រំលោភ​សម្លាប់​។ ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក្តី​ក៏​សមត្ថកិច្ច​មិន​ទាន់​ហា៑ន​អះអាង​ថា ​ជា​ករណី​អ្វី​​​ពិតប្រាកដ​នោះ​ទេ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​សព​ដើម្បី​រក​ភស្តុ​តាង​​ឈាន​ទៅ​រក​ពន្លឺ​ស្វែងរក​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព