ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​ក្រុង​តា​ខ្មៅ ជា​ដី​រដ្ឋ គេ​ឃុបឃិត​គ្នា​លក់ឲ្យ​ឯកជន​ត្រៀម​សង់ផ្ទះ​ល្វែង​លក់

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​ ​ដី​មជ្ឈមណ្ឌល​ក្រុ​ងតា​ខ្មៅទំ​ហំប្រមាណ​ពីរ​ហិកតាដែល​គេ​ដឹង​ថា​ ពី​មុន​ជា​ដី​របស់រដ្ឋ ហើយ​បានវិនិយោគឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ មក​ដល់​ពេល​នេះ ត្រូវ​បាន​ដឹង​ថា គេ​ឃុបឃិត​គ្នា​លក់ទៅ​ឲ្យ​ឯកជន

ខេត្ត​កណ្តាល​ ៖​ ​ដី​មជ្ឈមណ្ឌល​ក្រុ​ងតា​ខ្មៅទំ​ហំប្រមាណ​ពីរ​ហិកតាដែល​គេ​ដឹង​ថា​ ពី​មុន​ជា​ដី​របស់រដ្ឋ ហើយ​បានវិនិយោគឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ មក​ដល់​ពេល​នេះ ត្រូវ​បាន​ដឹង​ថា គេ​ឃុបឃិត​គ្នា​លក់ទៅ​ឲ្យ​ឯកជន តម្លៃ​ច្រើន​ម៉ឺន​ដុល្លារមិនដឹង​តាំងពី​ពេល​ណា​មក​នោះ​ទេ បានកា​ត់​ប្លង់​រួចរាល់ និង​កំ​ពុង​ត្រៀមសាងសង់​ផ្ទះល្វែង​លក់​។​

ដី​នេះ​មាន​ទីតាំងល្អ​ខ្លាំង​ណាស់​នៅជាប់​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ស្ថិត​ក្នុងភូមិតា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​។ ​ការ​បែកធ្លាយ​រឿង​ដី​រដ្ឋធ្លាក់​ដល់​ដៃបុគ្គលមាន​លុយ មាន​អំណាច​នេះ​គឺដោយសារ​​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន វិនិយោគ មជ្ឈមណ្ឌល​ក្រុង​តា​ខ្មៅបាន​បញ្ចប់​កុងត្រាជួលតូបជាមួយ​អាជីវករជា​បន្ទាន់បំផុតធ្វើ​ឲ្យ​អាជីវករជ្រួល​ច្របល់ និង​មិន​សប្បាយចិត្ត ព្រោះតែ​បញ្ចប់​កុងត្រា​លឿន​ពេក ប្រញាប់​យក​ទីតាំង​នេះធ្វើ​ផ្ទះល្វែង​។

ទាក់ទិននឹង​បញ្ហា​ខាងលើ​នេះ​មន្ត្រី អាជ្ញាធរក្រុង ក៏​ដូច​ជា​ខេត្ត និង​មន្ត្រី​មន្ទី​ជំនាញដែល​កំពុងមាន​តួនាទី​ក្នុង​តំណែង​សព្វថ្ងៃ ម្នាក់​ៗសុទ្ធតែ​មិន​ហ៊ាន​បញ្ចេញមតិ កប់យោបល់​គ្រប់​ៗ​គ្នា  គឺ​ដឹង​រឿង និង​ដឹង​ប្រវត្តិ​ដី​នេះ ជា​ដី​របស់​រដ្ឋច្បាស់ ​ប៉ុន្តែធ្វើ​ជា​មិនដឹង​។ ចំណែក​មន្ត្រីខ្លះ​ដែល​ហ៊ាន​និយាយវិញ​ក៏​បាន​ប្រាប់ តែសុំ​កុំ​ឲ្យបញ្ចេញ​ឈ្មោះ ឬប្រភព​ដែរ​។

តាម​ប្រភព​ព័​ត៌​មាន​នោះ​បាន​ឲ្យ​ដឹង​ថា ដី​របស់​រដ្ឋដែល​វិនិយោគ​ជា​មជ្ឈមណ្ឌល​ក្រុង​តា​ខ្មៅ ពេល​នេះ​ត្រូវ​បានគេ​​​លក់​បន្ត​ទៅ​ឲ្យឈ្មោះ​តាំង គួ​ង ជា​ថៅកែ​ក្រុមហ៊ុន​សំណង់បុរី​ពេជ្រ​។​ បច្ចុប្បន្ន ក្រុមហ៊ុន​នេះកំពុង រត់ការ​សុំ​ច្បាប់សាងសង់សំណង់រឹង ធំ គឺ​សង់​ជាបុរី​ ឬផ្ទះល្វែងលើ​ផ្ទៃដី​ទំ​ហំជាង​២ម៉ឺន​ម៉ែត្រការ៉េសំរាប់​លក់​។

​មន្ត្រី​ដែល​ដឹង​ពី​ប្រវត្តិ​នេះ​បាន​ឲ្យ​ដឹង​ថា ​ដី​នេះ​ជា​ដី​របស់​រដ្ឋ អតីត​ជាទី​លាន​កីឡដ្ឋានខេត្ត ។​ ក្នុង​អំឡុង​ទសវត្ស​​ឆ្នាំ​១៩៩០ ដី​នេះ​បាន​វិ​និ​យោគ​៧៥​ឆ្នាំទៅ​ឲ្យ​ក្រុមហ៊ុន ថៃ សេង​ឡុ​ង ​ធ្វើ​ជា​ផ្សាររាត្រីបាន​ប៉ុន្មាន​ឆ្នាំ ក្រុម​ហ៊ុន​នេះក៏​បាន​ផ្ទេរទៅ​ឲ្យក្រុមហ៊ុន លោក​ឧកញ៉ា​ស៊ីវ ថៃ វិនិយោគសាងសង់ជាម​ជ្ឈ​ល​ក្រុង​តា​ខ្មៅនៅ​ជុំវិញ បាន​សាងសង់ជា​តូប ឬ​ស្តង់សំរាប់​ជូ​លឲ្យ​អាជីវករលក់ដូរ​។  ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុនលោក​ឧកញ៉ា​ស៊ីវ ថៃ វិនិយោគមជ្ឈមណ្ឌល​ក្រុង​តា​ខ្មៅ បាន​បញ្ចប់​កុងត្រាជួលតូបជាមួយ​អាជីវករជា​បន្ទាន់បំផុត ធ្វើ​ឲ្យ​អាជីវករជ្រួលច្របល់ និង​មិន​សប្បាយចិត្ត ព្រោះតែ​បញ្ច​ប់​កុងត្រា​លឿ​នពេក  ។

ប្រភព​ព័ត៌​មានបាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ដី​មជ្ឈមណ្ឌល ត្រូវ​បានកាត់​ប្លង់ និង​ផ្ទេរ​សិទ្ធទៅ​ជា​ដី​ឯកជន​រួចរាល់ឲ្យឈ្មោះ​តាំង គួ​ង ជា​ថៅកែ​ក្រុមហ៊ុនបុរី​ពេជ្រ​។​ បច្ចុប្បន្ន ក្រុមហ៊ុន​នេះកំពុងធ្វើការរុះ​រើតូប ឬស្តង់ និង​កំពុងរត់ការ​សុំ​ច្បាប់សាងសង់សំណង់រឹងធំលើ​ផ្ទៃដី​ទំ​ហំជាង​២ម៉ឺន​ម៉ែត្រការ៉េ ប៉ុន្តែ​មិន​ទាន់​បាន​ច្បាប់​សាងសង់​ទេ​។ ថ្មី​ៗ​នេះ​ក្រុ​ហ៊ុន សំណង់បុរី​ពេជ្របាន​សាងសង់របង​ដែក បាំង​ដី មជ្ឈមណ្ឌលរំលោភ​លើ​ដី​ចំណី​ផ្លូវដោយ​ខុសច្បាប់ តែ​ត្រូវ​អាជ្ញាធរ​ធ្វើការ​ហាមឃាត់​។

​គេ​មិន​បានដឹង​ថា ដី​របស់​រដ្ឋនៅ​ចំ​កណ្តាលក្រុង​តា​ខ្មៅនេះ​ត្រូវ​គេ​ឃុបឃិត​គ្នា​លក់​តាំងពី​ពេល​ណា​មក​​ និង​តម្លៃ​ប៉ុន្មាននោះ​ទេ ។ មហាជន​បាន​លើក​ឡើង​ថា កន្លង​មកមន្ទីការិយាល័យ ឬអគាររបស់​រដ្ឋជា​ច្រើន​កន្លែង​នៅ​​ទីប្រជុំជន ជា​កន្លែង​មាន​ហាងឆេង ត្រូវ​គេ​ដោះ​ដូរ​ទីតាំង​ទៅ​កន្លែង​ឆ្ងាយ តែ​ពេល​នេះ​ដី​របស់​រដ្ឋនៅ​កណ្ដាល​ក្រុងត្រូវ​បាន​លក់ធ្លាក់​ដល់ដៃឯក​ជន​ទៀត​ហើយ​៕​