ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ អាច​ប្រឈម​ទៅ​នឹង​ផ្លូវច្បាប់​ប្រ​សិន​រក​ឃើញ​នូវ​កំហុស

9 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោកគ្រូ និង​អ្នកគ្រូ​ពេទ្យ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ បាន​បាច​ខិត្តប័ណ្ណ​បកអាក្រាត​លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ

ខេត្ដ​ព្រះ​សីហ​នុ ៖ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោកគ្រូ និង​អ្នកគ្រូ​ពេទ្យ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ បាន​បាច​ខិត្តប័ណ្ណ​បកអាក្រាត​លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ បន្ទាប់​ពាក្យបណ្តឹង​របស់​ពួក​គាត់​ហាក់​ពុំ​មាន​ចំណាត់ការ​ពី​ថ្នាក់ដឹកនាំ​។

ខិត្តប័ណ្ណ​ទាំងនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​ដើមឈើ តូប​លក់ទំនិញ និង​ហាង​កាហ្វេ​នានា នា​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០១៥ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ   ស្រប​ពេល​ដែល​គេ​ដឹង​ថា ស្ថាប័ន​នីតិបញ្ញតិ (​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​) បាន​ចុះ​ទៅ​ដល់​ខេត្ដ​ព្រះ​សីហ​នុ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ២០១៥ ដែល​តាម​ប្រភព​បង្ហើប​ថា គណៈកម្មការ​មួយ​នេះ អាច​នឹង​ចុះ​ទៅ​ពិនិត្យ​រឿង​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ខេត្ដ​ព្រះ​សីហ​នុ ជា​ពិសេស​សាលាខេត្ត ។ ដោយនៅ​ក្នុង​ខិត្តប័ណ្ណ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​មួយ​នេះ ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​ជួយ​រក ដំណោះស្រាយ​ចំពោះ​ករណី​ដែល​លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​ផង​ដែរ​។ ខ្លឹម​សារបាន​លើក​ឡើង​ថា «​យើងខ្ញុំ​ជា​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាក​យិ​កា​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ កើតទុក្ខ​មិន​សុខចិត្ដ​នឹង​ភាព​អយុត្ដិធម៌ ដោយសារ​រង​នូវ​អំពើ​ពុក​រលួយ​បក្ខពួក​និយម និង​គ្មាន​តម្លាភាព​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​យើងខ្ញុំ​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​សាលាខេត្ដ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួងសុខាភិបាល​នូវ​កំហុសឆ្គង​ដែល​លោក​សេង ណុ​ង បាន​ប្រព្រឹត្ដ​»​។ នៅ​ក្នុង​លិខិត​ដដែល​បាន​លើក​ឡើង​ទៀត​ថា «​ទី​១-​អំពើ​ពុក​រលួយ​-​បើក​កង់​ទី​ន និង​កន្លែង​ផ្ញើ​កង់ ម៉ូតូ​ក្នុង​មន្ទីរពេទ្យ ដោយ​ពុំ​មានការ​ដេញថ្លៃ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ហិរញ្ញប្បទាន​សម្រាប់​មន្ទីរពេទ្យ និង​ថវិកាជាតិ​ដែល​សេវា​នេះ កាលពី​លោក​ប្រធាន​មន្ទីរពេទ្យ​មុន​លោក​វេជ្ជបណ្ឌិត ចាន់ វិបុល រកបាន​ចំណូល​ពី​សេវា​នេះ ២.០០០.០០០​រៀល​ក្នុង​មួយ​ខែ​។ បច្ចុប្បន្ន​នេះ លោក​សេង ណុ​ង គ្រប់គ្រង​មន្ទីរពេទ្យ​បាន​ចំនួន​២៨​ខែ​មក​ហើយ តែ​ចំណូល​ពី​សេវា​នេះ​ត្រូវ​បាន​បាត់បង់​ទាំងស្រុង ។ កាប់​ដើមឈើ​ធំ​ៗ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ចំនួន​១៣​ដើម ដែល​មាន​អាយុ​មិន​តិច​ជាង​៥០​ឆ្នាំ ហើយ​ដើមឈើ​នីមួយ​ៗ​មាន​អង្កត់ផ្ចិត​ពី​១.២​ម៉ែត្រ ទៅ​២​ម៉ែត្រ​យក​ទៅ​ធ្វើ​ជា​សម្បត្ដិ​ផ្ទាល់ខ្លួន និង​បក្ខពួក​ផ្ទាល់ខ្លួន​មួយ​ចំនួន​តូច​។ ចំណាយ​ថវិការ​ហិរញ្ញប្បទាន​ច្រើន​ហួសហេតុ​ទៅ​លើ​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​ដោយ​គ្មាន​ការ​ដេញថ្លៃ ហើយ​គុណភាព​អាហារ​ទៀត​សោត​មិន​ស​ម្យ​នឹង​តម្លៃ​។ ចំណុច​ទី​២-​បក្ខពួក​និយម និង​គ្មាន​តម្លាភាព (​បុគ្គលិក​មួយ​ចំនួន​ដែល​ជា​បក្ស​របស់​លោក​សេង ណុ​ង អាច​បំរើ​ការងារ ឬ​ឈរឈ្មោះ​បាន​ពី​២​ទៅ​៣​កន្លែង​ក្នុង​ពេល​តែ​មួយ ដូច​ជា​តាម​រោងចក្រ សហគ្រាស​នានា​) -​អ្នក​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ជា​បក្ខពួក​របស់​ខ្លួន ។ ចាត់តាំង​បុគ្គលិក​ទៅ​រៀប​បន្ថែម ឬ​ទៅ​សិក្ខាសាលា​មិន​ត្រឹមត្រូវ​ទៅ​តាម​ជំនាញ​បច្ចេកទេស និង​ដោយ​អត្ដនោម័តិ ។ អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ឱ្យ​បក្ខពួក​របស់​ខ្លួន​មាន​រយៈពេល​យូរ (​លើស​ពី​១​ខែ​) ជា​លទ្ធផល​ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ និង​អង្កេត​តិចតួច​ពី​សំណាក់​សាលាខេត្ដ និង​ក្រសួងសុខាភិបាល​មក គឺ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ដើម្បី​ផ្ដល់​នូវ​ភាព​យុត្ដិធម៌​សម្រាប់​ពួក​បុគ្គលិក ផ្ទុយ​ទៅ​វិញ​បែរជា​លេច​ចេញ​នូវ​សកម្មភាព​ក្រ​អើត​ក្រ​ទម​ក្នុង​ការ​បន្ដ​អំពើ​ពុក​រលួយ​ដោយ​គ្មាន​ការ​ខ្លាចរអា​ល និង​កាយវិការ​ហិង្សា​មួយ​ចំនួន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ក្រុម​គ្រូពេទ្យ​ខ្ញុំ​ពី​សំណាក់​ប្រធាន​មន្ទីរពេទ្យ មន្ទីរ​សុខាភិបាល សាលាខេត្ដ និង​ក្រសួងសុខាភិបាល​» ។

ពាក់ព័ន្ធ​ករណី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​បក្សពួក​និយម​នេះ​ដែរ បើ​យោង​តាម​អ្នក​ច្បាប់​មួយ​ចំនួន​បាន​អះអាង​ថា លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​ពិតមែន​នោះ លោក​សេង ណុ​ង ពិតជា​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ទេ បើ​ទោះបីជា​លោក​សេង ណុ​ង មាន​មន្ត្រីជាន់ខ្ពស់​នៅ​ពីក្រោយ​ខ្នង​យ៉ាងណា​ក្តី ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​គណៈកម្មាធិការ​ទី​១០ នៃ​រដ្ឋសភា និង​មិន​អត់អោន​ជា​ដាច់ខាត ព្រោះ​អាណត្តិ​ថ្មី​នេះ គឺជា​អាណត្តិ​វះកាត់​សាច់​ស្អុយ​ចេញ​មិន​ទុក​រាលដាល​តទៅ​ទៀត​នោះ​ទេ​។
ជុំវិញ​បញ្ហា​ខាងលើ​នេះ  លោក​សេង ណុ​ង ពុំ​ធ្វើការ​បកស្រាយ​ទៅ​លើ​ខ្លឹមសារ​នៃ​លិខិត​រិះគន់​នោះ​ទេ នៅ​ពេល​ជួប​សម្ភាសន៍​ផ្ទាល់​ដោយ​ទ​ង្វើ​នេះ​ត្រូវ​គេ​គិត​ថា លោក សេង ណុ​ង ហាក់​ពុំ​មានការ​ទទួល​ត្រូវ ឬ​លោក​សេង ណុ​ង​អាង អ្នកធំ​ណា​ម្នាក់​នៅ​ពីក្រោយ​ទើប​លោក​ពុំ​ខ្វល់​អំពី​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ៕