ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ចិត្រ​បុរី បញ្ជូន​ខ្លួន​ចោរ​ឆ្លង​ដែន​លួច​ក្របី​មួយ​ក្រោល​មក​តុលាការ

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ពីរ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ក្របី​របស់​អ្នកស្រុក​ទាំង​ក្រោល​ដឹក​លើ​រថយន្ត​ដឹក​ចេញ​ទាំង​យប់ ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី បញ្ជូន​ខ្លួន​មក​កាន់ សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ

ខេត្តក្រចេះ ៖ ជនសង្ស័យ​ពីរ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ក្របី​របស់​អ្នកស្រុក​ទាំង​ក្រោល​ដឹក​លើ​រថយន្ត​ដឹក​ចេញ​ទាំង​យប់ ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៥ បន្ទាប់​ពី​មានការ​ចាប់​ឃាត់ខ្លួន​បាន​រយៈពេល​២​ថ្ងៃ​រួច​មក​។

ប៉ូលិស​បាន​បញ្ជាក់​អត្តសញ្ញាណ​ថា ក្រុម​ចោរ​ឆ្លង​ដែន​ទាំង​ពីរ​នាក់​នេះ ម្នាក់​ឈ្មោះ​ពុ​យ ឈុ​ន អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សឿ​ន ធី អាយុ​៤៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ចំបក់ ឃុំ​រូង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរសេនីយ៍ត្រី យ៉ា​ន់ ហៀ​ង បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ មក​រា ២០១៥ ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ធ្វើ​សកម្ម​ភាព​​លួច​ក្របី​​ដែល​អ្នក​ភូមិ​ចង​​ក្នុង​ក្រោល​តែ​មួយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដឹក​ចេញ​រួច​មក ពួក​គេ​បាន​ដឹកក្របី​ទាំង​នោះ​ឡើង​រថយន្ត​កូរ៉េ​មួយ​គ្រឿង និង​បាន​បើក​ចេញ​ឆ្ពោះ​មក​កាន់​ផ្លូវជាតិ​ ។ ក្របី​ទាំងនេះ មាន​ចំនួន​៨​ក្បាល ក្នុង​នោះ​ឈ្មោល​៤​ក្បាល ដែល​មាន​ម្ចាស់​ចំនួន​៣​នាក់ យក​មក​ចង​ក្នុង​ក្រោល​តែ​មួយ នៅ​ខាងក្រោយ​ភូមិ​កា​កុ​ដ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក៏​ត្រូវ​បាន​នគរបាល​យក​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ បន្ទាប់​ពី​ចាប់​ឃាត់​បាន​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព