ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​គំនរ​កំទេចរ​ណា​រោងចក្រ​ក្តារបន្ទះ​នៅកំពង់ចាម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ កំទេច​អាច​ម៏​រណា​គរ​ដូច​ភ្នំ ស្ថិត​ក្នុង​បរិវេណ​រោងចក្រ​ក្តារបន្ទះ នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម បាន​ឆេះ​ផ្សែងហុយ​ទ្រលោម​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ

ខេត្តកំពង់ចាម​ ៖ កំទេច​អាច​ម៏​រណា​គរ​ដូច​ភ្នំ ស្ថិត​ក្នុង​បរិវេណ​រោងចក្រ​ក្តារបន្ទះ នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម បាន​ឆេះ​ផ្សែងហុយ​ទ្រលោម​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង​ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើងកាល​ពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែមក​រា
ឆ្នាំ​​២០១៥  ដោយ​បាន​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទាំងស្រុង ប្រើប្រាស់​ទឹក​អស់​ជិត​១០រថយន្ត​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ទោ យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង នៅ​ក្នុង​បរិវេណ​រោងចក្រ​ក្តារបន្ទះ​ជិត​ភ្នំ​ប្រុស-ភ្នំ​ស្រី​ ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​រូប​លោក​ឲ្យ​ចេញ​រថយន្ត​ទៅ​ជួយ​អន្តរា​គម​ន៏​ជា​បន្ទាន់ ។

លោក​វរ​សេនី​យ៏​ទោ​យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់អគ្គិភ័យ​ខេត្ត ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​មាន​ហេតុ​ការ​ណ៏​ខាងលើ ​រូប​លោក  បាន​​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ចេញ​ទៅ​ជា​បន្ទាន់​ ដោយ​បាន​បាញ់​ទឹក​ពន្លត់​លើ​គំនរ​អាចម៍​​រណា ដែល​កំពុង​តែ​ឆេះ​ហុយ​ជា​ផ្សែង​ឡើង​ទ្រលោម​ទៅ​លើ​អាកាស ។

លោក​ថា​ ជាមួយ​នោះ​ក្រុម​កម្មករ​រោងចក្រ​ក្តារបន្ទះ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ត​ទុ​យោ​​ទឹក​ទៅ​បាញ់​លើ​ភ្លើង​យ៉ាង​​ស​ស្រាក់​ស​ស្រាំ      រហូត​ដល់​វេលា​ម៉ោង​ជា​៣​រសៀល​ថ្ងៃ​ដដែល ដោយ​​បានប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត បាន​ទប់ស្កាត់​រហូត​ដល់​ភ្លើង​បាន​រលត់​ទាំងស្រុង ។

គួរ​បញ្ជាក់ថា មិន​មាន​នរណា​ម្នាក់​រង​គ្រោះ​ដោយ​អគ្ញិភ័យនេះ​ទេ ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គី​ភ័យ​ឆេះ​អាច​ម៏
រណា​នេះ​គឺ​មក​ពី​កម្មករ​ដុត​កំទេច​ឈើ​​ចាស់​ៗ​ចោល  ទំនងជា​ភ្លេច​ពន្លត់​ក៏​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​គំនរ​កំទេចអាចម៍​រ​ណា​តែ​ម្តង ។

ចំនែក​​លោក​វរ​សេនី​យ៏​ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀម​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ប្រ​សិន​ណា​បើ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​មិន​ទាន់​ទេ​នោះ គំនរ​កំទេចអាចម៍​រណា​នោះ​អាច​នឹង​ឆេះ​រាលដាល​ធំ បង្ក​ជា​ផ្សែងហុយ​ទ្រលោម​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​កម្មករ​ផង​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​រថយន្ត​២​គ្រឿង​ចេញទៅ​ជួយ​អន្តរា​គម​ន៏​ទាន់​ពេលវេលា ៕