ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ូលិស និង​យោធា​ប្រចាំ​ប៉ុស្តិ៍​ព្រំដែន​ស្រុក​កោះ​ញែក កំពុង​កាក់កប​នឹង​ការ​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ទៅ​វៀតណាម

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​កោះ​ញែក តាម​ប៉ុស្តិ៍​សង្កេតការណ៍ និង​ច្រក​ការពារ​ព្រំដែន​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា និង​ប៉ូលិស​ព្រំដែន ត្រូវ​បាន​គេ​មើលឃើញ​ថា

ខេត្តមណ្ឌលគិរី ៖ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​កោះ​ញែក តាម​ប៉ុស្តិ៍​សង្កេតការណ៍ និង​ច្រក​ការពារ​ព្រំដែន​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា និង​ប៉ូលិស​ព្រំដែន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។

ប្រភព​បាន​រាយការណ៍​មក​ថា មួយ​រយៈ​នេះ មន្ត្រី​យោធា និង​មន្ត្រី​ប៉ូលិស​ដែល​ឈរជើង​នៅ​តាម​ច្រកព្រំដែន​ដូច​ច្រករបៀង​ការពារ​ព្រំដែន​១៤ អូរ​លាវ ប៉ុស្តិ៍​សង្កេតការណ៍​អូរ​រ៉ូ គ្រប់គ្រង​ដោយ​មន្ត្រី​យោធា និង​ប៉ូលិស ។ មន្ត្រី​យោធា​មាន​មេ​កើយ​របស់​ខ្លួន គឺ​មេ​គ​៣ ឈ្មោះ​សាំង កុសល់ រីឯ​មេ​វរ​ព្រំដែន​យោធា​លេខ​១០៣ គឺ​មាន​មេបញ្ជាការ​ឈ្មោះ​អ៊ុំ សុវណ្ណ និង​ខាង​ប៉ូលិស​មាន​លោក​សៀង ស៊ី​វន ជា​មេ​វរ​ប៉ូ​លី​ស​លេខ​៣០៣​។ តាម​សេ​ក្តី​រាយការណ៍​ឱ្យ​ដឹង​ទៀត​ថា កាលពីមុន​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ​ដែរ មន្ត្រី​ទាំង​ពីរ​ប្រភេទ​ឈរជើង​នៅ​ទីនោះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បណ្តែតបណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​មិនដឹង​ថា កូនចៅ​គេ​បាន​នាំ​យក​ដ​ង្វា​យមក​សែនព្រេន​មេ​ៗ​វរៈ​ប៉ុន្មាន​ៗ​ទេ បានជា​ស្ងាត់ឈឹង​បែប​នេះ​។

លោក កែវ សុភ័គ នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កោះ​ញែក បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០១៥ នេះ​ថា ពិតជា​មាន​ករណី​បែប​នេះ​កើតឡើង​មែន ព្រោះ​ថ្ងៃមុន​ខាង​ជំនាញ​កំពុងធ្វើការ​ដឹក​ជញ្ជូន​វត្ថុ​តាង និង​មនុស្ស​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​បទល្មើស​ព្រៃឈើ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព