ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាក្រុងបើក​រថយន្ត​​បុក​ប៉េ​អឹ​ម​ខណ្ឌមានជ័យកំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​​របួសធ្ងន់​-ស្រាល២នាក់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យម្នាក់​បាន​រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​របួស​ស្រាល​ ដោយ​សារ​រ​ថយន្ត​បុក​​​នៅ​ចំណុច​ផ្លូវ​លេខ​បេ​តេ​កែង​ផ្លូវ​បេតុង ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ

រាជ​ធានីភ្នំពេញ ៖ មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យម្នាក់​បាន​រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​របួស​ស្រាល​ ដោយ​សារ​រ​ថយន្ត​បុក​​​នៅ​ចំណុច​ផ្លូវ​លេខ​បេ​តេ​កែង​ផ្លូវ​បេតុង ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​៣១ ​មករា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 8513 បើកបរដោយ​ឈ្មោះ សុខ​រ័​ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​សាលាក្រុង​ភ្នំពេញ ស្នាក់​នៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បើកបរ​តាម​ផ្លូវ​លេខ​៤​បេ​តេ ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​ណៃ​ហ៊​ត ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០៩.១.១៨៨៨ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ ធៀង ប៊ុ​ន​ឈឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​កែន ពន្លឺ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យដូច​គ្នា​ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ពី​ជើង​ទៅ​ត្បូង ពេលមក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​រថយន្ត​បានបើក​ទៅ​បុក​ចំ​អ្នក​អង្គុយ​ខាងក្រោយ​បណ្តាល​ឲ្យ​ដួល​បាក់ជើង ចំណែក​អ្នក​បើក​ម៉ូតូ​រយះ​ប្រអប់ជើង ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​ និង​ស្រាល​ត្រូវគេ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​១១៥​រួចបញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ចំណែក​រថយន្ត​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុកនៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕