ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​អាយុ៧៣​ឆ្នាំ​ម្នាក់លង់ទឹក​ស្រះឌៀ​ស្លា.ប់​នៅ​រមាស​ហែក

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​យាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុ​៧៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ឌៀ​ស្លា.ប់​ពេលបញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ បន្ទាប់ពី​​លោក​យាយ​​ចុះ​ទៅ​ជួយ​ស្រង់​ចៅ​ដែលរត់​តាម​លោក​យាយ​ទៅ​ជញ្ជាត់​ត្រី​រួច​​​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ឌៀ​ ​​។

ខេត្តស្វាយរៀង ៖ លោក​យាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុ​៧៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ឌៀ​ស្លាប់​ពេលបញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ បន្ទាប់ពី​​លោក​យាយ​​ចុះ​ទៅ​ជួយ​ស្រង់​ចៅ​ដែលរត់​តាម​លោក​យាយ​ទៅ​ជញ្ជាត់​ត្រី​រួច​​​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ឌៀ​ ​​។

ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​កាលពីវេលា​ម៉ោង​៧​​ព្រឹក​ ថ្ងៃ​ទី​៣១ ​មក​រា​ ២០១៥​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្មាច់​ ឃុំ​អណ្តូង​ត្របែក ​ស្រុក​រមាស​ហែក​។ បើ​តាម​នគ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​អណ្តូង​ត្របែក​បាន​ឲ្យ​ដឹង​ថា លោក​យាយ​ដែល​ស្លាប់​ដោយ​លង់​ទឹក​ស្រះ​ឈ្មោះ​ក្រឹម​ ស្រី ​អាយុ​៧៣​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។

មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក​យាយ​​រង​គ្រោះ​កណ្តៀត​ឈ្នាង​ទៅ​ជញ្ជាត់​ត្រី​នៅ​ឯ​មាត់បឹង​ជាមួយ​កូនស្រី​ឈ្មោះ​មាស​ អ៊ុ​ច​ អាយុ​៣៧​ឆ្នាំ​ ពេល​នោះ​ចៅ​ឈ្មោះ​យ៉ុ​ត ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ​ ក៏​រត់​តាម​ម្តាយ​ និង​យាយ​ទៅ​ជញ្ជាត់​ត្រី​ដែរ ​។

ពេល​ទៅ​ដល់​បឹង​ស្ត្រីជា​ម្តាយ និងកូន​បាននាំ​គ្នា​ជញ្ជាត់​ត្រី​ រីឯ​កូន​តូច​អាយុ​៣​ឆ្នាំ រត់​លេង​នៅ​ក្បែ​មាត់​ឌៀ ក៏​រ​អិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ឌៀ​ជម្រៅ​ប្រមាណ​២​ម៉ែត្រ​បណ្តាល​ឲ្យ​លង់​ ពេល​នោះ​ស្ត្រី​ជា​យាយ​ក៏​ទម្លាក់​ឈ្នាង​ចោលរ​ត់ទៅ​ចុះ​ស្រង់​ចៅ​លើក​បោះ​មក​លើគោក​ ចំណែកស្ត្រីជា​ម្តាយ​ក៏​ចាប់​លើក​កូនប្រុស​មករ​លាក់​ទឹក ​ខណៈនោះលោក​យាយ​រង​គ្រោះ​​ក៏​ផែល​ជើង​ទៅ​ក្នុង​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​តែ​ម្តង​​ ។​

ស្ត្រី​ជា​កូន​ឃើញ​ម្តាយ​លង់ទឹក​ក៏​ទុក​កូនប្រុស​នៅ​លើ​មាត់​ឌៀ​រួច​​លោត​ចុះ​ទៅ​ក្នុង​ទឹក​ឌៀ​ជួយ​ស្រង់​ម្តាយ ​ក៏​ប៉ុន្តែ​ដោយ​ទឹក​ឌៀ​នោះ​ជ្រៅ​លិច​ក្បាល​មួយ​សន្ទូង​ហើយ​ខ្លួន​មិន​ចេះ​មុ​ជទឹក​ផង​ទម្រាំ​ស្រង់​ម្តាយ​បាន​ម្តាយ​ផឹកទឹក​ឆ្អែត​ហល់​សន្លប់​បាត់បង់​ស្មារតី​ទៅ​ហើយ​ក៏​លើក​រលាក់​ទឹក ​​​​ដុត​ភ្លើង​ឆ្អើ​រអស់​រយៈពេល​មួយ​ម៉ោង​​ ​នៅ​តែ​មិនដឹង​ខ្លួន​ក៏​សែង​មក​ផ្ទះ​រួច​ហៅ​រថយន្ត​ដឹក​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​រមាស​ហែក​ដើម្បី​សង្គ្រោះ​​ តែមិន​អាច​សង្គ្រោះ​បានដោយ​គ្រូពេទ្យ​ប្រាប់​ថា​ ហួសពេល​ហើយ​បើ​ពេល​ស្រង់​ស្ត្រី​រង​គ្រោះ​ភ្លាម​ដឹក​មក​មន្ទីរពេទ្យ​ប្រ​ហែល​ជា​អាច​សង្គ្រោះ​បាន​ តែ​ទុក​ស្ត្រី​រង​គ្រោះ​យូ​រពេក​​​៕