ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់ស្រាល​ពីរ​នាក់​រួចបើកគេចបាន​មួយ​គីឡូម៉ែត្រជ្រុល​បុក​បង្គោល​ភ្លើង​ខ្ទេចរថយន្តមួយ​កំណាត់មុខ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​កូរ៉ឡា​មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​វ៉េវ​មួយ​គ្រឿង​កំពុង​បើក​ឌុប​គ្នា​​ចេញ​ពីក្លឹប​កម្សាន្ត បណ្តាល​ឱ្យ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​របួស​បាក់​ជើង​ខាង​ឆ្វេង និង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​កូរ៉ឡា​មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​វ៉េវ​មួយ​គ្រឿង​កំពុង​បើក​ឌុប​គ្នា​​ចេញ​ពីក្លឹប​កម្សាន្ត បណ្តាល​ឱ្យ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​របួស​បាក់​ជើង​ខាង​ឆ្វេង និង​យុវជន​រូម​ដំណើរ​របួស​បែក​មុខ​បែក​មាត់ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​ហើយ​ក៏បាន​បើក​ទៅ​បុក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត ធ្លាក់​អំពូល​បែក​ខ្ចាយ​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២អាធ្រាត្រ ថ្ងៃ​ទី​១ កមុភ្ភៈ​ ២០១៥ នៅ​ចំណុច​ទល់មុខ​ក្លឹប​កម្សាន្ត ប៊ូស ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​សម្បក​ឪឡឹក មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ2I-6463 បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ បាន​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណត​ប្រ៊ីត ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ រថយន្ត​កូរ៉ូឡា​ក៏បាន​បើក​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​វ៉េវ ​ មួយ​គ្រឿង​ អត់ស្លាក​លេខជិះ​ដោយ​យុវជន​ពីរ​ បាន​បើក​ឌុប​គ្នា​ចេញ​ពី​ក្លឹប​កម្សាន្ត​ប៊ូស ចំពី​មុខ​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​របួស​បាក់​ជើង​ខាង​ឆ្វេង និង​យុវជន​រូម​ដំណើរ​របួស​បែក​មុខ​បែក​មាត់  ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាន​មួយ​គី​ឡួម៉ែត្រ​ហើយ​ក៏បាន​បើក​ទៅ​បុក​​បង្គោល​ភ្លើង​​បំភ្លឺ​​ផ្លូវ​នៅ​ក្បែរ​របង​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ទប់មុខ​ភោជនីយដ្ឋាន​អង្គរជុំមិត្ត​បណ្តាល​ឱ្យ​បង្គោល​ភ្លើង​ទ្រេត​ ​ធ្លាក់​អំពូល​បែក​ខ្ចាយ​ពេញ​ផ្លូវ​ ហើយ​រថយន្ត​បង្ក​បាន​ខ្ទេច​ខូច​ខាត​មួយ​កំណាត់មុខបើក​ទៅមុខ​លែ​ង​រួច​ ។

ក្រោួពេល​កើត​ហេតុ​យុវជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ​ព្រះ​កុមៈ នៅ​នឹង​កន្លែង​កើត​ហេតុ​ក្រុម​គ្រួសារ​រង​គ្រោះ​បាន​បវាយ​បែក​កញ្ចក់​រថយន្តបង្ក​ព្រោះ​តែខឹង​រឿង​ស្រវឹង​បើក​រថយន្តបុកសមាជិក​​គ្រួសារ​គាត់ឱ្យ​របួស ។ សមត្ថ​កិច្ច​បាន​ជួយ​អន្តរាគមន៍​សម្រប​សម្រួល និង​បាន​យក​រថយន្ត​បង្ក និង ម៉ូតូ​យុវជនរង​គ្រោះ​ទៅ​កាន់ការរិយាល័យ​ចរាចរផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។