ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករ​ថយន្តយី​ឌុបក្នុង​ល្បឿន​លឿនត្រង់​ចំណុចផ្លូវកោង​បួងចង្កូតមិនទាន់ក្រឡាប់ក្អួត​ដំឡូងមី​រងរបួស​ស្រាល​៤នាក់

9 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​​មានជ័យ​​ ៖ ​​បុរស​​ម្នាក់​​ស៊ីឈ្នួល​​បើក​បរ​រថយន្ត​​យីឌុប​​សណ្តោង​​រ៉ឺម៉ក​​ម៉ាក​ ​ហ៊ីយ៉ាន់​​​ដា​យ ​ដឹក​ដំ​ឡូង​មីពេ​ញ​ទ្រុង​ ​ទម្ងន់​​ជាង៤០​​តោន​ក្នុង​ល្បឿន​​លឿន​​លុះ​​ដល់ផ្លូវ​​កោង​​បួង​ចង្កូត​​មិន​ទាន់​ផ្ងារ​​ជើង​​ក្រឡាប់​​ក្អួត​​ចេញ​

ខេត្ត​​បន្ទាយ​​មានជ័យ​​ ៖ ​​បុរស​​ម្នាក់​​ស៊ីឈ្នួល​​បើក​បរ​រថយន្ត​​យីឌុប​​សណ្តោង​​រ៉ឺម៉ក​​ម៉ាក​ ​ហ៊ីយ៉ាន់​​​ដា​យ ​ដឹក​ដំ​ឡូង​មីពេ​ញ​ទ្រុង​ ​ទម្ងន់​​ជាង៤០​​តោន​ក្នុង​ល្បឿន​​លឿន​​លុះ​​ដល់ផ្លូវ​​កោង​​បួង​ចង្កូត​​មិន​ទាន់​ផ្ងារ​​ជើង​​ក្រឡាប់​​ក្អួត​​ចេញ​ដំឡូង​មីពេញ​មុខផ្ទះ​ប្រជា​ពលរដ្ឋ ​បណ្តាល​ឱ្យអ្នក​បើកបរ​ម្នាក់​និង​ព្រូរថយន្ត​ចំនួន​៣នាក់​រងរបួស​ស្រាល ​។ ចំ​ណែក​រថយន្ត ​រងការ​ខូចខាត​ផ្នែកខាង​មុខទាំង​ស្រុង ​និងប៊ិះ​ខ្ទេចផ្ទះ​ប្រជា​ពលរ​ដ្ឋមួយ​ខ្នង​នៅក្បែរ​ផ្លូវផង​ដែរ​។

ហេតុការណ៍​ក្រឡា​ប់រថយន្ត​យីឌុប​នេះ ​បានកើត​ឡើង​កាល​ពីវេលា​ម៉ោង៤ ​និង៣០នា​ទីទា​បភ្លឺ នៅ​ថ្ងៃទី​៣១ ខែ​មករា ​ឆ្នាំ២០១៥ ​ស្ថិតនៅ​ចំណុច​ផ្លូវកែង ​តាម​បណ្តោយ​ជាតិ​លេខ៥៩ ​ក្នុងភូមិ​បន្ទាយទី១​ ឃុំទួលព​ង្រ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ ​។ ​អ្នកបើក​បររថយន្ត​យីឌុប ​ឈ្មោះ ភ័ក្តិ ​ភេទប្រុស ​អាយុ២៧ឆ្នាំ ​និង​ព្រូ​រថយន្ត​៣នាក់ទៀ​ត មិនស្គាល់​អត្ត​សញ្ញាណ​រងរបួស​ស្រាល ក្រោយ​ពេល​កើត​ហេតុ​នាំគ្នា​ដាក់​មេប្រូច​រត់​គេច​ខ្លួន បាត់ស្រមោល ដោយបើក​បររថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌ស ​ពាក់ស្លាក​លេខ​កំពង់ធំ ​3A-​08​46 រងការ​ខូចខាត​ផ្នែកខា​ងមុខ​ទាំង​ស្រុង ​ដោយ​មានម្ចាស់ ​ឈ្មោះ​ ចែ ស្រី​ អាយុ៥២ឆ្នាំ ​រស់នៅ ​ភូមិអន្លង់​វែង ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរ​មានជ័យ ។​

ប្រភពព័​ត៌មាន​ពីសាក្សី​នៅកន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា ​នៅវេលា​ម៉ោង​ប្រហែល​៤និង​៣០នាទី​ទៀ​បភ្លឺ គេ​ឃើញ​រថយន្ត​យីឌុប​សណ្តោង​រ៉ឺម៉ក​មួយខ្សែ ​បើកបរ​ក្នុងទិស​ដៅពី​កើត​ទៅ​លិច​ក្នុងល្បឿន​យ៉ាង​លឿន​ដោយ​ដឹក​ដំឡូង​មីពេញ​ទ្រុងប្រៀប​ លុះ​ដល់​ចំណុច​កើតហេតុ ​ត្រង់​ចំណុ​ចផ្លូវកែង ​ស្រាប់​តែរថយន្ត​មួយ​គ្រឿង​នេះ បត់​ឆ្វេងទៅ​ទិសខាង​ត្បូង ​។ ​ប្រភព​បន្តទៀត​ថា តែ​ដោយ​រថយន្ត​នេះបើកប​រក្នុង​ល្បឿន​លឿន​ពេក ខណៈ​កំពុង​បួង​ចង្កូត ​បណ្តាលឱ្យ​ផ្ងាជើ​ងក្អួត​ដំឡូង​មីចូល​ទៅផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​កន្លែង បណ្តាល​ឱ្យរង​ការខូច​ខាត​ដំបូល ​និង​សម្ភារ​ផ្ទះមួយ​ចំនួន​ផងដែរ ​។

ចំណែក​អ្នកបើកបរ ​និងព្រូរថ​យន្តមួយ​ចំនួន​ទៀត​ក្រោយ​ពេល កើត​ហេតុ​បាននាំ​គ្នាបើក​ទ្វារ​រថយន្ត​ដាក់​មេ​ប្រូច​​រត់គេ​ចខ្លួនបាត់​ស្រមោល ​។ ​ក្រោយ​មកនៅ​ព្រឹ​កថ្ងៃដដែ​លម្ចាស់រ​ថយន្តបា​នយក​រថយន្ត​មួយ​គ្រឿង​ទៀត ដើម្បី​ផ្ទេរ​ដំឡូង​មីដឹក​បន្តទៅ​លក់​នៅស្តង់​ដំឡូង​មីក្បែរនោះ​ផងដែរ​ ។ ចំណែក​ផ្ទះប្រ​ជាពលរដ្ឋ​ដែល​រងការ​ខូចខាត​ស្រាល ​និង​បែកបាក់​សម្ភារ​មួយចំនួន​ត្រូវម្ចាស់​រថយន្ត​ចេញ​ថ្លៃសង​ទាំងអស់​តែម្តង ។