ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករអ៊ុតខោ​អាវដេក​​ស្លា.ប់ដោយសារ​រោគគាំង​​បេះដូង

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ​៖ បុរសម្នាក់​បាន​គាំងបេះ​ដូងស្លា​ប់នៅ​ក្នុងប​ន្ទប់ជួល​ក្នុងផ្សារ​រុង​ក្លឿរ ​ស្រុក​អារញ្ញ​ប្រា​ថេប ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ ​ហេតុការណ៍​នេះ​កាលវេលា​ម៉ោង៣​ទៀ​បភ្លឺ ​ឈាន​ចូលថ្ងៃទី​៣០ ​ខែមក​រា

ខេត្ត​បន្ទាយ​មានជ័យ ​៖ បុរសម្នាក់​បាន​គាំងបេះ​ដូងស្លា​ប់នៅ​ក្នុងប​ន្ទប់ជួល​ក្នុងផ្សារ​រុង​ក្លឿរ ​ស្រុក​អារញ្ញ​ប្រា​ថេប ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ ​ហេតុការណ៍​នេះ​កាលវេលា​ម៉ោង៣​ទៀ​បភ្លឺ ​ឈាន​ចូលថ្ងៃទី​៣០ ​ខែមក​រា ឆ្នាំ២០១៥​ និងបញ្ជូន​តាមច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ នៅ​ល្ងាច​ថ្ងៃកើត​ហេតុ​ដដែល ។

បើតាម​ប្រភព​ពីមន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ បាន​ប្រាប់ឱ្យដឹង​នៅព្រឹក​ថ្ងៃទី៣១ ​ខែមករា ឆ្នាំ២០១៥​នេះ​ថា ​ក្រោយ​ពីបាន​ទទួល​ព័ត៌មាន​ភ្លាម ​ខាងមន្ត្រីជំ​នាញ​កម្ពុជា បាន​សហការណ៍​ជាមួយ​មន្ត្រី​ជំនាញ​ថៃ​ចុះ​ទៅ​ត្រួត​ពិនិត្យ ​និងធ្វើ​កោសល្យ​វិច័យសាក​សពរង​គ្រោះ​ខាងលើ ​។​ ក្រោយ​ពីធ្វើ​កោសល្យ​វិច័យ​សមត្ថ​កិច្ច​ជំនាញ​ទាំង២​ បាន​សន្និដ្ឋាន​ថាសព​រងគ្រោះ​ខាង​លើនេះ​ពិតជា​បានស្លាប់​ដោយ​សាររោគ​គាំងបេះ​ដូងពិត​មែន និង​គ្មាន​ស្នាកស្នាម​អ្វីពាក់​ព័ន្ធនិង​អំពើរឃាត​កម្មអ្វី​នោះទេ។

សមត្ថកិច្ចទំ​នាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បានបន្តថា ​សពរងគ្រោះ​ខាងលើ​នេះមាន​ឈ្មោះ នុត ​ចាន់សេង ភេទប្រុស អាយុ៣៥ ​មានស្រុក​កំណើ​តនៅ​ភូមិទួល​ទ្រា ​ឃុំជប់ ​​ខេត្តត្បូង​ឃ្មុំ ហើយ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួ​សារសាច់​ញាតិ​​យកសាក​សពជន​រងគ្រោះ​​ទៅកាន់​ស្រុកកំណើត​ដើម្បីធ្វើបុណ្យ​​តាមប្រពៃណី។