ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការជំនុំជំរះ​ជនជាតិបារាំ​ង៣នាក់ដែលថ​តរូបអាសអាភាស​នៅក្នុងប្រាសាទ​បន្ទាយក្តី

9 ឆ្នាំ មុន

ខេត្ដ​សៀម​រាប​ ៖​ នៅរសៀល​ថ្ងៃទី​៣​១​ ខែមករា​ ឆ្នាំ២០១៥នេះ​ក្នុងសវនា​ការជំ​នុំជំរះ​ករណី​ជនបរទេស​ជាជន​ជាតិបា​រាំងទាំង​បីនាក់​ដែល​បានថត​រូបអា​ក្រាត​ក្នុង​ប្រាសាទ​បន្ទាយ​ក្តីនោះ​ត្រូវបាន​តុលាការ​​លើក​យក​មក​ជំនុំ​

ខេត្ដ​សៀម​រាប​ ៖​ នៅរសៀល​ថ្ងៃទី​៣​១​ ខែមករា​ ឆ្នាំ២០១៥នេះ​ក្នុងសវនា​ការជំ​នុំជំរះ​ករណី​ជនបរទេស​ជាជន​ជាតិបា​រាំងទាំង​បីនាក់​ដែល​បានថត​រូបអា​ក្រាត​ក្នុង​ប្រាសាទ​បន្ទាយ​ក្តីនោះ​ត្រូវបាន​តុលាការ​​លើក​យក​មក​ជំនុំ​ជំរះ​ភ្លាមៗ​បន្ទាប់​ពីមានកា​របញ្ជូនខ្លួន​ពីនគរ​បាលទេស​ចរមកកាន់​តុលាការ ​ដែល ក្រោម​ការជំនុំជំរះ​ដោយចៅ​ក្រម​ កូយ សៅ ​និងតំណាង​​​អយ្យការ លោក សុក កែវ​បណ្ឌិត ​ក្រឡាបញ្ជី​​លោក យ៉េង ដា ​មេធាវីលោក ​ភុំ ប៊ុនផាន់​ និងមេ​ធាវីរដ្ឋាភិបាល​ព្រមទាំង​សមត្ថកិច្ច​​ចូលរួមមាន​អាជ្ញាធរអប្សរា ,នគរបាលទេសចរ​ សាក្សី មួយ​ចំនួ​នផងដែរ ។

ទាំងបី​នាក់នោះ​ ជាជនជាតិ​បារំាង មាន​ទី១. ឈ្មោះ  Vincent ​Henri​ ភេទប្រុស ​អាយុ២០ឆ្នាំ កាន់លិ​ខិត​ឆ្លង​ដែន​លេខ1​3AK95763 រ​ស់នៅ ​Carriere sur Seine ​ប្រទេសបារាំង ,ទី២. ឈ្មោះ ​Rodoiphe Fourgeot ​ភេទប្រុស ​អាយុ២១ឆ្នាំ ​កាន់លិខិត​ឆ្លងដែន​លេខ14AY83376 ​រស់នៅទីក្រុង ​Lille ​​ប្រទេសបារាំង និងទី​៣. ឈ្មោះ ​Alexander André Raymond ​ភេទប្រុស ​អាយុ២២ឆ្នាំ ​កាន់លិខិត​ឆ្លងដែនលេខ 13AZ49579 រស់​នៅ​ទីក្រុង Hiedéshei​m ប្រទេសបារាំង ។

លោក កូយ សៅ ចៅក្រម​ជំនុំជំរះបាន​សម្រេចដាក់​ពន្ធនាគារ​ក្នុងម្នាក់ៗ​​ចំនួន៦​ខែនិងពិន័យ​ជាទឹកប្រាក់​ម្នាក់ៗ​១​លានរៀល ​ពីបទជួញ​ដូររូបភាព​អាសអាភា​សនិងបទបង្ហាញ​កេភេទក្នុងមាត្រា​៣៩ កថាខណ្ឌ​ទី៣នៃ​ច្បាប់ស្តី​ពីការជួញ​ដូរមនុស្ស​និងអាជីវកម្មផ្លូវ​ភេទក្នុងមា​ត្រា២៤៩​នៃក្រម​ព្រហ្មទណ្ឌ​ដែលជន​ទាំងនេះ​ប្រព្រឹត្តិ​ភូមិស្រះ​ស្រង់ ​សង្កាត់នគរធំ ​ក្រុងសៀម​រាបកាល​ពីថ្ងៃទី២៩ ខែមករា កន្លងទៅ ។ ប៉ុន្តែទោស​ទាំងអស់នេះ​ត្រូវបាន​ព្យួរ​ទាំងមូល​​ស្របតាមមាត្រា១០៧,១០៩,១១១ នៃក្រម​ព្រហ្មទណ្ឌ ដោយគ្រាន់​តែពិន័យ​ក្នុងម្នាក់ៗ​ចំនួន១​លាន​រៀលនិង​មិនអនុញ្ញាតិ​ឲ្យជនទាំ​ងបីនាក់នោះ​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជារយៈ​ពេល៤ឆ្នាំ ។ក្នុងនោះ​តុលា​ការ​សម្រេច​ដកហូត​យកវត្ថុ​តាងមួយ​ចំនួនទុ​កជា​សម្បត្តិ​រដ្ឋរួម​​មាន​ទូរស័ព្ទ​​ដៃម៉ាក​អាយហ្វូន​​ស៊ិច​ចំនួន១គ្រឿង​,អាយហ្វូ​នហ្វ័រ១​គ្រឿង,មេម៉ូរី១,​ម៉ាស៊ីនថត​វីដេអូ១​,ឧបករបំ​ពងសំលេង​១,ជើង​កាម៉ារា​ចំនួន២ឆ្នាំង​សាកទូរ​ស័ព្ទ​ចំ​នួន២, រីឯសម្ភារ​ក្រៅពីនោះ​ត្រូវប្រគល់​ឲ្យជនជាប់​ ចោទវិញ។

ជនជាប់​​​ចោទទាំង៣នាក់នោះបានសារភា​ពនៅចំពោះ​​មុខតុលាការថា​ខ្លួនពិត​​ជាបាន​ថតរូប​អាក្រាត​យ៉ាង​ដូ​ច្នេះ​មែន ​ហើយពួក​គេនិងធ្វើការ​​​សុំទោសចំពោះប្រជាជនក​​ម្ពុជាទាំងអស់ ដូច្នេះ​ពួកគេ​នឹងឈ​ប់ប្រព្រឹត្តិ​យ៉ាង​នេះ​ទៀតហើយ ។​ មូលហេតុ​ច្បាស់លាស់។​ចំណែកកា​​រលើកឡើង​ក្នុងបណ្តាញ​ទំនាក់ទំនង​​សង្គមបាន​លើក​ឡើង​ផ្សេងៗគ្នាថា ​ការចាប់​​ខ្លួនបុរសជនជាតិបារាំង​ទាំង៣នាក់​នោះគឺជា​ការរៀបចំ​របស់អាជ្ញាធរ​ទៅវិញ ។តាមពិត​ករណី​ថតរូប​អាក្រាត​កាយនៅ​ក្នុងប្រា​សាទបុរាណ​របស់ខ្មែរនេះ​គឺជាការ​ឆកល្វែង​មួយរបស់​សមត្ថកិច្ច​កាល​ពី​ពេលកន្លង​ទៅ ប៉ុន្តែបន្ទាប់​ពីកើតរឿង​រ៉ាវនេះ​ទៅអាជ្ញាធរ​ចំរុះបាន​បង្កើន​​ការរឹតបន្តឹង​បន្ថែម​ទៀត​រហូត​ឈាន​ទៅ​ដល់ការឃាត់​ខ្លួនជន​ជាតិបារាំង​ទាំង៣នា​ក់នេះតែម្តង​​ ដូច្នេះការលើកឡើង​ថា ករណីខាង​លើនេះ​​ជាការ​រៀបចំទុក​​ជាមុននោះគឺជារឿងមិន​ពិតនោះទេ ។

មជ្ឈដ្ឋាន​​នានាបានសាទរទៅ​នឹងចំណាត់​ការរបស់​អាជ្ញាធរ​ដែលសម្រេច​បានយ៉ាង​ល្អ ខណៈ​ពេល​ដែល​មាន​ជនបរទេសចូលមក​លួចថតរូប​អាសអាភាស​ក្នុងប្រាសាទ​បូរាណរបស់​ខ្មែរ ប៉ុន្តែ​ករណី​ស្តី្រម្នាក់​ដែល​គេថត​រូបពាក់​កណ្តាល​ខ្លួ​នក្នុងប្រាសាទ​នោះនៅមិនទាន់ស្វែង​រកឃើញ​នៅឡើយ​ទេ យ៉ាងនេះ​ក្តី​សេចក្តី​ថ្លែងការរ​បស់អា​ជ្ញាធរអប្សរា​​ធ្លាប់បានបង្ហាញថា​ស្វែងរកជនទាំងនោះមកផ្តន្ទាទោ​សតាមផ្លូ​វច្បាប់ ព្រោះវា​ធ្វើឲ្យប៉ះ​ពាល់ដល់​វប្បធម៌សេ​​ចក្តីថ្លៃថ្លូររបស់ខ្មែរ។