ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារសព​យុវជន​ស្លា.ប់ដោយដួល​ម៉ូតូ​ដឹកឈើពីរដុំ គេច​ពី​ប៉េអឹម​បើក​រថយន្ត​ដេញ​តាម​ទទួលអំណោយពីកាកបាទក្រហម និង​សប្បុរសជន​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ទោះ​បីការស្លា.ប់​របស់​យុវជន​ម្នាក់មាន​ឈ្មោះ ​ភឿន សៅ ​ភេទប្រុស ​អាយុ២២​ឆ្នាំ ក្នុង​ករណី​ដឹក​ឈើ២ដុំ​ ត្រូវ​គេសង្ស័យ​ថារថយន្ត​បើកដេញ​ពីក្រោយ ហើយ​សមត្ថិកិច្ច​ជំនាញ​រក​មូល​ហេតុ​ពិត​មិន​ឃើញ​

ខេត្ត​មណ្ឌលគិរី ៖ ទោះ​បីការស្លាប់​របស់​យុវជន​ម្នាក់មាន​ឈ្មោះ ​ភឿន សៅ ​ភេទប្រុស ​អាយុ២២​ឆ្នាំ ក្នុង​ករណី​ដឹក​ឈើ២ដុំ​ ត្រូវ​គេសង្ស័យ​ថារថយន្ត​បើកដេញ​ពីក្រោយ ហើយ​សមត្ថិកិច្ច​ជំនាញ​រក​មូល​ហេតុ​ពិត​មិន​ឃើញ​ឡើយ​រហូតដល់​ថ្ងៃនេះ​ក្តី ។ តែដោយ​មានការ​យកចិត្ត​ទុកដាក់ខ្ពស់​​ពីសំណាក់ ថ្នាក់​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា​និងសប្បុរសជ​នជាច្រើន​ដែល​មានចិត្ត​សប្បុរសធម៌​ កាល​ពីព្រឹក​ថ្ងៃទី ​៣០ មករា ​២០១៥ កន្លងទៅ គ្រួ​សារ​សព​​បាន​ទទួល​​អំណោយ​កើនឡើង​រហូតដល់​ទឹកប្រាក់​ជាង១ម៉ឺន​ដុល្លារ​និង​ប្រាក់រៀល​ជាង១លាន​រៀល​ ។

អំណោយ​សប្បុរសធម៌​នេះបាន​យកមក​ជូនដល់​ដៃគ្រួសារ​សព ​ក្រោម​វត្តមាន​ដ៍ខ្ពង់ខ្ពស់​ពីលោក​ អ៊ុយ ​សំអាត ប្រធា​ននាយកដ្ឋាន​គ្រោះ​មហន្តរាយ​និងមាន​ការចូលរួម​ពីថ្នាក់​ដឹកនាំ​ខេត្តផងដែរ ​​។ទាំងនេះ​ហើយ​ស​បញ្ជាក់​ឱ្យ​ឃើញថា ​កាកបាទ​​ក្រហមកម្ពុជា ​ជានិច្ចជា​កាល​​ពិតជាបានជួយ​ដល់អ្នក​ទីទល់​ក្រ ​ពិតៗ​មិន​ប្រកាន់ និន្នា​កាន​យោបាយ​ឡើយ ​ ។ជាពិសេស​រាល់បញ្ហា​កើតឡើង​នូវគ្រោះ​ថ្នាក់ផ្សេងៗ​។ចំពោះ​ក្រុមគ្រួសារ​សព​ក្នុងនាម​ពួកគាត់​ជាប្រជាព​លរដ្ឋដែល​បានទទួល​អំណោយ គឺមានកា​ររំភើប​ក្នុងចិត្ត​ឥតឧបមា​និង​សូម​បួង​សួង​ដល់​វត្ថុ​ស័ក្តសិទ្ធិ​ក្នុងលោក ​សូមឱ្យ​លោក​ជំទាេះកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានីហ៊ុន ​សែន នៅ​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ជារៀង​រហូត ។

សូមរំ​​​លឹកថា យុវជនម្នាក់ស្លាប់ភ្លាមៗ​នៅនឹង​កន្លែង ​​ក្រោយពីរូបគេបាន​ដឹកឈើពី​រដុំតាម​ម៉ូតូ ហើយ​ត្រូវបាន​កម្លាំង​ប៉េអឹមប្រចាំ​ការ​នៅអង្គការ​ភិរក្សសត្វដំរី ​បើកឡាន​ដេញចាប់​ប្រផា​ប់ប្រផីង ដួល​បោក​ក្បាល​លើថ្នល់​ស្លាប់​មួយ​រំពេច ។ ហេតុការណ៏​​នេះកើតនៅចំណុ​ចផ្លូវឆ្ពោះ​ទៅឃុំមេម៉ង ​ស្ថិតនៅ​ភូមិពូត្រុំ២ ​សង្កាត់មនោរ​ម្យ ក្រុង​សែនមនោរម្យ​ វេលាម៉ោង​៩យប់ ​ថ្ងៃទី២៤ មករា ​។

ប្រភពព័ត៌​​​មានបានបញ្ជាក់ថា ​​នៅពេលដែលជនរង​ទាំងពីរនាក់​បងប្អូន​ធ្វើដំណើរ​ពីភូមិ​មេម៉ង ឆ្ពោះ​ទៅក្រុង​សែ​នមនោរម្យ ​ពុំមាន​សមត្ថកិច្ច​​ណារវល់អើ​​​ពើមើល ការដឹកឈើបន្តិច​បន្តួចនេះ​​ទេ ព្រោះតែយល់ថា​ តិចពេក​នឹង អាណិត​គ្នាអ្នកក្រ​ដឹកគ្រាន់​ដូរបាយ​ប៉ុណ្ណោះ ។ ​ស្រាប់តែជន​រងគ្រោះ​មកដល់ចំណុច​កើត​ហេតុ ក៏ស្រាប់​តែ​មាន​រថយន្ត​កាមរីគូទ​ហើម​ពណ៌​ស មួយគ្រឿង ​បានជិះ​ដេញ​ពីក្រោយ​យ៉ាង​លឿន ស្រប​ពេលនោះ​ជនរង​គ្រោះ​ទាំងពីរនាក់បងប្អូន ​ក៏បានបំបែក​ផ្លូវគ្នា ។ដោយ​ឡែក​ជនរង​គ្រោះ​ដែល​ស្លាប់​ត្រូវបាន​រថយន្ត​ពណ៌​ស​ដេញ​ប្រកិត​ពីក្រោយ​ជាប់ ព្រោះ​តែភ័យ​ពេកជនរង​គ្រោះបាន ​បើកម៉ូតូ​គេចទៅ​ឆ្វេង​ដៃ ចៃដន្យ​ផ្លូវ​មាន​ក្រឡុក​​ច្រើន ទើបបណ្តាល​ឲ្យម៉ូតូ​ដួលបោកក្បាល​ជនរងគ្រោះ​លើថ្នល់​ស្លាប់ភ្លាមៗ ។

បន្ទាប់ពីកើត​ហេតុរថយន្ត​​បង្ករបានបើក​រត់គេច​បាត់​ស្រមោល ប៉ុន្តែ​កន្លង​ទៅប្រមាណ​ជាងពីរ​ម៉ោង​​រថយន្ត​បង្ក​ត្រូវបាន​​សមត្ថកិច្ចរកឃើញ នៅ​គ្រាដែល​សមត្ថកិច្ចនឹ​ងប្រជាពលរដ្ឋ​ប្រហែលជា​២០ទៅ៣០​នាក់ កំពុងតាម​រក​រថយន្ត​បង្ក​ខាងលើ​ឃើញម្ចាស់​រថយន្តមិន​ព្រមចុះ​ពីរថយន្ត​ឡើយ ថែមទាំង​អង្គុយឱប​កាំភ្លើង​អាការ​ជាប់នឹង​ទ្រូង ​បើទោះបី​សមត្ថកិច្ច ​សន្យារ​ក្សា​​សុវត្ថិភាពមិនឲ្យប្រជា​ពលរដ្ឋ​វាយធ្វើបាប​យ៉ាងណា​ក៏គេមិន​ព្រម ។លុះ​នៅម៉ោង១២​រំលងអា​ធ្រាត ដោយមាន​ការអន្តរាគមន៏​ពីថ្នាក់​លើរបស់​ខ្លួន (ម្ចាស់​រថយន្ត​បង្ក)​ ទើប​គេព្រម​ប្រ​គល់​ខ្លួនឲ្យ​សមត្ថកិច្ចន​គរបាលក្រុង​សែនមនោរម្យ ​នាំទៅសាកសួរ​នៅអធិការ​ដ្ឋាននគរ​បាលក្រុង ។

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែតកោះសន្តិភាព​