ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​ IU ​ម្នាក់​ខ្វះ​១​ថ្ងៃ​បញ្ចប់​ឆ្នាំ​ទី​៤ ត្រូវ​រថយន្ត​ដឹក​សំរាម​​ស៊ិន​ទ្រី​​បើក​លឿន​​​កិន​បាក់​ភ្លៅ​​ អាច​​ពិការ​​មួយ​​ជីវិត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​២​​នាក់​​ ក្នុងនោះមាន​​ម្នាក់​​ជា​និស្សិត​ឆ្នាំ​ទី​​៤ រៀន​​នៅ​សាកល​វិទ្យាល័យ​ IU ​រង​របួស​​បាក់​​ភ្លៅ​​ម្ខាង និង​​ម្នាក់​ទៀត​រង

រាជ​ធានី​ភ្នំពេញ ៖ នារី​២​​នាក់​​ ក្នុងនោះមាន​​ម្នាក់​​ជា​និស្សិត​ឆ្នាំ​ទី​​៤ រៀន​​នៅ​សាកល​វិទ្យាល័យ​ IU ​រង​របួស​​បាក់​​ភ្លៅ​​ម្ខាង និង​​ម្នាក់​ទៀត​រង​របួស​​ស្រាល​​ បន្ទាប់​​​ពី​​​ត្រូវ​​រថ​យន្ត​​ដឹក​​សំរាម​របស់​​ក្រុមហ៊ុន​ស៊ិន​​ទ្រី​មួយគ្រឿង​ បើក​លឿនដូចហោះ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយយ៉ាង​ពេញ​ទំហឹង ខណៈ​​​ពួក​នាង​កំពុុង​​ជិះ​ម៉ូតូ​​ឌុ​ប​គ្នា​​ចេញពី​សាលា​​ ឆ្ពោះ​មកកាន់​​លំនៅ​ឋាន​ កាលពី​​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា ​២០១៥ ស្ថិត​​នៅ​ខាងត្បូង​ផ្សារ​​ស្ទឹង​​មាន​​ជ័យ ​ក្នុង​សង្កា​ត់​​ស្ទឹង​​មាន​​ជ័យ ខណ្ឌ​មាន​ជ័យ ។

​ប្រភព​បានឱ្យ​​​ដឹង​ថា និស្សិត​​ដែល​​រង​របួស​បាក់​ភ្លៅ​​ឈ្មោះអ៊ឹុង សុនី​តា​ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ស្នាក់​​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​​មាន​​ជ័យ ខណ្ឌមា​ន​ជ័យ និង​នារី​ម្នាក់​​​ទៀត​រង​របួសស្រាល​​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​នាង​មិន​​ប្រាប់ ។ ចំណែក​អ្នក​បើកប​រថយន្ត​​បង្ក ​ក្រោយ​​ពី​កើតហេតុ​​បាន​ចុះ​រត់គេច​​ខ្លួន​បាត់ ​ទុកតែ​​រថយន្ត​ចោល​ត្រង់​​ចំណុច​កើត​ហេតុ  ។

ប្រភព​​បន្ត​ថា មុន​ពេលកើត​ហេតុ ​​គេ​ឃើញ​នារី​រង​គ្រោះ​​ទាំង២​នាក់​​ជិះ​ម៉ូតូម៉ាកគុប​ជ្រុង​៥០​មួយ​គ្រឿង ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-8953 ធ្វើ​ដំណើរ​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​​ជ័យ ចុះ​តាម​ផ្លូវ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​​ពី​ជើង​​ទៅ​​ត្បូង លុះ​ជិះ​ហួស​​ស្ពាន ​ជាង​១០០​ម៉ែត្រ ស្រប​ពេល​មាន​រថយន្ត​ស៊ិន​​ទ្រីប្រមូល​សំរាម​​មួយ​គ្រឿង​​កំពុង​បើក​​ពីក្រោយ​ក្នុង​ល្បឿន​​យ៉ាង​លឿន ហើយ​ទំនង​​ចាប់​ហ្វ្រាំង​មុន​ស៊ី​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​​របស់​នារី​រង​គ្រោះ​​​ពេញទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​និង​អ្នក​ឌុ​ប​​ខ្ទាត​មក​ខាង​ស្តាំ​ដៃ ​​ឯ​នារី​ឈ្មោះអ៊ឹង សុនី​តា ជា​​អ្នក​ជិះ​ក្រោយ​​បាន​ធ្លាក់​ពី​លើ​​ម៉ូតូខ្ទាត​ខាងឆ្វេង​ដៃ ត្រូវ​​កង់​ក្រោយ​​របស់​រថយន្ត​ស៊ិន​​ទ្រី​កិន​ចំ​ចំហៀង​​ភ្លៅ​ខាង​ឆ្វេងបាក់ឆ្អឹង​ខ្ទេច​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ច​​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​កើត​ហេតុ ក៏​មាន​រថយន្ត​សង្គ្រោះ​​បន្ទាន់​មក​ដឹក​​នារី​​ដែល​​រង​របួសធ្ងន់​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្ត​ភាព-ខ្មែរ​សូ​វៀត (រុស្ស៊ី) ភ្លាម ។ ចំណែក​អ្នកបើក​ប​រថយន្ត​បង្ក ​រួម​ជាមួយ​អ្នក​ដើរ​ប្រមូល​សម្រាម​ដាក់​​ក្នុងរថយន្ត បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង ។ ​

គួរកត់សម្គាល់ រថយន្ត​ដឹកសំរាម​របស់ក្រុមហ៊ុន​ស៊ិន​ទ្រីតែងតែ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ជារឿយៗ ហើយបន្ទាប់​ពី​បង្ក​ហេតុ​រួច​ គឺ​តែ​ង​តែ​​រត់​ប្រះអាយុបាត់អស់ហើយ ដោយគេ​មិន​ដឹងថា​ ​ខាងកម្លាំងសមត្ថ​កិច្ច​​រក​អ្នក​ដែល​បើក​រថយន្ត​បង្ក​បាន​ឬក៏អត់នោះទេ?

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព