ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​នារីម្នាក់អណ្តែត​ក្បែរ​ស្ពាន​គីហ្ស៊ុណា​បង្កការភ្ញាក់​ផ្អើល​​ទាំងព្រឹក​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សាកសព​នារីម្នាក់ត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​​​ក្បែរ​​ស្ពាន​គីហ្ស៊ុណា​​ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាល​ពី​

ខេត្តកំពង់ចាម ៖ សាកសព​នារីម្នាក់ត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​​​ក្បែរ​​ស្ពាន​គីហ្ស៊ុណា​​ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០៦ព្រឹក​ថ្ងៃទី​៣១ មករា ២០១៥ នេះ ស្ថិតនៅ​​សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ។

ជំហានដំបូង​គេនៅមិនទាន់​កំណត់​អត្តសញ្ញាណ​នៅឡើយទេ បើតាម​ការត្រួតពិនិត្យ​របស់សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹងថា សព​មាន​កម្ពស់​​ប្រហែល​១,៥៥ម៉ែត្រ , ​អាយុ​ប្រហែល​ជា២០​ឆ្នាំ ស្លៀក​ខោ​ជើង​វែង​ពណ៌​កាហ្វេ ពាក់​អាវ​យឺតដៃខ្លី​ពណ៌ក្រហម និង​នៅ​លើដៃ​​មាន​ស្នាម​អារ​អង្កន់​១១​កន្លែង​ ដែល​សមត្ថកិច្ច​​ដាក់​ការ​សង្ស័យ​ថា សព​អាច​មនុស្ស​ញៀន​ថ្នាំ​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ ដើម្បី​កំណត់សញ្ញាណ​ ខណៈ​នៅមិនទាន់​ដឹងថា ជាករណី​អត្តឃាត ឬក៏ឃាត​កម្ម​នៅ
ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព