ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ឃាត់ខ្លួន​ជ​ន​សង្ស័យ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​​ចំនួន១​៩នាក់​ រួមទាំងវត្ថុតាង​​មួយចំនួន

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដើម្បីពង្រឹង​គោលន​យោបាយ​ភូមិ-​ឃុំ​មានសុវត្ថិ​ភាព ពិសេស​លើ​បញ្ហា​គ្រឿង​ញៀន​កម្លាំង​នគរបាលកា​រិយាល័យ​ប្រឆាំង​គ្រឿ​ងញៀន ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងសិរី​សោភ័ណ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដើម្បីពង្រឹង​គោលន​យោបាយ​ភូមិ-​ឃុំ​មានសុវត្ថិ​ភាព ពិសេស​លើ​បញ្ហា​គ្រឿង​ញៀន​កម្លាំង​នគរបាលកា​រិយាល័យ​ប្រឆាំង​គ្រឿ​ងញៀន ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងសិរី​សោភ័ណ ក្នុ្ងរយៈ​ពេល​២ថ្ងៃនេះ ​បានចុះ​បំបែក សំបុក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​និង​ចាប់​ឃាត់​ខ្លួន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​និង​ប្រើប្រាស់​គ្រឿង​ញៀន​បានសរុប​ចំនួន១៩នាក់ ។

លោកវ​រសេនីយ៍​ទោ ​ធិន ស៊ិនដេត ​នាយកា​រិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានឲ្យ​ដឹងថា​នៅវេលា​ម៉ោ​ង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ​កម្លាំងនគរ​បាលកា​រិយាល័យ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័​ណ ​បានចុះ​បង្រ្កាប​កន្លែងផ្ទះ​ជួញដូរ​គ្រឿង​ញៀន១​កន្លែង នៅចំណុច​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​ ស្ថិតក្នុង​ភូមិសែសិន ​សង្កាត់​អូរអំបិល ​ក្រុងសិរី​សោភ័ណ ​ខេត្តបន្ទាយ​មានជ័យ​ ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន២នាក់​ទី១. ឈ្មោះ អ៊ុក ប្រុស ​ហៅជ័យ ភេទប្រុស​អាយុ​២២​ឆ្នាំ, ២. ឈ្មោះ រុំ សារៈ ​ភេទប្រុស អាយុ៣​១ឆ្នាំ និងដក​ហូត​បានវត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេតា​មីនគ្រាប់​ពណ៌​ក្រហមមា​នអក្សរWY​ ចំនួន២គ្រាប់​ ។

ដោយ​អនុវត្តតា​មបទបញ្ជា​​ពីលោកឧត្តមសេនីយ៍​ត្រី អាត់ ខែម ​ស្នងការន​គរបាល​ខេត្តបន្ទាយ​មានជ័យ និង​​មានការសម្រ​បសម្រួល​ពីលោក ​ផាន់ ភីរម្យ ​ព្រះតរាជ​អាជ្ញារង​អមសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​នៅវេលា​ម៉ោង៣​និង១៥នាទីរ​សៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ កម្លាំង​នគរបាល​យើង​បានចុះ​ឆែកឆេរ​លំនៅ​ដ្ឋាន​មុខ​សញ្ញា​ជួញដូរគ្រឿងញៀ​ន ឈ្មោះស៊ូ​ សៀង ​ភេទស្រី អាយុ៦១ឆ្នាំ នៅចំណុច​ស្ថានីយ៍​រថភ្លើង​សិរីសោ​ភ័ណ​ ស្ថិតក្នុងភូ​មិសែសិន ​សង្កាត់អូរអំបិល​​ ក្រុងសិរីសោភ័ណ ​ខេត្តបន្ទាយ​មានជ័យ​នោះដែរ តែម្ចាស់​បាន​រត់គេចខ្លួន​បាត់ពេល​ដឹងថាកម្លាំង​នគរបាលចុះ​ទៅ ។

ក្នុង​ការឆែកឆេរ​នេះ សមត្ថកិច្ច​បានធ្វើការ​ចាប់ឃាត់​ខ្លួនអ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ទៅទិញ​ថ្នាំ​ញៀន​​ពីឈ្មោះ ស៊ូ សៀង និ​ងបានចាប់​ឃាត់ខ្លួន​ជាបន្ត​បន្ទាប់​ចំនួន១៧​នាក់បន្ថែម​ទៀត ​សរុប១៩​នាក់ រួមទាំង​ដកហូត​ម៉ូតូបានជា​ច្រើនគ្រឿង ​ទូរស័ព្ឌដៃចំ​នួន២គ្រឿង និងថ្នាំញៀន​ចំនួន២គ្រាប់ ។ លោកនាយ​ការិយា​ល័យ បាន​បញ្ជាក់ថាជនសង្ស័យ​និងអ្នកប្រើ​ប្រាស់​គ្រឿងញៀន​ទាំង១​៩នាក់ រួមទាំង​វត្ថុតាង​ម៉ូតូបាន​ជា​ច្រើន​គ្រឿង​ ទូរស័ព្ឌ​ដៃចំនួន​២គ្រឿង​និងថ្នាំ​ញៀន​ចំនួន២គ្រាប់​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បាន​រៀប​ចំ​សំណុំ​រឿងបញ្ជូនទៅ​សាលាដំបូង​ខេត្តនៅ​ថ្ងៃទី៣០ខ ខែមករា ឆ្នាំ២០១៥នេះផងដែរ ។