ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ឈើក្រឡាប់ធ្លាយ​ផ្ទះលាក់ឈើរាប់រយគូប​នៅសង្កាត់​ចេក

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ រថយន្ត​ដឹកឈើ​ប្រណី​តមួយ​គ្រឿងក្រ​ឡាប់ផ្ងា​ជើងឡើង​លើ បណ្តាល​ឲ្យអ្នក​រួមដំ​ណើរ​ចំនួន​៥នាក់​រងរបួស​ស្រាល​លុះព្រឹក​ឡើង​ស្រាប់​តែធ្លាយ​ផ្ទះ​លាក់​​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រ​គូប​ផ្សេង​ទៀត​ផ្អើល​​ដល់

ខេត្ត​ស្វាយ​រៀង ៖ រថយន្ត​ដឹកឈើ​ប្រណី​តមួយ​គ្រឿងក្រ​ឡាប់ផ្ងា​ជើងឡើង​លើ បណ្តាល​ឲ្យអ្នក​រួមដំ​ណើរ​ចំនួន​៥នាក់​រងរបួស​ស្រាល​លុះព្រឹក​ឡើង​ស្រាប់​តែធ្លាយ​ផ្ទះ​លាក់​​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រ​គូប​ផ្សេង​ទៀត​ផ្អើល​​ដល់​មេព្រៃ​សង្កាត់​រដ្ឋាបាល​ព្រៃឈើ​ស្វាយរៀង​បានត្រឹមម​កឈរ​មើល ។ បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹង​ថារ​ថ​យន្ត​ក្រឡាប់​ក្អួតឈើ​ប្រណីត​នេះកើត​ឡើង ​កាលពី​វេលា​ម៉ោង១​រំលង​អាធ្រាត​ថ្ងៃទី២៩ មករា ឈាន​ចូល​ថ្ងៃ​ទី​៣០ មករា២០១៥  នៅចំណុច​ផ្លូវលំស្ថិត​នៅក្នុង​ភូមិស្វាត ​សង្កាត់ចេក ​ក្រុងស្វាយរៀង  ។

រថយន្តដែល​ក្រឡាប់​ឈើនេះ​ម៉ាក់ហ៊ីយ៉ាន់​​​ដាយពាក់ស្លាក់លេខ​ស្វាយរៀង 3A-​0643 រហូត​មកដល់​ម៉ោង​១១​និង១៨​នាទី​ព្រឹក​ថ្ងៃទី​ ៣០​ខែមករា​ ឆ្នាំ២០១៥​ក៏មាន​មន្រ្តីកង​រាជអាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ម្នាក់​​ដែលគេ​ស្គាល់​ថាឈ្មោះ​ឈឿន បានមកអះ​អាងថាឈើ​ប្រណី​តទាំងនេះ​ដឹកយក​ទៅធ្វើបន្ទាយ​កងរាជ​អាវុធហត្ថ ។ ហើយ​ដឹក​វង្វេងផ្លូវ​ទើបមក​ក្រឡាប់​ដូចច្នេះ​ក៏ប៉ន្តែ​ក្រុម​កម្មករ​តាម​រថយន្ត​និយាយ​ថាឈើ​ប្រណីតនេះ​គឺដឹក​ទៅដាក់​ផ្ទះ​​ក្បឿងនៅខាងជើង​កន្លែង​រថយន្តក្រឡាប់​ប្រហែល​មួយរយម៉ែត្រ​ដែលស្ថិត​នៅ ក្នុងភូមិស្វាត ​សង្កាត់ចេក ក្រុង​ស្វាយរៀង ។

ទាក់ទិន​ករណីខាង​លើនេះដែរ​លោក យូ​ វៃ​ ប្រធាន​ផ្នែករដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀងបាន​ឲ្យដឹង​ថាលោក​កំពុង​ស្រា​វជ្រាវ​រកម្ចាស់ ​ឈើឲ្យមកទ​ទួលខុសត្រូវ​ និងអង្កេត​មើលក្រែង​គេមានច្បាប់​អនុញ្ញាត្តិ​ឈើច្រើន​បែបនេះ ។ មិនមែន​ដូចមន្រ្តី​កងរាជ​អាវុធហត្ថ ​អះអាងនោះ​ទេម្នាក់​ថាឈើ​នេះយក​ទៅធ្វើ​បន្ទាយ ឯម្នាក់​ទៀត​និយាយ​ថា​យក​ទៅ​ធ្វើផ្ទះ ​ហើយ​ឈើច្រើន​បែបនេះ​មិនដឹងថា ​គេយក​ទៅណា​ឲ្យពិត​ប្រាកដនោះ​ឡើយ ។រីឯមហាជន​និ​យាយថារ​ថយន្តដឹក​ឈើទាំងនេះ​គឺបាន​ដឹកបំផ្លាញ​ផ្លូវលំ និងស្ពាន​លូ ហើយរ​ថយន្ត​ដែល​ក្រឡាប់​នេះ​គឺមកពី​ របាក់ដីបែក​លូកាត់ថ្នល់​​ទើបក្រឡាប់ ហើយក៏ធ្លាយ​ផ្ទះស្តុកឈើ​ប្រណីតមាន ​ឈើសុក្រម ​និងបេង នាងនួន​ឡៅ​ជាក្តាងឿ ​ប្រវែង២ម៉ែត្រ ​ទទឹង១ម៉ែត្រ ក​ម្រាស់១តឹក​និងសរសរ​ ននងរាប់រយ​ម៉ែត្រគូប​ ហើយ​សមត្ថកិច្ច​មេ​ព្រៃនិងន​គបាលសេដ្ឋ​កិច្ចស្នងការ​នគបាល​ខេត្តបានចុះ​ទៅពិនិត្យ​រថយន្តដែល​ក្រឡាប់​តែមិនហ៊ាន​ចូល ទៅ​ពិនិត្យផ្ទះ​ដែលស្តុក​ឈើនោះ​ទេបានត្រឹម​តែឈមើល​ពីចម្ងាយប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​