ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ​ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច​នឹងទទួលបាន​អាសនៈសភាពី​០៨ទៅ១០កៅអី​នៅអាណត្តិក្រោយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​ សម្តេចក្រុមព្រះ​នរោត្តមរណប្ញទ្ឋិ​បានមានបន្ទូលថា​ “មានគេទស្សន៍ទាយថា​ នៅក្នុង​ការបោះឆ្នោត​អាណត្តិទី៦​​ ឆ្នាំ២០១៨ខាងមុខ​ គណបក្សហ្វ៊ុនស៊ិនប៉ិច​នឹងទទួលបាន​អាសនៈសភា​ដោយខ្លះថា៨ ​ខ្លះថា១០កៅអី ” ។

សម្តេចក្រុមព្រះ​មានបន្ទូលបែបនេះ ​បានធ្វើឡើងនៅ​ក្នុងឱកាសដែលព្រះអង្គបាន​ជួបសំណេះសំណាល​ជាមួយសមាជិក​​គណៈកម្មការ​នាយកគណបក្ស​នៅ​ភោជនីយ៍ដ្ឋាន​ទន្លេបាសាក់២​ (ក្បាល​ថ្នល់)​ នារសៀលថ្ងៃទី៣០ ​មករា ​២០១៥ ។

ក្នុងឱកាសនោះដែរ ​សម្តេចក្រុមព្រះ​បានមានបន្ទូលបញ្ជាក់ទៀតថា ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​នឹងផ្លាស់​ប្តូរ ​ឡូហ្គោថ្មី ​( រូបក្នុងស្លាកសញ្ញាគណបក្ស) ​ដោយ​ដក​ចេញរូបវិមានឯករាជ្យ​ និងបាវចនា​ ជាតិ សាសនា​ ព្រះមហាក្សត្រ ។ សម្តេច​ក្រុម​ព្រះក៍បានស្នើ​មិនឲ្យសមាជិកបក្ស​ទំាងអស់ មិនត្រូវ​ប្រើ និងលើក​ឡើងពីស្នា​ព្រះហស្ថអតីត​ព្រះមហាក្សត្រខ្មែរ​នរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ)​ផងដែរ ក្នុងការឃោសនានោះឡើយ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕