ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅកុមារី​អាយុ​៦​ឆ្នាំ​ហូប​អំពិល​ទុំ​អស់​១កួរ ឆ្លៀត​ឱកាស​ចាប់រំលោ.ភ​​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​តាកែវ​​៖ ក្មេង​ស្ទាវ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បុរី​ជល​សា​ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​កុមារី​រង​គ្រោះ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច

ខេត្ត​តាកែវ​​៖ ក្មេង​ស្ទាវ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បុរី​ជល​សា​ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​កុមារី​រង​គ្រោះ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​ ខណៈ​ពេល​ជន​ល្មើស​​ហៅ​កុមារី​រង​គ្រោះមក​ផ្ទះ​របស់​ខ្លួន​ដើម្បី​ហូប​អំពិល​ទុំ​។

ហេតុ​ការណ៍​ចាប់​រំលោភ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ មករា ២០១៥ ស្ថិត​នៅ​ភូមិ​ជ្រៃ​គោក​ពោធិ ឃុំ​គោក​ពោធិ ស្រុក​បុរី​ជល​សា​។

ប៉ូលិស​ស្រុក​ជល​សា​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ក្មេង​ស្ទាវ​ដែល​​​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ចាយ វន់ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់​នៅ​​ភូមិ​-ឃុំ​ខាង​លើ​ ​ចំណែក​កុមារី​រង​គ្រោះ​មានអាយុ​៦​ឆ្នាំ​។​​​​​​ ប៉ូលិស​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ដែល​មាន​ផ្ទះ​​​នៅ​ក្បែរ​គ្នា​មក​ផ្ទះ​របស់​គេ​ហូប​អំពិល​ទុំ​ ពេល​កុមារី​​ទៅ​ដល់​ហូប​អំពិល​ទុំ​អស់​​មួយ​កួរ​ ឃើញ​ឱកាស​ល្អ​ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​សេព​សន្ថវៈ​​​​រហូត​បាន​សម្រេច​ ពេល​នោះ​កុមារី​រង​គ្រោះ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង ហើយ​រត់​ទៅ​ប្រាប់​យាយ​របស់​នាង​នៅ​ឯ​ផ្ទះ​ពី​ដំណើរ​រឿង​រួច​ លោក​យាយ​ក៏​បាន​នាំ​ចៅ​ស្រី​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ដែល​នៅ​ក្បែរ​នោះ​ឱ្យ​ចាប់ខ្លួន​ជន​សង្ស័យ​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព