ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​មុន​រដូវវស្សា​នៅ​ខណ្ឌដូនពេញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​គួ​ច ចំរើន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌដូនពេញ លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អមដំណើរ​ដោយ​អភិបាលរង មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​បើកការ​ដ្ឋា​ន​

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​គួ​ច ចំរើន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌដូនពេញ លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អមដំណើរ​ដោយ​អភិបាលរង មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​បើកការ​ដ្ឋា​ន​ដាក់​ប្រព័ន្ធ​លូ​ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៤ ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា ​២០១៥​ ដែល​រៀបចំ​ឡើង​នៅ​មុខ​ផ្សា​រប៉ារ៉ាហ្គ​ន ផ្លូវ​លេខ​២១៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ​។

នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​នេះ​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ខណ្ឌដូនពេញ​ទាំងអស់ ត្រូវ​មាន​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ល្មើស​ទៅ​នឹង​គោលការណ៍​ថែទាំ​ផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​។ ​ការ​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​តាម​ដងផ្លូវ​ទាំង​២​ខ្សែ​នេះ មាន​សារសំខាន់​ណាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ ពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​រំដោះ​ទឹក​កខ្វក់​ចេញពី​ភូមិសាស្ត្រ ក៏​ដូច​ជា​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ព្រោះ​តាម​ការ​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ធ្វើ​ឲ្យ​តំបន់​ក្រោយ​ព្រះ​បរមរាជវាំង​ផ្លូវ​លេខ​១៩​នេះ​មានការ​លិចលង់ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រព័ន្ធ​លូ​ដែល​ត្រូវ​ដាក់​នេះ​មាន​ប្រវែង​សរុប​៨៧២​ម៉ែត្រ មាន​ទំហំ​១​ម៉ែត្រ ក្នុង​នោះ​ដាក់​នៅ​តាម​ផ្លូវ​លេខ​១៩ ចាប់ពី​ផ្លូវ​លេខ​១៨៤ ដល់​ផ្លូវ​លេខ​២៤០ មាន​ប្រវែង​៤៦២​ម៉ែត្រ ​ដាក់​អណ្ដូង​លូ​ចំនួន​១៩​អណ្តូង និង​ផ្លូវ​លេខ​១៨៤ ចាប់ពី​ផ្លូវ​លេខ​១៩ ដល់​ផ្លូវ​លេខ​០៣ មាន​ប្រវែង​៤១០​ម៉ែត្រ ​ដាក់​អណ្ដូង​លូ​១៧​អណ្តូង អនុវត្ត​ដោយ​ក្រុមហ៊ុន​BBE ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​១.១១៤.0៤២.០០០​រៀល (​មួយ​ពាន់​មួយ​រយ​ដប់​បួន​លាន បួន​ម៉ឺន​ពីរ​ពាន់​រៀល​)​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព