ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី​«​ពន្ធលើប្រាក់ចំណេញ ​និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ​»

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​ «​ពន្ធលើប្រាក់ចំណេញ​ និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​» ​នៅ​សាលប្រជុំ​សាលា​ជាតិ​ពន្ធដារ​កាលពី​ព្រឹក

រាជ​ធានីភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​ «​ពន្ធលើប្រាក់ចំណេញ​ និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​» ​នៅ​សាលប្រជុំ​សាលា​ជាតិ​ពន្ធដារ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មករា ២០១៥ ​ក្រោម​អធិបតីភាព​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយ​​មានការ​ចូលរួម​ពី​អភិបាលបណ្ណាធិការក្រុម​ហ៊ុន​ និង​សហគ្រាស​ប្រមាណ​ជា​៤០០​។

លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ស្តី​ពី​«ពន្ធលើប្រាក់ចំណេញ​ និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​​នោះ​ថា​ សិក្ខាសាលា​នា​ពេល​នេះ​មាន​សា​រសំខាន់​ដោយ​បាន​រួមចំណែក​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ ហើយ​តាម​រយៈសិក្ខាសាលា​នេះ​ដែរ​សិក្ខាកាម​ទាំងអស់​នឹង​បាន​ទទួល​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ស្តី​ពី​ពន្ធលើប្រាក់ចំណេញ​ និង​នីតិវិធី​នៃ​ការ​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​។​

​​នេះ​​ជា​លើក​ទី​មួយ​​សម្រាប់​ឆ្នាំ​២០១៥​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្រប​ពេល​ដែល​រដូវ​កាល​នៃ​ការ​ដាក់​លិខិត​ប្រកាស​ និង​បង់​ពន្ធលើប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៤​បាន​ឈាន​ចូល​មក​ដល់​។ ​រដូវ​កាល​នៃ​ការ​ប្រកាស​បង់ពន្ធ​នេះ ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ មករា​ និង​ត្រូវ​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ​មិ​នា​ខាង​មុខ​នេះ​។​

បទ​ប្ប​ញ្ញាត្តិ​ស្តី​ពី​ពន្ធលើប្រាក់ចំណេញ​នេះ​មាន​ចែង​ក្នុង​ជំពូក​១​នៃ​ច្បាប់​ស្តី​ពី​សារពើ​ពន្ធ​​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០២៩៧/០៣ ចុះ​ថ្ងៃ​ទី​២៤​ ​កុ​ម្ភៈ ​១៩៩៧​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣០៣/០១០ ចុះ​ថ្ងៃ​ទី​៣១​ ​មិ​នា​ ២០០៣ តម្រូវ​ឲ្យ​អ្នក​ជាប់ពន្ធ​ជា​និវាស​ន​ជន​ដែល​មាន​ប្រភព​ចំណូល​កម្ពុជា​ និង​ប្រភព​ចំណូល​បរទេស​ និង​អ​និវាស​ន​ជន​ដែល​មាន​ប្រភព​ចំណូល​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ប្រភេទ​នេះ​៕