ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាក្សត្រ​ថ្មី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដក​តំណែង​បុត្រា​ស្តេច​មុន​ពីរ​អង្គ

9 ឆ្នាំ មុន

ព្រះមហាក្សត្រ​ថ្មោងថ្មី​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៩ មក​រា ក្នុង​ការ​រុះរើ​សំខាន់​មួយ ប្រកាស​ដក​តំណែង​បុត្រា​២​អង្គ​របស់​ស្តេច​មុន ចេញពី​តំណែង។ ការ​ដកហូត​នេះ ធ្វើ​ឡើង​តែ​១​ស​ប្តា​ហ៍​

ព្រះមហាក្សត្រ​ថ្មោងថ្មី​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៩ មក​រា ក្នុង​ការ​រុះរើ​សំខាន់​មួយ ប្រកាស​ដក​តំណែង​បុត្រា​២​អង្គ​របស់​ស្តេច​មុន ចេញពី​តំណែង។ ការ​ដកហូត​នេះ ធ្វើ​ឡើង​តែ​១​ស​ប្តា​ហ៍​ក្រោយ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​បល្ល័ង្ក បន្ទាប់​ពី​ព្រះមហាក្សត្រ​អាប់​ដាល់​ឡា​ហ៍ ជា​ព្រះ​រាម​មាតា​ទីទៃ សោយ​ទិវង្គត ។

ព្រះមហាក្សត្រ​ថ្មី សាល់​ម៉ា​ន ព្រះ​ជន្ម​៧៩​ព្រះ​វស្សា បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​មួយ មាន​សមាជិក​៣១​រូប ដោយ​រក្សា​ទុកជា​ពិសេស​រដ្ឋមន្ត្រីក្រសួង​ប្រេងកាត លោក អា​លី អាល់​នូ​អា​អីុ​មី រដ្ឋមន្ត្រី​ការ​បរទេស លោក សា​អ៊ូ​ដ អាល់​ហ្វៃ​សាល់ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក អីុ​ប្រា​ហ៊ី​ម អា​ល់អាស់​សា​ហ្វ ។ ព្រះ​អង្គ​ម្ចាស់ មី​សា​អាល់ អភិបាល​តំបន់​ឡា​ម៉ិ​ច និង​ព្រះ​អង្គ​ម្ចាស់​តួ​ក​គី អភិបាលក្រុង​រី​យ៉ា​ដ ត្រូវ​ដកហូត​តំណែង ចំណែក​បុត្រា​១​អង្គ​ទៀត​របស់​ព្រះ​ចៅ​អាប់​ដាប់​ឡា​ហ៍ ព្រះ​អង្គ​ម្ចាស់ មឺ​ទេព នៅ​រក្សា​តំណែង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កង​ឆ្មាំ​ជាតិ ។

ប្រមុខ​ផ្នែក​ស៊ើ​ប​ការណ៍ ព្រះ​អង្គ​ម្ចាស់​ខា​លី​ដ ប៊ី​ន បាន​ដា​ប៊ី​ន អាប់​ដែល អា​ហ្ស៊ី​ស អាល់​សា​អ៊ូ​ដ ក៏​ត្រូវ​ដកហូត​ចេញពី​តំណែង​ដែរ ។

ព្រះរាជក្រឹត្យ​មួយទៀត បាន​ដំឡើង​ឋានៈ​របស់​ព្រះ​អង្គ​ម្ចាស់ បាន​ដា ប៊ី​ន​ស៊ុ​ល​តង់ ក្មួយ​ប្រុស​ព្រះ​ចៅ អាប់​ដាល់​ឡា​ហ៍ ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិ​សុខ​​ជាតិ និង​ជាទី​ប្រឹក្សា​ព្រះមហាក្សត្រ ៕