ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​បន្ត​ប្រើ​យន្តហោះ​ធុន​ប៊ូ​អីុ​ង 747

9 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ មក​រា កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ជ្រើសរើស​ការ​បន្ត​ប្រើប្រាស់​យន្តហោះ​ប៊ូ​អុ​ី​ង​៧៤៧ សម្រាប់​យន្តហោះ​ប្រធានាធិបតី AIR FORCE ONE

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ មក​រា កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ជ្រើសរើស​ការ​បន្ត​ប្រើប្រាស់​យន្តហោះ​ប៊ូ​អុ​ី​ង​៧៤៧ សម្រាប់​យន្តហោះ​ប្រធានាធិបតី AIR FORCE ONE ជំនាន់​ក្រោយ ដោយ​ពិត​ណាស់​បដិសេធ​មិន​ប្រើ​យន្តហោះ AIRBUS A380 ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា បាន​ជ្រើសរើស​យន្តហោះ​ប៊ូ​អីុ​ង​៧៤៧-៨០០ ទើប​ផលិត​ថ្មី​បំផុត​សម្រាប់​ជំនួស​យន្តហោះ​ប៊ូ​អីុង​៧៤៧-២០០ ចំនួន​២​គ្រឿង ដែល​ចាស់​ហើយ​បច្ចុប្បន្ន​កំពុង​ប្រើ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ។ យន្តហោះ​ថ្មី​ទាំងនេះ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​មុន​ឆ្នាំ​២០១៨ ។

រដ្ឋាភិបាល​អា​មេ​រិ​ក​ពិចារណា​ពី​ការ​រក​យន្តហោះ​ធុន​ធំ​មាន​រេ​អាក់​ទ័​រ​៤ ដែល​តម្រូវ​ឱ្យ​មានការ​ជ្រើសរើស​រវាង​ប៊ូ​អីុ​ង​៧៤៧ ឬ AIRBUS A380 ។ ក៏​ប៉ុន្តែ​យន្តហោះ​ប៊ូ​អីុ​ង​៧៤៧-៨០០ ដែល​ផលិត​តែ​នៅ​សហរដ្ឋអាមេរិក​ពេល​បំពាក់​ឧបករណ៍​ពិសេស​ទាំងឡាយ​រួច អាច​បំពេញបេសកកម្ម​របស់​ប្រធានាធិបតី ហើយ​វា​ក៏​ជា​និមិត្តរូប​មួយ​នៃ​ផលប្រយោជន៍​ជាតិ​ទៀត​ផង ។

រដ្ឋាភិបាល​អា​មេ​រិ​ក​ពេល​នេះ​នឹង​ចាប់ផ្តើម​ចរចា​លើ​កុងត្រា​ទិញ​ជាមួយ​ក្រុម​ហ៊ុ​ន​ប៊ូ​អីុ​ង ។ ក្រុមហ៊ុន​ប៊ូ​អីុ​ង​នឹង​ទទួល​បន្ទុក​ផ្តល់​យន្តហោះ​ទាំងនេះ ។

បំពាក់​ដោយ​មធ្យោបាយ​គមនាគមន៍​ដែល​មាន​សន្តិសុខ យន្តហោះ AIR FORCE ONE ចាត់​ទុកដូចជា​ការិយាល័យ​ចល័ត​មួយ​សម្រាប់​ប្រធានាធិបតី ។ ក្នុង​យន្តហោះ​នេះ​មាន​ការិយាល័យ​មួយ មាន​បន្ទប់​សន្និសីទ មាន​បន្ទប់​ពេទ្យ​អាច​ប្រើ​ជា​បន្ទប់វះកាត់ និង​មាន​កន្លែង​ធ្វើ​ម្ហូប​ដែល​អាច​បម្រើ​មនុស្ស​ដល់​ទៅ​១០០​នាក់ ។ យន្តហោះ​ទាំង​២​គ្រឿង​សម្រាប់​ប្រធានាធិបតី គឺ​ធុន​ប៊ូ​អីុង​៧៤៧-២០០B ដែល​កែប្រែ​ជា​ពិសេស​។ យន្តហោះ​ទាំង​ពីរ​ត្រូវ​បាន​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩១ មក ៕