ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​នឹងវាសនា​ យុវជន​ម្នាក់​​ចង.កធ្វើអត្ត​​ឃាត​តែមិន​បាន​សម្រេច​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យុវ​ជន​​ម្នាក់​​​​បាន​​សម្រេ​​ច​​ចិត្ត​​​ចង.ក​​ធ្វើ​អត្ត​ឃាត​ដោយមិនដឹង​មូល​ហេតុ​​ ​​បង្ក​​ឱ្យភ្ញាក់​​ផ្អើល​​កាលពី​​វេលា​ម៉ោង០៧​ព្រឹក​

ខេត្តស្វាយរៀង ៖ យុវ​ជន​​ម្នាក់​​​​បាន​​សម្រេ​​ច​​ចិត្ត​​​ចង.ក​​ធ្វើ​អត្ត​ឃាត​ដោយមិនដឹង​មូល​ហេតុ​​ ​​បង្ក​​ឱ្យភ្ញាក់​​ផ្អើល​​កាលពី​​វេលា​ម៉ោង០៧​ព្រឹក​ថ្ងៃ​​​ទី​៣០ ​មក​រា ​២០១៥​ នេះ ស្ថិត​នៅ​ភូមិ​តា​ស្អាង ​ឃុំ​កំពង់ចំឡង​ ស្រុក​ស្វាយ​ជ្រំ ។

​ទាក់ទិន​ហេតុការណ៍​ខាង​លើ ត្រូវ​​ស្ត្រី​ជាម្តាយ​​​រៀបរាប់​ទាំង​​ទឹកភ្នែក​​ថា គាត់​​ជា​ស្ត្រី​​មេម៉ាយ​​​កូន​​​៣​នាក់ ​កូនច្បង​បាន​​រៀប​ការ​ហើយ​ រូប​គាត់​​​​ទៅ​រស់នៅ​ជាមួយ​កូនប្រុស​២​នាក់​​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ហើយ​​កូន​ដែល​​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​កូន​ទី​​២​ឈ្មោះ​មាស​តុលា អាយុ​២២​ឆ្នាំ​ រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ នៅ​វិទ្យា​ល​យ័​ស្វាយ​រៀង​ ។

ប្រភព​បន្តថា ដោយ​​ជីវ​ភាព​​​គ្រួសារ​​​ក្រីក្រ ​ក៏​សម្រេចចិត្ត​ឱ្យ​​កូន​ឈប់​រៀន​ ​ហើយឱ្យ​​ទៅ​​រក​ការងារ​ធ្វើ​​នៅ​​រាជ​ធានី​ភ្នំពេញ ​គឺ​ធ្វើការ​នៅ​​​រោងចក្រ​​​​រយៈ​ពេល​១​ឆ្នាំ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​​បាន​​​១​ខែ​មក​ហើយ ​មិន​ព្រមទៅ​ធ្វើការ​ឯណា​សោះ​ ចេះ​តែ​អង្គុយ​សំឡឹង​មើល​កូន​សិស្ស​គេ​​ជិះ​កង់​ទៅ​រៀន​ ជា​ពិសេស​មិត្ត​ភ​ក្តិ​​​ដែ​ល​​ធ្លាប់​រៀន​​ជាមួយ​​គ្នា ហើយ​មិន​និយាយ​​ស្តី​អ្វី​សោះស​​ង្ស័យថា ​ក្រែង​ត្រូវ​អំពើ​ ​ឬ​មាន​កំរោល​ចូល ​ក៏​ទៅ​ប្រាប់​កូនច្បង​ថា ​ឱ្យ​មក​យក​ប្អូន​ទៅ​ស្រោច​ទឹក​ដោយ​សង្កេត​ឃើញ​ថា​ កូន​ចេះ​តែ​អង្គុយ​សំកុក​មិន​និយាយ​ស្តី​អ្វី​សោះ​មុខ​ក្រៀម​​ក្រំ​។

ប្រភព​បន្តទៀតថា នៅ​​ព្រឹក​កើត​ហេតុ​ ស្ត្រី​ជា​ម្តាយ​​បាន​​ទៅ​បោក​ខោអាវ​​នៅ​​​អណ្តូង​ទឹក​មុខ​ផ្ទះ​​ លុះមួយ​ម៉ោង​​ក្រោយមក ​មិនឃើញ​កូន​ចុះ​​មក​ពីលើ​ផ្ទះ ​ក៏​មានការ​សង្ស័យ​​ក៏​ឡើង​ទៅ​លើ​ផ្ទះ ​​​​​ស្រាប់តែ​ឃើញ​​កូនប្រុស​យក​ខ្សែ​អង្រឹង​ចង.ក​ទៅ​នឹង​ន​ន​ង​ផ្ទះ ​ក៏​ស្ទុះទៅ​អោប​ជើង​​កូន​ រួច​លើក​ឡើង​​ស្រែកហៅ​ឱ្យ​​អ្នក​ជិតខាង​មក​ជួយ​ និង​ឡើង​​ស្រាយ​ខ្សែ ​ហើយ​​ប្រញាប់ប្រញាល់​​ហៅ​រថយន្ត​សា​មុ​​យ​ដឹក​មក​កាន់​​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​សង្គ្រោះភ្លាមៗ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព