ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១២​នាក់ នៅ​ក្នុង​សហគមន៍​បឹង​ឈូក បាន​យក​លិខិត​បដិសេធ​ដាក់​ជូន​ស្នាក់​ការ​កោះសន្តិភាព​បុរី​កីឡា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ មក​រា មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​១២​នាក់ ដែល​អះអាង​ថា ជា​ប្រជា​ពលរ​ដ្ន​ក្នុង​សហគមន៍​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ មក​រា មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​១២​នាក់ ដែល​អះអាង​ថា ជា​ប្រជា​ពលរ​ដ្ន​ក្នុង​សហគមន៍​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ទៅ​កាន់​ទីស្នាក់ការ​កោះសន្តិភាព​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា  ដោយ​បាន​យក​លិខិត​១​ច្បាប់ មាន​ន័យ​ថា (​លិខិត​បដិសេធ )​ដើម្បី​ឲ្យ​កោះសន្តិភាព​ចុះ​ផ្សាយ​ឡើង​វិញ និង​ជួយ​កែតម្រូវ​ក្នុង​អត្ថបទ​មួយ​ដែល​កោះសន្តិភាព​បាន​យក​ព័ត៌មាន​នៅ​តុលាការ​ចេញផ្សាយ​ថា មិន​ត្រឹមត្រូវ​។ ក្រុម​មនុស្ស​១២​នាក់ ដែល​បាន​យក​លិខិត​ទៅ​កាន់​ស្នាក់​ការ​កោះ​សន្តិ​ភាព​នោះ មិន​បាន​ជួប​បុគ្គលិក​ប្រចាំការ​ទេ ព្រោះ​ដល់​ម៉ោង​សម្រាក​បាយ​ទឹក ដូច្នោះ​ស្នាក់​ការ​ត្រូវ​បិទទ្វារ ។ តែ​ទោះជា​យ៉ាងណា​កោះសន្តិភាព​បា​នប​ញ្ជួ​ន​ភ្នាក់ងារ​ឲ្យ​ទៅ​រង់ចាំ​ស្វាគមន៍​ទទួល​ក្រុម​ប្រជា​ពលរ​ដ្ន​នោះ មិន​ឲ្យ​ខកបំណង​ទេ ។

 ប្រជាពលរដ្ឋ​១២​នាក់​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៥០​គ្រួសារ​ក្នុង​សហគមន៍​បឹង​ឈូក បាន​ជួប​ភា្ន​ក់​ងារ​កោះសន្តិភាព​ដោយ​បាន​ប្រគល់​លិខិត​១​ច្បាប់ និយាយ​ទាំង​ទឹកមុខ​រីករាយ​សង្ឃឹមថា ពិតជា​កោះសន្តិភាព​នឹង​ចេញផ្សាយ​នូវ​អ្វី​ដែល​ពួក​គាត់​ចង់បាន​នេះ​វិញ ។
 
ពួក​គាត់​មាន​សម្ដីសំដៅ​និយាយ​ស្តី​ត្រឹមត្រូវ​ល្អ​ទៅ​កាន់​ភ្នា​ក់កោះ​សន្តិភាព​មិន​ច្រ​ង៉េ​ង​ច្រងាង​ទេ ហើយ​ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ទទួលយក​លិខិត​ដែល​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មានការ​បំភ្លឺ​វិញ​ដែរ ។ ក្នុង​លិខិត​បដិសេធ​នោះ​បាន​បញ្ជាក់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹង​ឈូក ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦ ខាងកើត​ផ្លូវ​១៨០០ ក្បែរ​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ យើងខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង​នៅ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​កោះសន្តិភាព​ឆ្នាំ​ទី​៤៨ លេខ​៨៣៧៤ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​៦ មក​រា ២០១៤ នៅ​ទំព័រ​មុខ​ក្រោម​ចំណងជើង​ថា (​ព្រះ​ស​ង្ឍ និង​អ្នក​ភូមិ​បឹង​ឈូក​គាំទ្រ​ជន​៤​នាក់ នៅ​តុលាការ​) ។ ដោយនៅ​ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ​ចុះ​ផ្សាយ​មាន​៣​ចំណុច ដែល​បាន​ចោទប្រកាន់​យើងខ្ញុំ ជា​ពិសេស​មក​លើ​មនុស្ស​៤​នាក់ ដូច​ជា ១-​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត ២-​បាន​រស់នៅ​លើ​ដី​គេ ហើយ​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ម្ចាស់​ដី និង​៣-​ឆ្នាំ​២០១៤ ភាគី​ពីរ​បាន​ប៉ះ​ពាក្យ​សំដី បណ្តាល​ឲ្យ​មានការ​វាយតប់​គ្នា ទើប​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ដាក់​ពាក្យ​ប្តឹង​អ្នក​ទាំង​៤ ហើយ​ក៏​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ។ ខ្លឹមសារ​ចោទប្រកាន់​ទាំង​៣​ចំណុច​ខាងលើ គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ។ ក្រោយ​ពី​បាន​ប្រគល់​លិខិត​បដិសេធ​នោះ​ដល់​ដៃ​ភ្នាក់ងារ​កោះសន្តិភាព និង​បាន​រៀបរាប់​ប្រមាណ​១០​នាទី ក្រុម​អ្នក​ភូមិ​បឹង​ឈូក​បាន​លា​កោះសន្តិភាព​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ទៅ​វិញ​អស់​ទៅ ។

គួរ​បញ្ជាក់​ថា កាល​ព្រឹក​ពី​ថ្ងៃ​ទី​៥ មក​រា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អ្នក​ភូមិ​បឹង​ឈូក​៤​នាក់ ពាក់ព័ន្ធ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចិ​រត ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​បង្ហាញខ្លួន​នៅ​មុខ​ក្រចកសេះ ១-​ឈ្មោះ​បូ ម៉េ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ២-​ឈ្មោះ​កុ​ល សុធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​កង សា​រ៉េ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​៤-​ឈ្មោះ​ខៀវ ចិន្តា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ពួក​គាត់​រង​នូវ​បណ្តឹង​របស់​ឈ្មោះ​ចាន់ សុបិន ឈ្មោះ​ជួន ស៊ី​ដេ​ត និង​ឈ្មោះ​ហឹ​ង សែន​។ កោះសន្តិភាព​បាន​ផ្សាយ​ព័ត៌មាន​តាម​អ្វី​ដែល​សាលាដំបូង​បាន​លោក​យក​សំណុំរឿង​នោះ​មក​បើក​សវ​ការ​ការ ដោយ​មិន​បាន​ធ្វើការ​ចោទប្រកាន់​បងប្អូន​ប្រជាពលរដ្ឋ​៤​នាក់​នោះ​ទេ ។