ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា ចំណតរថយន្ត​ត្រពាំង​ផ្លុ​ង​យក​តំលៃលើស​សៀវភៅ​បន្ទុក ​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ចំណតរថយន្ត​ត្រពាំង​ផ្លុ​ង​មាន​ទីតាំងស្ថិត​នៅ​ច្រក​ទ្វេរ​ភាគី​អន្តរជាតិ​ត្រពាំង​ផ្លុ​ង(​កម្ពុជា​-​វៀតណាម​) ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដែល​ទើប​សម្ពោធ​បើកដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​

ខេត្ត​ត្បូងឃ្មុំ​ ៖  ចំណតរថយន្ត​ត្រពាំង​ផ្លុ​ង​មាន​ទីតាំងស្ថិត​នៅ​ច្រក​ទ្វេរ​ភាគី​អន្តរជាតិ​ត្រពាំង​ផ្លុ​ង(​កម្ពុជា​-​វៀតណាម​) ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដែល​ទើប​សម្ពោធ​បើកដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​បាន​យក​តំលៃលើស​សៀវភៅ​បន្ទុកនាំ​ឲ្យ​​​​ផ្ទុះ​ការ​តវ៉ា​។

អាជីវករ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា​នេះ​ថា នៅ​ពេល​​​រូប​គាត់​ដឹកបន្លែ​តាម​រថយន្ត​តូច​ចេញពី​ច្រក​ត្រពាំង​ផ្លុ​ង​បាន​ចំណាយ​ថវិកាចំនួន​៤ទៅ​៥​ម៉ឺន​រៀល​បង់​ឲ្យគយ​ប្រចាំ​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង និង​៣​ទៅ​៤​ម៉ឺន​រៀល​ទៀតសំរាប់​ក្រុម​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ៧​។

អាជីវករ​ដដែលលើក​ឡើង​ថា ប្រសិនណាបើ​រថយន្ត​បើកកាត់​តាម​ផ្លូវមិន​ព្រម​ចូល​បង់លុយ​ឲ្យ​ទៅ​កន្លែងគយ​ចល័ត​ទេ​នោះ  បន្លែ​នឹងត្រូវ​ចាប់​យក​មិន​ខាន​ឡើយ​។  អាជីវករ​បញ្ជាក់​ថា ម្យ៉ាងទៀត​នៅ​ពេល​ដែល
រថយន្ត​ទួរី​ស​១​គ្រឿង​ដឹក​បន្លែ ត្រូវ​ចូល​ទៅ​បង់​ឲ្យ​ថ្លៃ​ចំណតរថយន្ត​ចំនួន​២ម៉ឺន​រៀល បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក៏​យក​តំលៃ​៦.០០០​រៀល​វិញ ។

លោក សុខា  ប្រធាន​ក្រុម​គយ​ចល័ត ប្រាប់​ឲ្យ​ដឹង​ថា  រូប​លោក​បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​ត្រូវ​តែចេះ​ប្រើ​ពាក្យ​សំដី​សមរម្យជាមួយ​​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ទំនិញ​តូច​-ធំ ។​ ហើយ​ការ​លើក​ឡើងថាបើ​មិន​បង់​លុយ​ដឹក​បន្លែ​តាម​រថយន្ត​តូច​ៗឲ្យ​មក​មន្ត្រី​គយ​ក្នុង​១​រថយន្ត​ពី​៣ទៅ​៤​ម៉ឺន​រៀល សូម​បដិសេធ​មិន​ពិត​ទេ ។ 

លោក​ថា​ ប្រជាពលរដ្ឋ​ដឹក​បន្លែ​ចេញពី​ព្រំដែនតាម​ម៉ូតូ​ជា​លក្ខ​ណៈ​គ្រួសារយក​ទៅ​លក់​នៅ​ផ្សារ​ជី​មាន់ ដើម្បី​ដោះស្រាយ​ជីវភាព​ក៏​ត្រូវ​បាន​គេ​កៀងឲ្យ​ចូល​ចំណត​របស់​លោកឧកញ៉ា​លឹ​ម ប៊ុ​ណ្ណា​ ហៅ​ខ្មា ឲ្យ​បង់ថ្លៃ​ចំណត​​ដែរ ។ ​រូប​លោក​មាន​តួនាទី​ត្រូវ​ត្រួតពិនិត្យ​មើល ប្រសិនបើ​ឃើញ​មាន​រថយន្ត​ធំ​ៗដឹក​ទំនិញ​ចេញពី​ព្រំដែន​វៀតណាមមិន​មាន​បង្កាន់ដៃ​បង់​ពន្ធនាំ​ចូល​ទេ​នោះនឹង​ត្រូវ​ចាប់​ផាកពិន័យ​តាម​ច្បាប់ ។

លោក​ឡុ​ង ធា​ម អភិបាលស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​បាតុភាព​មួយ​ចំនួន​ពិតជា​កើត​មាននៅ​ចំណតរថយន្តរបស់​លោក​ឧកញ៉ាខ្មា ពិតជា​មាន​មែន​ តែ​កិច្ច​នេះត្រូវ​បាន​ធ្វើការ​សំរបសំរួល​ដោះស្រាយ​ជា​ធម្មតា​​វិញ​ហើយ   ។

ភ្នាក់ងារ​កោះសន្តិភាព​បាន​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​លោក​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា ពី​បញ្ហា​ខាងលើ​ តែ​ទូរ​ស័ព្ទ​របស់​លោក​មិនអាច​ទាក់ទងបាន​ទេ ។ លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំមាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា ចំពោះ​ការ​លេចឮ​បា​តុភាព​ខាងលើ​រូប​លោក នឹង​ពិនិត្យ​មើល​ក្នុង​សៀវភៅ​បន្ទុក​សិន ៕        ​