ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង លោក លឹ​ម សុ​គុ​ន្ថា​ ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល

9 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ លោក លឹ​ម សុ​គុ​ន្ថា អតីតចៅក្រម​ស៊ើបសួរ ត្រូវ​បាន​ប្រកាស​តែងតាំង​ និងចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល ជំនួស​លោក អ៊ុ​ក គឹ​ម​សិទ្ធ

ខេត្ដកណ្ដាល ៖  លោក លឹ​ម សុ​គុ​ន្ថា អតីតចៅក្រម​ស៊ើបសួរ ត្រូវ​បាន​ប្រកាស​តែងតាំង​ និងចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល ជំនួស​លោក អ៊ុ​ក គឹ​ម​សិទ្ធ ដែលត្រូវ​​ផ្ទេរ​ទៅ​កាន់តំណែង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ។

ពី​ធី​ប្រកាសតែងតាំង និង​ចូល​កាន់​មុខ​តំណែង​​នេះ​ប្រារព្ធ​ធ្វើ កាល​រសៀល​ពី​ថ្ងៃ​ទី​២៩ មក​រា នៅ​សាលាដំបូង​ខេត្តកណ្ដាល ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ ដោយមានការ​ចូលរួម​ពី​លោកស្រី ចាន់ សុទ្ធា​វី រដ្ឋ​លេខាធិ​ការ​ក្រសួងយុត្ដិធម៌ លោក​ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល លោក​អ៊ុំ សា​រិ​ទ្ធ សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ចៅក្រមព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី ព្រមទាំង​សមត្ថកិច្ច មន្ដ្រីរាជការ ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ជុំវិញ​ខេត្ដ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​