ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឡាន​ដឹក​ឧស្ម័ន​បាក់​មន្ទីរពេទ្យ​កុមារ​មួយ​នៅ​ម៉ិច​ស៊ិ​ក

9 ឆ្នាំ មុន

អាជ្ញាធរ​រាយការណ៍​ថា ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុង​ដឹក​ឧស្ម័ន​មួយ​កាលពី​ថ្ងៃ​ទី​២៩ មក​រា បាន​បំផ្លាញ​ផ្នែក​មួយ​ធំ​នៃ​មន្ទីរពេទ្យ​កុមារ​មួយ​ស្ថិត​នៅ​ជាយក្រុង​ម៉ិ​ច​ស៊ីកូ ភាគ​ខាងលិច​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២​នាក់

អាជ្ញាធរ​រាយការណ៍​ថា ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុង​ដឹក​ឧស្ម័ន​មួយ​កាលពី​ថ្ងៃ​ទី​២៩ មក​រា បាន​បំផ្លាញ​ផ្នែក​មួយ​ធំ​នៃ​មន្ទីរពេទ្យ​កុមារ​មួយ​ស្ថិត​នៅ​ជាយក្រុង​ម៉ិ​ច​ស៊ីកូ ភាគ​ខាងលិច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ហើយ​មនុស្ស​៦០​នាក់​ទៀត​រង​របួស ក្នុង​នោះ​២២​នាក់​របួសធ្ងន់ ។

អភិបាល​រដ្ឋធានី​ម៉ិច​ស៊ិ​ក លោក MIGUEL ANGEL MANCERA បញ្ជាក់​ថា នារី​ម្នាក់ និង​កុមារ​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ​។ តុល្យការ​លើក​មុន​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ដល់​៧​នាក់ ក៏​ប៉ុ​ន្តែ​អភិបាលក្រុង​ប្រកាស​ថា មានការ​ច្រឡំ​ទេ ។ កុមារ​ជា​ច្រើន​នាក់​រក​ឃើញ​នៅ​រស់ រួច​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​រើ​កកាយ​គំនរ​បាក់បែក ។ មនុស្ស​៣​នាក់ ក្នុង​នោះ​២​នាក់​កំពុង​ដេក​ពាក្យ​ត្រូវ​ពួក​អ្នក​ស៊ើប​អង្កេត​សួរ​ចម្លើយ​ពី​តួនាទី​ជាយថាហេតុ​របស់​ពួក​គេ​ក្នុង​គ្រោះថ្នាក់​នេះ ។

តំបន់​ជា​ច្រើន​នៃ​ទីក្រុង​ម៉ិច​ស៊ី​កូ​ពុំ​មានការ​ត​បំពង់​ឧស្ម័ន​ឡើយ ហើយ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ត្រូវធ្វើ​តាម​រថយន្ត​កាំ​មី​ញ៉ុ​ង ៕