ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ ​CPP បើកមហាសន្និបាត​វិសាមញ្ញនៅកោះពេជ្រ ​ខណៈមេបក្សប្រឆាំង​ទំាងពីរទៅជួប​សកម្មជន​នៅកំពង់ចាម

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណបក្សប្រជាជនកម្ពុជា​ (CPP) ​បើកមហាសន្និបាត​វិសាមញ្ញតំណាងទូទំាងប្រទេស​ នឹងចាប់បើក​ជាផ្លូវការនៅម៉ោង២និង៣០នាទី​រសៀលថ្ងៃទី៣០​ មករា ២០១៥ ​នៅមជ្ឈមណ្ឌលកោះពេជ្រ ​ក្នុងរាជធានីភ្នំពេញ ។

រាជធានីភ្នំពេញ ៖ ​គណបក្សប្រជាជនកម្ពុជា​ (CPP) ​បើកមហាសន្និបាត​វិសាមញ្ញតំណាងទូទំាងប្រទេស​ នឹងចាប់បើក​ជាផ្លូវការនៅម៉ោង២និង៣០នាទី​រសៀលថ្ងៃទី៣០​ មករា ២០១៥ ​នៅមជ្ឈមណ្ឌលកោះពេជ្រ ​ក្នុងរាជធានីភ្នំពេញ ។

តាមគម្រោងមហាសន្និបាតនេះ ​នឹងប្រព្រឹត្តទៅក្រោម​អធិបតីភាព​សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ​ប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា និង សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​អនុប្រធានគណបក្ស ។

មហាសន្និបាតនេះដែរ​ នឹងធ្វើការកែទម្រង់​ស៊ីជម្រៅនូវគោលនយោបាយបក្ស​ដើម្បីអនាគត​របស់ប្រទេសជាតិ ។

ដោយឡែក ​ងាកទៅគណបក្ស​ប្រឆាំងនោះវិញ​ បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​គណបក្សសង្គ្រោះជាតិ​បានឲ្យដឹងថា ​លោក សម រង្ស៊ី ​និង លោក កឹម សុខា ​នៅព្រឹកថ្ងៃទី៣០មករានេះដែរ ​បានចុះទៅសំណេះសំណាល​ជាមួយសកម្មជននៅក្រុងសួង ​ខេត្តត្បូងឃ្មុំ ​និងនៅរសៀល​ថ្ងៃសុក្រដដែលនេះ នឹងទៅសំណេះសំណាល​នៅទីស្នាក់ការ​គណបក្សក្នុង​ស្រុកកំពង់សៀម ​ខេត្តកំពង់ចាម ៕