ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​-​រុ​ស្សី ជម្រុញ​​ការ​លើក​កម្ពស់​កិច្ច​​សហប្រតិ​ប​ត្តិការ​​រវាង​យុវជន​​ប្រទេស​​ទាំង​២​ ឱ្យ​​កាន់តែ​ល្អ​​ប្រសើរ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​​ពិភាក្សា​​នៅ​វិមាន​​មិត្តភាព​នៃ​ទី​ស្តីការគណៈ​រដ្ឋមន្ត្រី​នៅ​​ថ្ងៃ​ទី​២៩ ​មករា ២០១៥ ​រវាង​​លោក​​បណ្ឌិត​សភា​

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​​ពិភាក្សា​​នៅ​វិមាន​​មិត្តភាព​នៃ​ទី​ស្តីការគណៈ​រដ្ឋមន្ត្រី​នៅ​​ថ្ងៃ​ទី​២៩ ​មករា ២០១៥ ​រវាង​​លោក​​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ជា​មួយ​​លោក Pospelov Sergey Valerievich ​ប្រធាន​​ទីភ្នាក់ងារ​​សហ​ព​ន្ធ័​​សម្រាប់​កិច្ចការ​​យុវ​ជន​​រុ​ស្ស៊ី ភាគី​​ទាំង​ពីរ​ផ្តោត​ការ​​យកចិត្តទុកដាក់​ជម្រុញ​​លើ​​ការ​​បង្កើន​​កិច្ច​​សហប្រតិ​បត្តិ​ការ​​បន្ថែម​ទៀត​ រវាង​យុវជន​​ប្រទេស​​ទាំង២​ឱ្យ​​បាន​កាន់តែ​ល្អ​ប្រសើរ​ ​ជា​មួយ​គ្នា​បន្ថែម​ទៀត​​លើ​ការ​​កសាង​ទំនាក់ទំនង​លើ​​គ្រប់​វិស័យ​ជាមួយ​​គ្នា ​។

លោក​​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ អាន មាន​​ប្រសា​ស​ន៍​​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​យក​ចិត្តទុក​ដាក់​យ៉ាង​​ខ្លាំង​ចំពោះ​យុវជន​​ដោយ​បាន​ចាត់​​ទុក​យុវ​ជន គឺជា​ទំពាំង​​ស្នងប្ញ​​ស្សី​​របស់​ប្រទេស​ជាតិ​​ទៅ​អនា​គត​ ។ លោក​​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​​យុវជន​​នៃ​ប្រទេស​​ទាំង២បង្កើន​​នូវ​ទំនាក់​ទំនង​​ទ្វេភាគី​​ឱ្យ​បាន​កាន់តែ​រឹង​មាំ​ថែម​ទៀត ​តាម​រយៈ​ការ​រៀបចំ​ឱ្យ​​មានកម្ម​វិធី​ផ្លាស់​ប្តូរ​​ទស្សនកិច្ច​សិក្សា​​រវាង​យុវជន ឬ​មន្ត្រី​កម្ពុជា ​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី និង​​ពី​រុ​ស្សី​​មក​កាន់​​កម្ពុជា​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព