ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាមុជទឹក​ធុន KILO ផលិត​នៅ​រុ​ស្ស៊ី​ទី​3 បញ្ជូន​មក​ដល់​វៀតណាម

9 ឆ្នាំ មុន

សារព័ត៌មាន​វៀតណាម​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ មក​រា​ថា នាវា​កា​ហ្គោ​១​គ្រឿង​ដែល​ដឹក​នាវាមុជទឹក​ធុន KILO ទី​៣ បាន​មក​ដល់​ឆក​កាំ​រ៉ា​ញ់​នៃ​ខេត្ត​ជាប់​សមុទ្រ KHANH HOA របស់​វៀតណាម​ហើយ ។

សារព័ត៌មាន​វៀតណាម​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ មក​រា​ថា នាវា​កា​ហ្គោ​១​គ្រឿង​ដែល​ដឹក​នាវាមុជទឹក​ធុន KILO ទី​៣ បាន​មក​ដល់​ឆក​កាំ​រ៉ា​ញ់​នៃ​ខេត្ត​ជាប់​សមុទ្រ KHANH HOA របស់​វៀតណាម​ហើយ ។

កាសែត​កងទ័ព​ប្រជាជន​វៀតណាម​គូសបញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈពេល​១​ខែ​កន្លះ​ពី​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​របស់​រុ​ស្ស៊ី​មក នាវា​កា​ហ្គោ​ឈ្មោះ ROLLDOCK SEA បាន​មក​ដល់​ឆក​កាំ​រ៉ា​ញ់​ប៉ុ​ន្មា​ន​ថ្ងៃ ហើយ​រង់ចាំ​ការ​លើក​នាវាមុជទឹក​ដែល​ដឹក​លើ​នាវា​នេះ​ដាក់​ចូល​ទឹកសមុទ្រ ។

កាសែត​នេះ​រាយការណ៍​ទៀត​ថា នាវាមុជទឹក​នោះ​មាន​ប្រវែង​៧៣,៨​ម៉ែត្រ ហើយ​មាន​ចំណុះ​ពី​៣.០០០ ទៅ​៣.៩៥០​តោន ។ វា​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​ជម្រៅ​ទឹក​៣០០​ម៉ែត្រ ហើយ​មាន​ល្បឿន​២០​ម៉ា​យ​ក្នុង​១​ម៉ោង​ជាមួយ​សមាជិក​ក្រុម​នាវិក​៥២​នាក់ ។

ការ​មក​ដល់​នៃ​នាវាមុជទឹក​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​នាវាមុជទឹក​ធុន KILO ចំនួន​៦​គ្រឿង​ដែល​វៀតណាម​បញ្ជា​ទិញ​ពី​រុ​ស្ស៊ី ។ ក្នុង​ឱកាស​នៃ​ពិធី​មួយ​កាលពី​ឆ្នាំ​២០១៤ ទទួល​នាវាមុជទឹក​ធុន KILO ២​គ្រឿង​ដំបូង​ដែល​មួយ​គ្រឿង​មានឈ្មោះ​ថា HQ-182 HANOI ហើយ​១​គ្រឿង​ទៀត​មានឈ្មោះ HQ-183 HO CHI MING-VILLE នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀ​ន តាន់​យ៉ុ​ង ឱ្យ​ដឹក​ថា ការ​ទទួល​នាវាមុជទឹក​ទាំងនេះ​កំណត់​ពី​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​កងទ័ព និង​កង​ម៉ា​រី​ន​វៀតណាម ៕